ការយល់ឃើញ​របស់ខ្ញុំ​ ​

    ភ្នំពេញៈ លោកវេជ្ជបណ្ឌិត ច ម៉េងចួ នាយកមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្របានសម្ដែង ចំណាប់អារម្មណ៍ទាក់ទងនឹងដំណើរ យាងទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រិយអាស្ទ្រីត នៃប្រទេសបែលហ្ស៊ិក តំណាង ពិសេសនៃភាពជាដៃគូកាត់បន្ថយជំងឺ គ្រុនចាញ់នៅកម្ពុជា។ ការចាប់អារម្មណ៍ ក្នុងនាមប្រជាជនកម្ពុជាមួយរូបមាន ដូចតទៅៈ



      ម្ចាស់ក្សត្រិយយាងទៅដល់ភូមិ បេង ឃុំចំបក់ ស្រុកភ្នំស្រង់ ខេត្ដកំពង់ស្ពឺ ដែលជាភូមិមួយនៅជនបទ ដោយត្រូវ ធ្វើដំណើរតាមរថយន្ដពីភ្នំពេញឆ្លងកាត់ ស្ថានភាពទីក្រុង ជនបទ និងជាពិសេសឆ្លងកាត់ព្រៃមួយមុនទៅ ដល់ភូមិនេះ ហើយពេលទៅដល់ភូមិនេះ ព្រះអង្គចុះ ពិនិត្យសកម្មភាពនៅតាមផ្ទះប្រជាជន នៅជនបទដាច់ស្រយាល ។ នេះជាសារ បញ្ជាក់ជូនសកលលោកថា កម្ពុជាជា ប្រទេសមានស្ថិរភាពសន្ដិសុខនៅគ្រប់ ទីកន្លែង មិនថាទីក្រុង ឬជនបទ ។ សារ នេះមានប្រយោជន៍ទាក់ទាញអ្នកទេសចរ និងវិនិយោគិនអន្ដរជាតិឱ្យចូលមក កម្ពុជាកាន់តែច្រើន។

    ការចាប់អារម្មណ៍ក្នុងនាមជា ប្រធានមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺគ្រុនចាញ់ ម្ចាស់ក្សត្រិយយាងមក នេះគឺ ក្នុងតួនាទីព្រះអង្គជាតំណាង ពិសេសនៃភាពជាដៃគូកាត់បន្ថយជំងឺ គ្រុនចាញ់ ដែលមានការិយាល័យនៅ ទីស្នាក់ការអង្គការសហប្រជាជាតិ ហើយបណ្ដាញភាពជាដៃគូនេះមានការ ចូលរួមពីគ្រប់ដៃគូអភិវឌ្ឍសំខាន់ៗក្នុង សកលលោកក្នុងការប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ។ ហេតុនេះខ្ញុំយល់ថានេះជា ឱកាសល្អដែលកម្ពុជាទាក់ទាញការទុក ចិត្ដពីដៃគូអភិវឌ្ឍនានាឱ្យកាន់តែមាន ជំនឿទុកចិត្ដលើកម្ពុជា តាមរយៈការ យល់ដឹងនូវលទ្ធផលជាក់ស្ដែងរបស់ កម្ពុជាក្នុងការអនុវត្ដន៍យុទ្ធសាស្ដ្រលុប បំបាត់ជំងឺគ្រុនចាញ់មានប្រសិទ្ធភាពក្នុង នោះមានដូចជាការកាត់បន្ថយ អត្រាស្លាប់ ដោយគ្រុនចាញ់នៅក្នុង ល្បឿនលឿនខុសធម្មតា ជាពិសេសក្នុង ២ឆ្នាំកន្លងមក  និងក្នុង៣ខែដើម  ឆ្នាំនេះ។

