ប្រពន្ធ​មេ​អប់រំ​ខេត្ដ​កំពង់ចាម​រកស៊ី​រត់ ការផ្លាស់ប្ដូរ​គ្រូ​និង​ធ្វើ​សញ្ញាបត្រ​ក្លែងក្លាយ​ ​

    គ្រូៗនៅខេត្ដកំពង់ចាម បានខ្សឹប ឱ្យដឹងថា ជាច្រើនឆ្នាំមកហើយ ដែល ប្រពន្ធលោកប្រធានមន្ទីរអប់រំខេត្ដ កំពង់ចាម បានយកតួនាទីនិងអំណាច របស់ប្ដីរកលុយតាមរយៈការផ្លាស់ប្ដូរទីកន្លែងបង្រៀន ។ មានន័យថា បើគ្រូ ណាដែលចាប់បានប៉ុស្ដិ៍ទៅបង្រៀន នៅឆ្ងាយដាច់ស្រយាល មិនត្រូវប៉ាន់ ហើយចង់មកបង្រៀននៅកន្លែងខ្លាញ់ ដូចជាក្នុងក្រុងកំពង់ចាម ឬស្រុកក្រុង ប្រជុំជន ជិតផ្ទះ និងមួយទៀតបើចង់បានសញ្ញាបត្របាក់ឌុប សេះហោះត្រូវ រត់ការជាមួយប្រពន្ធលោកប្រធាន ។



    គ្រូៗទាំងនោះបានខ្សឹបឱ្យដឹង ទៀតថា ជារៀងរាល់ឆ្នាំ នៅចន្លោះខែ សីហាខែកញ្ញា ប្រពន្ធលោក ប្រធាន អប់រំខេត្ដកំពង់ចាម បានយកឈ្មោះ និងអំណាចរបស់ប្ដីឃុបឃិតជាមួយ មន្ដ្រីនៅក្នុងមន្ទីរអប់រំខេត្ដមួយចំនួន ខ្វែងដៃ ខ្វែងជើងដើម្បីសម្រួលឯកសារ ហើយប្រមូលយកលុយចែកគ្នា។

    បើតាមគេដឹង សម្រាប់គ្រូកម្រិត បឋមសិក្សា ដែលត្រូវសុំប្ដូរពីស្រុកជន បទមកបង្រៀននៅក្នុងក្រុងកំពង់ចាម គឺម្នាក់ត្រូវចំណាយលុយពី១.០០០ទៅ ១.៥០០ដុល្លារឯណោះ ។ ចំណែកការសុំផ្លាស់ប្ដូរគ្រូកម្រិត មធ្យមសិក្សាវិញ គឺពី២.០០០ទៅ៣.០០០ដុល្លារ។ តម្លៃផ្លាស់ប្ដូរខ្ពស់ទាប គឺអាស្រ័យលើ ការចង់ជ្រើសរើសរកសាលាល្អដែល គេចង់បាន ។ ចំពោះតម្លៃសុំផ្លាស់ប្ដូរ សាលាខុសពីក្រុងកំពង់ចាម តាមបណ្ដា ស្រុក ក្រុងផ្សេង តម្លៃទាបជាងនេះ បន្ដិច។ ការផ្លាស់ប្ដូរកន្លែងបង្រៀនក្នុង តម្លៃខាងលើនេះ គឺគេធ្វើម៉ាចប់ អ្នក ចំណាយលុយមិនបាច់ខ្វល់ទេ។

    គ្រូៗទាំងនោះបាននាំគ្នាខ្សឹប ឱ្យដឹងទៀតថា កន្លងមកប្រពន្ធលោក ប្រធានមន្ទីរអប់រំខេត្ដកំពង់ចាម គាត់ មិនត្រឹមតែប្រើឥទ្ធិពលប្ដីយកទៅរត់ ការផ្លាស់ប្ដូរគ្រូៗដើម្បីប្រមូលលុយធ្វើ មានធ្វើបានប៉ុណ្ណោះទេ គឺគាត់បាន ឃុបឃិតគ្នាធ្វើសញ្ញាបត្របាក់ឌុបក្លែង ក្លាយទៀតផង ។ ក្នុងសញ្ញាបត្រនីមួយៗយកពី៣០០ទៅ៤០០ដុល្លារ ក្នុង រយៈពេលខ្លីប៉ុណ្ណោះ។អ្នកដែលចំណាយ លុយទិញសញ្ញាបត្រក្លែងក្លាយកន្លង មកនោះភាគច្រើនគឺជាមន្ដ្រីរាជ ការប៉ូលិស ទាហាននៅក្នុងខេត្ដ ដើម្បីយកទៅចូល រៀនថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិត ក៏មាន ដែរ។ ក្រៅពីនោះគឺដើម្បីបានឡើងតួនាទី និងប្រាក់ខែ នៅតាមអង្គភាពរបស់គេ ។

   ករណីធ្វើសញ្ញាបត្រក្លែងក្លាយ នេះ ប្រពន្ធលោកប្រធានមន្ទីរអប់រំខេត្ដ កំពង់ចាម បានឱ្យមនុស្សដែលជិតស្និទ្ធ នឹងប្ដីរបស់គាត់ជាប្រធានមន្ទីររត់ការ ប៉ូលាឯកសារតាំងពីវិទ្យាល័យណា ដែលសិស្សប្រឡងបាក់ឌុបធ្លាក់ ។   សញ្ញាបត្រក្លែងក្លាយនេះ គឺធ្វើបាន ដូចបេះបិទនឹងសញ្ញាបត្របាក់ឌុបរបស់ គេមែនទែនអ៊‌ីចឹង ដោយមានវាយត្រា ស្ងួតមើលឡើងបែកភ្នែក ។
    រឿងនេះ ប្រសិនបើវាបានកើត ឡើងពិតដូចជាគ្រូៗបានខ្សឹបប្រាប់រស្មី កម្ពុជាមែននោះ សូមលោករដ្ឋមន្ដ្រី ក្រសួងអប់រំយុវជន និងកីឡា ដែល ទើបនឹងឡើងថ្មី មេត្ដាជួយស្រាវជ្រាវ ពីរឿងនេះផង ដើម្បីរួមចំណែកលុប បំបាត់អំពើពុករលួយជាប្រព័ន្ធដែលបានកើតមាននៅក្នុងមន្ទីរអប់រំខេត្ដ ធ្វើយ៉ាងណាកុំឱ្យអំពើខុសច្បាប់បែបនេះ កើតមានតទៅទៀត៕ នាយត្រដក់

Additional information