បែកធ្លាយ​រឿង​ទំនិញ​បង់ពន្ធ​មិន​ប្រក្រតី​នៅ​ច្រកទ្វារ​ក្អម​សំណ​ក្រោយ គយ​ចល័ត​ចាប់បាន​បារី​ជាង​បី​ពាន់​ប៊ិក​

           មន្ដ្រីគយបម្រើការនៅច្រកទ្វារ អន្ដរជាតិក្អមសំណមួយរូប ទំនងជា អន់ចិត្ដនឹងមេរបស់ខ្លួន បានស្នើសុំមេក្រូ រស្មីកម្ពុជាឱ្យជួយខ្សឹបរឿងរ៉ាវរបស់ លោកប្រធានស្នាក់ការគយក្អមសំណ ដែលកំពុងធ្វើខុស ដើម្បីឱ្យថ្នាក់លើបាន ដឹងខ្លះៗ និងជួយតម្រែតម្រង់ការងារឱ្យ បានល្អប្រសើរឡើងវិញ ។



           រឿងដែលមន្ដ្រីគយចង់ខ្សឹបនោះ គឺពាក់ព័ន្ធនឹងលោក អ៊ឹម សុវណ្ណា ប្រធានស្នាក់ការគយក្អមសំណ សព្វថ្ងៃ រាល់ការងារដឹកនាំរបស់គាត់បានធ្វើឱ្យ មន្ដ្រីថ្នាក់ក្រោមមានការថ្នាំងថ្នាក់ខ្លាំង ណាស់ជាពិសេសលោក ប្រធានស្នាក់ ការគយរូបនោះត្រូវរ៉ូវជាមួយក្រុម ឈ្មួញអ្នករត់ការទំនិញដែលនាំចេញ និងនាំចូលតាមច្រកទ្វារអន្ដរជាតិក្អម សំណ ធ្វើការបង់ពន្ធមិនប្រក្រតីជាច្រើន ។

           ប្រភពបញ្ជាក់បន្ថែមថា ជាក់ ស្ដែង កាលពីវេលាម៉ោង៨យប់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៣ ក្រុមមន្ដ្រី ការិយាល័យគយចល័តបានធ្វើការ ឡោមព័ទ្ធឆែកឆេរទូកដឹកទំនិញប្រភេទ ប៉ុកចាយមួយគ្រឿងរកឃើញបារីជាង ៣ពាន់ ប៊ិក ដែលឈ្មួញខិលខូចដឹកយក ទៅស្ដុកលាក់ទុកនៅក្បែរមាត់ច្រកទ្វារ អន្ដរជាតិក្អមសំណ ក្នុងបំណងនាំចេញ ទៅប្រទេសវៀតណាម ។ បារីទាំងនោះ ត្រូវក្រុមគយចល័តឆែកឆេររកឃើញ ថាបង់ពន្ធតែប្រមាណ ជាង៥០០ ប៊ិក  ប៉ុណ្ណោះ ។ មានការលើកឡើងថា បារី ទាំងនេះមានចំនួនច្រើនណាស់ដែល គេឃុបឃិតគ្នាមិនបង់ពន្ធ ហើយប្រសិន បើក្រុមគយចល័តបង្ក្រាបមិនបានទេ ឈ្មួញនាំយកទៅចែកចាយតាមទីផ្សារ វាពិតជាមានការខាតបង់ចំណូលពន្ធ រដ្ឋរាប់រយលានរៀល ដែលទង្វើទាំង នោះ វាពិតជាផ្គើនទៅនឹងការព្រមាន ដោយចំៗរបស់សម្ដេចនាយករដ្ឋមន្ដ្រី ពាក់ព័ន្ធទៅនឹងអំពើពុករលួយបាត់បង់ចំណូលថវិកាជាតិយ៉ាង ក្រាស់ក្រែលក៏ លោកប្រធានស្នាក់ការគយក្អមសំណ មិនខ្វល់ ហើយធ្វើមិនដឹងមិនឮដែរ ។

           បញ្ហាខាងលើនេះគួរតែឯកឧត្ដម ប្រតិភូទទួលបន្ទុកទីចាត់ការគយមាន ការត្រួតពិនិត្យឡើងវិញចំពោះសកម្ម-ភាពប្រមូលពន្ធរបស់ស្នាក់ការគយក្អម សំណ ដែលអាចលួចបំបាត់ចំណូលពន្ធរដ្ឋយ៉ាងគឃ្លើន ដោយគ្មានការខ្លាច រអាបន្ដិចណាឡើយ៕ សុផាន់

Additional information