    ពេលម្ចាស់ក្សត្រិយយាងទៅដល់ភូមិ សួរភ្នាក់ងារស្ម័គ្រចិត្ដម្ចាស់ក្សត្រិយ នឹងមានឱកាសជ្រាបថា ភ្នាក់ងារស្ម័គ្រ ចិត្ដទាំងនោះបានទទួលការបណ្ដុះបណ្ដាល ការយល់ដឹងសមស្របមានការខិតខំប្រឹងទទួលខុសត្រូវខ្ពស់ បំពេញ ភារកិច្ច បានទទួលការផ្ដត់ផ្គង់សម្ភារៈទាន់ពេល ហេតុនេះហើយដៃគូអភិវឌ្ឍត្រូវដឹងថា ធនធានរបស់គេពិតជាបានធ្លាក់ដល់ សហគមន៍ពិតប្រាកដមែន។ ពិសេសទៅ ទៀតពេលព្រះអង្គជួបប្រជាជនតាមផ្ទះ ព្រះអង្គជ្រាប ការពិតថាប្រជាជនមាន ការយល់ដឹងពីគ្រុនចាញ់ ហើយពិតជា ទទួលផលប្រយោជន៍ពីកម្មវិធីគ្រុនចាញ់ របស់រាជរដ្ឋាភិបាលមែន។ ម្យ៉ាងទៀត នៅតាមភូមិព្រះអង្គយល់ដឹងថា តើ តម្រូវការជាក់ស្ដែងសម្រាប់គាំទ្រអន្ដរាគមន៍ចំពោះ គ្រុនចាញ់នៅកម្ពុជា ដើម្បីព្រះអង្គបញ្ជូនសារនេះទៅដៃគូ អភិវឌ្ឍលើសកលលោក ហើយទៅ អនាគតកម្ពុជានឹងកាន់តែមានលទ្ធភាព កាន់តែច្រីន ដើម្បីចលនាធនធានអន្ដរជាតិគាំទ្រការអនុវត្ដន៍ផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺ គ្រុនចាញ់។

    កម្ពុជានឹងមានឱកាសចែក រំលែកជូនសហគមន៍អន្ដរជាតិវិញ តាមរយៈម្ចាស់ក្សត្រិយគឺនូវបទពិសោធន៍ ជោគជ័យជាគន្លឹះ៤:
    ទី១-ជោគជ័យកើត ទ្បើងដោយសារការគាំទ្រនយោបាយ ជាពិសេសសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះ រាជាណាចក្រកម្ពុជា ដែលបានផ្ដួចផ្ដើម ដោយផ្ទាល់ឱ្យក្រសួងសុខាភិបាលរៀបចំ អនុវត្ដផែនការយុទ្ធសាស្ដ្រជាតិលុប បំបាត់គ្រុនចាញ់ឆ្នាំ២០១១-២០២៥ ។
    ទី២-សហការការងារអន្ដរវិស័យ ជា ពិសេសការចូលរួមរបស់សហគមន៍ តាមរយៈភ្នាក់ងារស្ម័គ្រចិត្ដភូមិ ដែល យើងមានយន្ដការច្បាស់លាស់ជាលក្ខណៈ ប្រព័ន្ធមានវិសាលភាពទូទាំងប្រទេស ដែលខុសពីប្រទេស មួយចំនួនអនុវត្ដយន្ដការនេះមិនទូទាំងប្រទេស ឬមួយប្រទេសខ្លះអនុវត្ដក្នុងរូបភាពជាគំរូ សាកល្បងប៉ុណ្ណោះ។
    ទី៣-សហប្រតិបត្ដិការវិស័យ សារធារណៈនិងឯកជនក្នុងការចែក ចាយឱសថគ្រុនចាញ់ដល់ឱសថស្ថាន ឯកជនក្នុងតម្លៃសម្បទាន និងការចែក ថ្នាំជ្រលក់មុងដោយឥតគិតថ្លៃដល់ អ្នកលក់មុង និង
    ទី៤-វិធានការរដ្ឋបាល សម្រាប់លុបបំបាត់ឱសថក្លែងក្លាយ គ្មានប្រសិទ្ធភាព ជាពិសេសការហាម ឃាត់ការលក់ឱសថគ្រុនចាញ់ ដែលផ្អែកតែលើសារធាតុអារតេម៉ីស៊ីនីន តែ១មុខ៕

Additional information