កុំ​រកទោស​គេ​

សេពគប់នឹងល្បែងវិនាសតែងចាំ             ប្រព្រឹត្ដចោរកម្មគុកចាំទទួល
ប្រព្រឹត្ដមិនសម អារម្មណ៍មិនស្រួល          សតិប្រែប្រួល ដួលព្រោះស្រវឹង ។


គួរសាងកុសលតម្កល់ចិត្ដកាយ                រស់ដោយសប្បាយរំសាយកំហឹង
កុំឱ្យស្ដាយក្រោយដោយថាមិនដឹង           បាបធ្ងន់យ៉ាងហ្នឹងគួរដឹងគួរវាង ។
ខ្លួនទីពឹងខ្លួនតាមក្បួនតម្រា                    ព្រះធម៌ចែងថាជីវិតមិនទៀង
កុំអាងនៅក្មេងវង្វេងនឹងរាង                    បញ្ឆិតបញ្ឆៀងផ្ទៀងរកទោសគេ ។
កំហុសខ្លួនឯងជាក់ស្ដែងឥតស្ដី                ទោសអ្នកដទៃរំពៃធំទ្វេ
ដំរីមួយស្លាប់បាំងនឹងចង្អេរ                     ជិតដែរឬទេគួរពិចារណា ៕
                              ដោយឧបាសកគុយ សុធន

Additional information