ឯកឧត្ដម​ជក់បារី​ក្នុង​បរិយាកាស​ស្រស់ស្រាយ និង​កុមារ​! អន់​ចរិត​! ​

    នៅក្នុងភោជនីយដ្ឋានប្រណីត ពេលព្រឹកនៃសណ្ឋាគារបូកគោ បុរស ម្នាក់រាងធាត់ទាប ក្បាលឆកបន្ដិច មាន ភរិយាដ៏ស្រស់ស្អាតនៅពីមុខព័ទ្ធដោយ កូនតូចៗ៤នាក់ បានអង្គុយបង្ហើរបារីមួយដើមហើយមួយ ដើមទៀត ដោយ គ្មានសីលធម៌ និងគ្មានខ្លាចក្រែងចិត្ដ ភ្ញៀវរួមក្បែរ ជាពិសេសកុមារក្មេងៗធ្វើ ឱ្យបរិយាកាសត្រជាក់នៃអាកាសធាតុ បូកគោក្លាយជាក្ដៅមួយរំពេច ។



       ទំនងជាគ្មាននរណាស្គាល់គាត់ ឡើយ ។ គាត់មានឋានៈជាឯកឧត្ដម រដ្ឋលេខាធិការប្រចាំគណៈរដ្ឋមន្ដ្រី ប៉ុន្ដែជាឯកឧត្ដមម្នាក់ធ្លាប់មានរឿង អាស្រូវស្រីញីជាមួយតារាកាលពី១០ ឆ្នាំជាងមុន។ នៅក្នុងអាហារ ពេលព្រឹក ក្នុងភោជនីយដ្ឋាននៃសណ្ឋាគារប្រណីត បូកគោនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣នេះ ឯកឧត្ដមទំនងជាបានអញ្ជើញមកពិសា អាហារពេលព្រឹករួចមុនគេក៏បានទាញ បារីមកជក់មួយដើមហើយមួយដើមទៀត ក្នុងខណៈមានភ្ញៀវពេញណែន ពិសេសពួកកុមារតូចៗដែលមកតាម ឪពុកម្ដាយវាឈប់សម្រាកពេលបុណ្យ ឆ្លងឆ្នាំនេះ ។

       ឯកឧត្ដមដំបូងជក់បារីម៉ាកម៉ៃល សេវេនមួយដើមព័ទ្ធដោយកូនតូចៗ ៤នាក់ កូនតូចៗរបស់គាត់ដែលមិនទាន់ បញ្ចប់ការស្រស់ស្រូបដូចឪពុកឡើយ។ បន្ទាប់ភ្លាម ឯកឧត្ដមក៏ទាញបារីមួយកញ្ចប់ថ្មីទៀត មកហែក(ម៉ាក៥៥៥) យកមកអុជជក់មួយដើមទៀត ។ ភ្ញៀវ បានត្រឹមសម្លឹងរកគាត់ ប៉ុន្ដែមិនអាច ជម្លៀសតុគេចចេញពីផ្សែងបារីនោះ បានឡើយ ព្រោះតុអាហារពេលព្រឹក ពេញណែនអស់ហើយ...ម្ល៉ោះហើយក៏ ចេះតែទ្រាំហិតផ្សែងបារីឯកឧត្ដមទៅ! នៅពេលជក់បារីដើមទីពីរនោះទំនងជា មានភ្ញៀវដែលគេស្អប់ខ្ពើមអំពើ អសីលធម៌នោះបានទៅប្ដឹងអ្នកចាត់ ការភោជនីយដ្ឋាន ។

    បន្ទាប់មកក៏មានអ្នកបម្រើម្នាក់ ចេញពីក្នុងមកប្រាប់ និងអញ្ជើញ ឯកឧត្ដមឱ្យឈប់ពិសាបារី ។ ឯកឧត្ដម ឥតខ្ចីពន្លត់បារីដើមនោះឡើយតែឯកឧត្ដមបានប្រាប់ទៅវិញថា “អញចេញ ឥឡូវហើយ!”។ ពេលនោះ ភ្ញៀវសម្លក់ ច្រើន ឯកឧត្ដមក៏ដើរចេញទៅទាំងដៃ កាន់បារីជក់នៅឡើយ ។ នៅលើតុ អាហារគាត់បន្សល់កញ្ចប់បារីទទេមួយ កញ្ចប់ដែលទើបជក់អស់... ។ និយាយ ពីអ្នកបម្រើក៏ប្រហែលជាមិនស្គាល់ បើស្គាល់ឯកឧត្ដម ក៏ទំនងមិនហ៊ាន ទៅហាមឯកឧត្ដមដែរ ។ ប៉ុន្ដែនិយាយ ឱ្យអស់ពីពោះទៅការបាត់សំឡេងឆ្នោត របស់គណបក្សប្រជាជន កាលពីខែ កក្កដា ឆ្នាំ២០១៣កន្លងទៅនេះក៏ទំនង មានចំណែកគាត់ដែរ ។

    ថ្លែងពីឯកឧត្ដមឡើងវិញ គឺ ឯកឧត្ដមជក់បារីពេលនោះក៏ដូចជា ទម្លាប់គឺបានរំលោភលើសិទ្ធិកុមារកូន តូចៗទាំងបីនាក់ និងជំទង់ម្នាក់យ៉ាង ខ្លាំង។ ឯកឧត្ដមរំលោភលើសិទ្ធិកុមារដទៃទៀតដែលកំពុងស្ថិតក្នុង ភោជនីយដ្ឋាននោះ ។ ឯកឧត្ដមជក់បារីប្រៀបបាន ឯកឧត្ដមកំពុងស្ថិតនៅក្នុងបារស្រីស្រា កំពុងស្ថិតនៅក្នុងបនល្បែង...ព្រោះ ឯកឧត្ដមបានជក់បារីដោយអុជបន្ដ កន្ទុយគ្នានាពេលនោះ។ បើឯកឧត្ដមជាមនុស្សគ្មានការ ចេះដឹង ជាកម្មករក្រីក្រ មិនថាឡើយតែនេះឯកឧត្ដម គឺជាអតីត កំពូលទីប្រឹក្សារាជរដ្ឋាភិបាល និងជា រដ្ឋលេខាធិការប្រចាំទីស្ដីគណៈរដ្ឋមន្ដ្រី ចំនួនពីរអាណត្ដិមកហើយ ...។ ដូចគេ និយាយថា ក្នុងសារព័ត៌មាន“បើកម្មករ លីសែងឱបស្រីលើស៊ីក្ល ូកាសែតមិន ផ្សាយឡើយ តែបើរដ្ឋមន្ដ្រីឱបស្រីលើ ស៊ីក្លូ កាសែតត្រូវតែផ្សាយ ”ទោះជានេះ ជាជីវិតឯកជនក៏ដោយ ។ រឿងខាងលើ វាដូចគ្នា។ឯកឧត្ដមមានកិត្ដយស តែអន់ ចរិត!! ។ កសិករធម្មតាបើចូលហាង ធំអ៊‌ីចឹង សូម្បីតែក្អកក៏មិនហ៊ានផង កុំថា ដល់ជក់បារីបង្ហុយលើអ្នកដទៃ ៕ នាយស្មាន់

Additional information