ទីក្រុង​ភ្នំពេញ​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៤ នេះ ក្រោម​អ័ព្ទ​បាតុកម្ម​ ​

  • Print

      អ្នកភ្នំពេញ រអ៊ូរទាំថា ឆ្នាំ២០១៤ នេះ ទីក្រុងភ្នំពេញទទួលអំណរឆ្នាំថ្មី ឆ្នាំសកលជាមួយភាពអាប់អួ បរិស្ថាន មិនល្អ ផ្លូវស្ទះចរាចរ និងលាយឡំ ជាមួយសំរាម ថង់បា្លស្ទីក ក្រដាសកាក សំណល់ផ្សេងៗ នៅពាសពេញលើថ្នល់ សួនច្បារ ដែលធ្លាប់មានសោភ័ណភាព ស្រស់បំព្រង ប្រែទៅជាស្រអាប់ ស្មៅ និងផ្កាគ្រប់ពណ៌ងាប់អស់ ទោះបីសាលា រាជធានីភ្នំពេញ ខិតខំតុបតែងលម្អគ្រប់ ទីសាធារណៈ តាមសួនច្បារ។ល។ លាបពណ៌ស លឿង បៃតងក្ដី ក៏ក្លាយ ទៅជាខ្មៅដែរ។ ទាំងអស់នេះបង្កឡើង និងបង្កើតឱ្យមានដោយគណបក្ស សង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា តាំងពីក្រោយ បោះឆ្នោតមក។

    រាជធានីភ្នំពេញ ដែលកាលពី ១០ឆ្នាំមុននេះ មានភាពរីករាយ សំណើចក្អាកក្អាយ ស្នាមញញឹមរបស់ អ្នកភ្នំពេញ បានប្ដូរទៅជាទឹកមុខខ្មៅ មានទុក្ខព្រួយរាល់ថ្ងៃ បៀមទុក្ខក្នុងខ្លួន ដើរទៅណាក៏មានការភ័យខ្លាច ពីព្រោះ ឃើញតែបាតុកម្មហែចុះឡើង បិទផ្លូវ ស្ទះចរាចរណ៍ស្ទើរគ្រប់ទីកន្លែង ក្នុង មួយថ្ងៃៗមិនថាថ្ងៃសៅរ៍ ឬអាទិត្យ ចន្ទទេ គ្មានពេលសម្រាប់សប្បាយ ដូចកាលពី មុនសោះឡើយ។ ពេលទៅបុណ្យ ទៅ ការគេ ជាប់ផ្លូវ អ្នកដើមការ និងដើម បុណ្យ អង្គុយសម្លឹងរង់ចាំភ្ញៀវដោយ អន្ទះសា មិនសូវឃើញអ្នកមក បើមក មានម្នាក់កាន់ចំណងដៃ៤ទៅ៥នាក់ ផ្ញើ មករោងការ រោងបុណ្យ អត់មានភាព អ៊ូអរទៀតទេ។ អ្នកភ្នំពេញឥឡូវនេះមិន ហ៊ានទៅណាចោលផ្ទះដូចកាលពីមុន ឆ្នាំ២០១៣ទៀតទេ ខ្លាចបាត់ទ្រព្យសម្បត្ដិ ខ្លាចភ្នំពេញមានបញ្ហាអាក្រក់ ពីព្រោះ ធ្លាប់មានបទពិសោធន៍ កាលពីឆ្នាំ ១៩៧៥ ពេលអបអរសាទរឆ្នាំថ្មី ដើរ លេងអស់ ពួកខ្មែរក្រហមវាយយក ភ្នំពេញ ព្រាត់ប្រាសគ្នា ស្លាប់រហូតដល់ សព្វថ្ងៃនេះ។

