សម្ដី​ជា​អ្វី​?

សម្ដីជាទ្រព្យប្រើរាប់មិនអស់                  តែបើប្រើទាស់នាំកើតហិង្សា
នាំឱ្យគុំកួនជាប់ក្នុងចិន្ដា                        អាចហ៊ានប្រហារប្រាថ្នាធ្វើឃាត ។


បើប្រើត្រឹមត្រូវត្រង់តាមព្រះធម៌              នាំជួបផលល្អបវរឥតឃ្លាត
សម្ដីកើតយសរស់មានមិត្ដញាតិ             សម្ដីសរជាតិមារយាទសពូជ ។
សម្ដីល្អជាពូជធារល្អគាប់                      សម្ដីឥតភ័ព្វបង់ទ្រព្យខាតខូច
សម្ដីមានន័យល្បីឆ្ងាយរាប់យោជន៍          សម្ដីឥតខូចប្រយោជន៍គង់មាន ។
សម្ដីគួរគាប់ជាប់ព្រហ្មវិហារ                    ព្រមដោយសទ្ធាបូជាសីលទាន
សម្ដីជាធម៌ល្អរកផ្ទឹមគ្មាន                        ប្រាប់ផ្លូវនិព្វានធម្មយានបរិយាយ ៕
                             ដោយឧបាសកគុយ សុធន

Additional information