សម រង្ស៊ី និយាយ​ដូច​អត់​និយាយ​ ​

    ព្រឹកម្សិលមិញបើកភ្នែកឡើង អាពួកម៉ាកខ្ញុំបបួលទៅគុយទាវនៅ ហាងអាលីបាបាពេញមួយព្រឹកវារអ៊ូរទាំ ថា លោកសម រង្ស៊ី និយាយដូចអត់ និយាយអ៊‌ីចឹង តើអ្នកនយោបាយមកពី ស្រុកបារាំងស្អីអន់ជាងអ្នកនយោបាយ តាមតុកាហ្វេទៅទៀតហ្នឹងមិនចេះបត់បែន តាមសភាពការណ៍ពិភពលោកសោះ ឬ ក៏ជាអ្នកនយោបាយហួសសម័យ ទេដឹង?



      នាយរ៉ាម៉នខ្ញុំ ចេះតែឆ្ងល់ ហេតុអ្វីបានជាអាពួកម៉ាកខ្ញុំវាថាសម រង្ស៊ី និយាយដូចអត់និយាយនោះ។ តាមពិត គឺអ៊‌ីចេះទេ លោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៨ ខែសីហាបានផ្ញើលិខិតមួយច្បាប់ ទៅ កាន់សម្ដេច ជា ស៊ីម ប្រធានគណបក្ស ប្រជាជនកម្ពុជា ដោយលោកមិនផ្ញើ លិខិតទៅសម្ដេចតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្ដីពីការស្នើឱ្យមានកិច្ចប្រជុំបន្ដរវាង គណបក្សទាំងពីរដើម្បីរកដំណោះ ស្រាយក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ ដោយមូលហេតុគិតតាម ឋានានុក្រមគណបក្ស។

      អាក្លើវាបានលើកយកពាក្យ លោកសម រង្ស៊ីថា “យើងធ្វើតាម ឋានានុក្រម គឺប្រធានធំជាងអនុប្រធាន បានលោកមិនផ្ញើលិខិតជូនសម្ដេច តេជោហ៊ុន សែន ហើយបើរឿងគេ ជាក់ស្ដែងអនុប្រធានធំជាងប្រធានខ្ញុំមិន ដឹងទេគឺខ្ញុំធ្វើតាមឋានានុក្រម”។ អារឿង ហ្នឹងហើយបានអញថាលោកសម រង្ស៊ី និយាយដូចអត់និយាយ ពីព្រោះនរណា ក៏គេដឹងដែរថា គណបក្សប្រជាជន កម្ពុជាអ្នកអារកាត់រឿងបញ្ហានយោបាយ ឬដោះស្រាយបញ្ហាជាតិ ធំៗគេប្រគល់ ភារកិច្ចជូនសម្ដេចតេជោហ៊ុន សែន ជាអ្នកដោះស្រាយ ហេតុអ្វីសម រង្ស៊ី អត់ដឹង ឬធ្វើមិនដឹង? បើលោកសម រង្ស៊ី ឆ្លើយថាអត់ដឹង គឺនិយាយដូចអត់ និយាយអ៊‌ីចឹង។

       អាក្លើវាបានប្រាប់នាយរ៉ាម៉នខ្ញុំ ថា អ្ហែងដែលមើលកម្មវិធីរបស់ដួង សុខគា នៅទូរទស្សន៍ ជទណ គឺកម្មវិធីខ្ញុំ មិនឆ្លាតដូចសិស្សថ្នាក់ទី៥ទេ។អ៊‌ីចឹងវាថា ចង់ឱ្យលោកដួង សុខគា អញ្ជើញលោក សម រង្ស៊ី ចូលក្នុង កម្មវិធីនោះម្ដងកុំឱ្យ និយាយដូចអត់និយាយតទៅទៀត។

      អ្នករិះគន់និយាយថា លោក សម រង្ស៊ី ផ្ញើជូនសម្ដេច ជា ស៊ីម ប្រធាន គណបក្សប្រជាជនកម្ពុជាកន្លងមកធ្វើដូច លោកមានឆន្ទៈដោះស្រាយបញ្ហាជាតិ ខ្លាំងណាស់ឱ្យសាធារណៈមតិជាតិ និង អន្ដរជាតិឃើញ ពិសេស ប្រជាជន តាម ពិតនៅក្រោយខ្នងគាត់លាក់កាំបិតចាំ ចាក់គេទេ ដោយគាត់បានប្រកាសធ្វើ មហាបាតុកម្មជាចំហតែម្ដង។ ទី២ទៀត មិនត្រូវការវត្ដមានសម្ដេចតេជោសែន ចូលរួមដោះស្រាយបញ្ហាជាប់គាំងនេះ មិនអាចទៅរួចទេ។ ធ្វើអ្វីក៏ដោយបើគ្មាន បាតដៃតេជោសែនទេ គ្មានជោគជ័យ ឡើយរវាងក្រុមការងារនៃគណបក្ស សង្គ្រោះជាតិ និងគណបក្សប្រជាជន កម្ពុជាដើម្បីស្វែងរកដំណោះស្រាយ បញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៥។
      អ៊‌ីចឹងទេ រឿងដែលលោក សម រង្ស៊ី លើកឡើងខាងលើរឿង ដោះស្រាយបញ្ហាជាប់គាំងនេះនិយាយ ដូចអត់និយាយ ឬស្មើនឹងពាក្យថា ខ្ញុំមិន ឆ្លាតដូចសិស្សថ្នាក់ទី៥ទេ៕ នាយរ៉ាម៉ន

Additional information