មគ្គុទ្ទេសក៍​ទេសចរណ៍​មួយចំនួន​កំពុង​បកប្រែ​ឱ្យ​ភ្ញៀវ​រំលោភ​ទៅលើ​អាជ្ញាប័ណ្ណ​ ​

    លិខិតមួយច្បាប់បានមកដល់ ទីចាត់ការកាសែតរស្មីកម្ពុជា ដោយបានបញ្ជាក់ខ្លឹមសារថា មន្ដ្រីក្រសួងទេស ចរណ៍គួរចាត់វិធានការបែបណា! ទៅលើមគ្គុទ្ទេសក៍ទេសចរដែលប្រកប របររកស៊ីបកប្រែ និងនាំភ្ញៀវកម្សាន្ដក្នុង ប្រទេសកម្ពុជា។



    កន្លងមក មានបាតុភាពអនាធិបតេយ្យរបស់មគ្គុទេសក៍មួយចំនួន នាំភ្ញៀវដើរលេង ប្រើប្រាស់គោលដៅ ហួសព្រំដែន និងខុសពីអាជ្ញាប័ណ្ណដែល ក្រសួងទេសចរណ៍ផ្ដល់ឱ្យ។ ដូចជាពីរ ឆ្នាំមកនេះគេសង្កេតឃើញ មគ្គុទេសក៍ មួយចំនួនដែលមានអាជ្ញាប័ណ្ណឱ្យធ្វើ អាជីវកម្មប្រចាំនៅខេត្ដសៀមរាប បែរជាមកធ្វើមគ្គុទេសក៍ដល់រាជធានី ភ្នំពេញទៅវិញ។

    ធ្វើបែបនេះបណ្ដាល ឱ្យប៉ះពាល់ដល់អ្នកមគ្គុទ្ទេសក៍ប្រចាំ រាជធានីភ្នំពេញមួយចំនួនប្រឈមមុខអត់ការងារធ្វើ។ តាមច្បាប់មគ្គុទេសក៍ ណាមានអាជ្ញាប័ណ្ណប្រចាំខេត្ដណា គឺធ្វើ ការត្រឹមតែរង្វង់ខេត្ដនោះ។ មិនអាចឆ្លង ឬរំលោភទៅខេត្ដ ឬរាជធានីណា បានទេ។ ពេលភ្ញៀវទៅលេងសៀមរាប រួច មកលេងរាជធានីភ្នំពេញ ត្រូវ ប្រគល់ភ្ញៀវនោះទៅឱ្យមគ្គុទេសក៍ប្រចាំ រាជធានីភ្នំពេញជាអ្នកបន្ដការងារបក ប្រែឱ្យភ្ញៀវទាំងនោះ។ បើមគ្គុទេសក៍ នោះមានអាជ្ញាប័ណ្ណពីរឬបីខេត្ដចេញ ដោយក្រសួងទេសចរណ៍ទើបអាចធ្វើ បែបនេះបាន។ តែមគ្គុទេសក៍នីមួយៗ កម្រមានអាជ្ញាប័ណ្ណពីរ ឬបីខេត្ដនោះ ណាស់ ព្រោះត្រូវចំណាយលុយច្រើន សម្រាប់ឱ្យថ្លៃចេញអាជ្ញាប័ណ្ណនីមួយៗ។

    ក្នុងលិខិតនោះបានបញ្ជាក់ថា ក្រសួងទេសចរណ៍គួរចាត់មន្ដ្រីអធិការ កិច្ច ចុះពិនិត្យមើលតាមរមណីយដ្ឋាន វត្ដភ្នំ ព្រះបរមរាជវាំង សារមន្ទីរជាតិ ទើបដឹងថា មានអ្នកមគ្គុទេសក៍មួយចំនួនបានរកស៊ីឆ្លងដែនហួសទៅនឹង អាជ្ញាប័ណ្ណ ដែលក្រសួងចេញឱ្យ។ ហើយមគ្គុទេសក៍ ប្រចាំនៅរាជធានីភ្នំពេញ មិនអាចចូល ទៅខេត្ដសៀមរាបរកស៊ីបកប្រែឱ្យភ្ញៀវ បាននោះទេ បើសិនជាមានអាជ្ញាប័ណ្ណតែ មួយប៉ុណ្ណោះ៕ ពីអ្នកបកប្រែឱ្យភ្ញៀវមួយរូប

Additional information