បណ្ដាំ​កវី (​បទ​ពាក្យ​៧)

កើតមកពីតូចលុះដល់ធំ             ម៉ែឪខិតខំឱ្យបានរៀន
រកស៊ីខ្វះខាតមិនឱ្យខាន             ដើម្បីឱ្យបានកូនចេះដឹង ។


កូនខ្លះកូនល្អតាមឪម៉ែ                រៀនសូត្រពូកែខិតខំប្រឹង
រៀនទុកជាស្ពានជាពំនឹង            ទុកដូចជាស្ទឹងនៃជីវិត ។
ម៉ែឪត្រេកអរពន់ពេកក្រៃ            ចេះច្បាប់វិន័យច្នៃប្រឌិត
ឈ្មោះថាកូនល្អនឹងម្ដាយពិត        អ្នកចេះពិសិដ្ឋមិនមានភ័យ
ម៉ែឪក្នុងលោកគ្រប់អាត្មា             តែងតែប្រាថ្នាឱ្យកូនក្លាយ
ជាអ្នកចេះដឹងមានតម្លៃ               ជីវិតមានន័យថ្លៃកន្លង ។
                  ដោយ ៖ ជា កែវមុនីជោតិ

Additional information