តម្លៃ​សីលធម៌​នៅត្រង់ណា (​បទ​ពាក្យ​៧)

សង្គមផ្ដុំបានមកពីមនុស្ស                             មានស្រីមានប្រុសមានក្មេងចាស់
មានខ្ពស់មានទាបមិនចេះខ្វះ                         មានខ្មៅមានថ្លោសជានិមិត្ដ ។


សង្គមមានច្បាប់ពិតផ្ដល់ត្រូវ                          ជួយកែតម្រូវឱ្យល្អពិត
ការពារយុត្ដិធម៌ផ្ដល់នូវសិទ្ធិ                           ឱ្យស្រុកស្ថិរស្ថិតមានតម្លៃ ។
ពលរដ្ឋពីរភេទមានសិទ្ធិស្មើ                          យកច្បាប់មកប្រើរៀបរាល់ថ្ងៃ
មាគ៌ាសីលធម៌ជាវិថី                                    តែខ្ពស់ត្រឹមន័យលូកហោប៉ៅ ។
ច្បាប់ក្នុងក្រដាសច្បាស់ជាមាន                      ដាក់ទោសទណ្ឌកម្មតាមតម្រូវ
ទោសស្រាលដោយស្រាលខ្មៅដោយខ្មៅ        ឱ្យស្ថិតត្រង់នៅគោលសីលធម៌ ។
តែមនុស្សមិនឆ្ពោះបោះចូលព្រៃ                      កាន់ច្បាប់កាឡៃខ្មៅទៅល្អ
ផ្លូវវៀចប្រឹងវេរទេរភូតភរ                              បំភ័ន្ដវឹកវរក្បួនមាត្រា ៕
                           ដោយ ៖ សេង សុអៀង

Additional information