    អ្នកភ្នំពេញសូមអំពាវនាវដល់ អ្នកនយោបាយនៃបក្សប្រឆាំងដែលអួត ខ្លួនថាជាអ្នកប្រជាធិបតេយ្យលោកខាង លិច ហើយធ្លាប់រស់នៅបរទេស សូមទុក ឱកាសឱ្យប្រជាជនសប្បាយរីករាយផងកុំចង់បានផល ប្រយោជន៍ខ្លួន និងបក្ខពួក បង្កការលំបាកដល់ប្រជាជនជាង២ លាននាក់នៅភ្នំពេញ ក្លាយទៅជា ចំណាប់ខ្មាំងរបស់ខ្លួនទៅវិញ។ ល្មម ហើយ ឆ្នាំ២០១៣ បានកន្លងផុតឆ្នាំ ២០១៤ បានចូលមកដល់ សូមទុកឱកាសជូន ប្រជាជនរស់បានសុខផង។ ប្រជាជនភ្នំពេញ បានបំពេញកាតព្វកិច្ច ជូនគណបក្សសង្គ្រោះជាតិរួចហើយ នៅភ្នំពេញច្រើនជាងគណបក្សប្រជា ជនផង ហេតុអីបែរជានាំគ្នាដឹកជញ្ជូន អ្នកនៅតាមខេត្ដមកអុកឡុកភ្នំពេញ ទៅវិញ?។

            សូមបួងសួងដល់ឆ្នាំថ្មីឆ្នាំសកល ២០១៤នេះ ដាស់ស្មារតីមេដឹកនាំបក្ស ប្រឆាំងដែលពោរពេញដោយគំនុំសង សឹកពីអតីតកាលនោះ ប្ដូរមកជាការ សាមគ្គីភាពរីករាយសហការ ឬធ្វើជាដៃគូកសាងជាតិជាមួយ គណបក្សប្រជា ជនវិញនាំប្រទេសទៅរកសុខសប្បាយ ឡើងវិញ ដូចកាលពី១០ឆ្នាំមុនប្រសើរ ជាងសន្ដិភាពយើងមានតាំងពីឆ្នាំ១៩៩៨មក តើចង់ឱ្យវាបាត់បង់វិញ ហើយលោក សម រង្ស៊ី និងលោក កឹម សុខា ទៅរស់នៅ បរទេសទៀតឬ?។ លោកពិតជាមានកន្លែងរស់នៅស្រួល ហើយ តែប្រជាជនអត់មានផ្ទះនៅបារាំង ទេ ។ គណបក្សប្រជាជនក៏គេមិនបណ្ដោយឱ្យក្រុមបក្សប្រឆាំងធ្វើអ្វីតាម ចិត្ដរហូតទេ ពីព្រោះគណបក្សនេះធ្លាប់ រំដោះប្រទេស ដឹកនាំប្រទេសនេះ៣៥ឆ្នាំ តាំងពីប្រើចុងកាណុងរហូតមកប្រើ ចុងប៊ិកវិញមិនមែនសាមញ្ញនោះទេ។

    គណបក្សប្រជាជន គេធ្លាប់យក កាំភ្លើងទុកក្នុងឃ្លាំង ហើយដាក់ប្រទេស នេះ ចែកអំណាចជាមួយបក្សនយោបាយ ទាំងឡាយ តាមរយៈចុងប៊ិក គឺបោះ ឆ្នោតតាមបែបប្រជាធិបតេយ្យទុកកង យោធា និងកងប៉ូលិសនៅស្ងៀមចុះ បើពេលណាមួយគណបក្សនេះគេឈប់ ប្រើប៊ិកហើយវិលទៅរកចុងកាណុង វិញ តើលោក សម រង្សី និងលោក កឹម សុខា មានលទ្ធភាពទេក្នុងពេលដែល ខ្លួនរយៈពេល៦ខែប្រមូលប្រជាជនមក ភ្នំពេញមិនបាន២០ម៉ឺននាក់ផងនោះ?៕ រ៉ាម៉ន