គ្រូ​ផ្ដាំ​ឱ្យ CUP សងលុយ​ ​

  • Print

    ថ្ងៃមុននៅតុកាហ្វេ មានគ្រូៗ ៤១០នាក់ ស្រាប់តែឡូឡាទាំងកំហឹងថា សាលា CUP ជំពាក់លុយពួកគាត់ដល់ក ហើយ ហើយមិនព្រមសងទៀត ។


    គ្រូខ្លះត្អូញថា សាលា CUP ប្ដូរ ទីតាំងទៅទៀត មិនដឹងជាទៅនៅទីណា ទេ ឬក៏បិទបាត់ទៅហើយមិនដឹង បានជា ស្ងាត់ កន្លែងចាស់ដែលនៅទួលស្វាយ ព្រៃឃើញបិទទ្វារ តែអ្នកខ្លះគេថាឃើញ បើកនៅម្ដុំទួលគោកកន្លែង ជៅំជ ចាស់ឯណោះ តែដូចជាមិនសូវកាក់កប យ៉ាងម៉េចទេ ព្រោះមិនសូវឃើញគេមក រៀនគគ្រឹកគគ្រេងដូចមុន ។

    ពួកគេបើស្ដាប់ទៅសុទ្ធជាអតីត អ្នកស៊ីឈ្នួលបង្រៀននៅសាលា CUP ដើម្បីយកលុយម៉ោង តែដោយចង់សន្សំ ឱ្យបានច្រើនទើបបើកម្ដងនោះ ទើបពេល នេះពួកគេក្លាយជាចងក ព្រោះម្ចាស់សាលាចេះតែគេចវេះពី ការសង ដោយ ពន្យាររហូតនៅពេលដែលគ្រូៗទៅសុំ បើកលុយ ។ មានពេលខ្លះលោកដែល ជាតំណាងសាលាញេញធ្មេញដាក់គ្រូៗ ទៅទៀត ដោយសារតែធុញនឹងពួកគាត់ ចេះតែទៅសុំបើកលុយ ។
    នេះគ្រាន់តែជាសម្ដីគ្រូៗ  ប៉ុណ្ណោះ ខ្ញុំមិនទាន់ជឿគាត់ទេ ។ តែ សាលា CUP បើជំពាក់គេមែននោះគួរ តែសងគេទៅកុំឱ្យប៉ះពាល់ដល់យីហោ របស់សាលានាំតែលំបាករកស៊ីទៅថ្ងៃ ក្រោយទេ ៕ លោករ៉ាហ្សោ