ដំណាំ​ត្រូវ​ភ្លៀង​ស្រដៀង​ធម៌​ល្អ​

ជីវិតអ្នកភ្នំជំរំកម្មករ                                ព្យាយាមដំថ្មលក់យកកម្រៃ
ប្រៀបដូចកណ្ដៀរព្យាយាមរាល់ថ្ងៃ            ញាប់ទាំងជើងដៃពូនដំបូកថ្មី ។


ជីវិតអ្នកស្រែអាស្រ័យលើទឹក                  ខំទាំងល្ងាចព្រឹកលើកភ្លឺទប់ដី
ប្រៀបដូចស្រមោចខំរកចំណី                  វស្សាឆ្នាំថ្មីមិនភ័យអត់ឃ្លាន ។
ជីវិតទ្រុស្ដធម៌វឹកវរឥតន័យ                      ពុំដែលគិតអ្វីអំពីសីលទាន
ប្រៀបដូចបក្សីជួបនុយលប់ព្រាន              សប្បាយបំពានគ្មានគិតរឿងក្ស័យ ។
ជីវិតមានធម៌ល្អជាប្រចាំ                          ប្រៀបដូចដំណាំត្រូវភ្លៀងរាល់ថ្ងៃ
ត្រួយស្លឹករីកស្រស់គ្មានធូលីដី                 រឿងចាស់រឿងថ្មីអ្នកផងចូលចិត្ដ ៕
            ដោយឧបាសកគុយ សុធន

Additional information