ព្រៃ​ស្មៅ​នៅ​បរិវេណ​អាវុធហត្ថ​និង​សាលាដំបូង​ខេត្ដ​កំពង់ឆ្នាំង​មើលទៅ​ដូចជា​ទាស់ភ្នែក​ ​

    ផ្លូវក្រាលកៅស៊ូនៅជុំវិញទីបញ្ជា ការដ្ឋានកងរាជអាវុធហត្ថ និង សាលា ដំបូងខេត្ដកំពង់ឆ្នាំង បច្ចុប្បន្ននេះត្រូវ បានគេមើលឃើញថា មានព្រៃដុះជុំជិត ស្ទើរតែវែកប្រឡោះដើរទៅហើយ ប៉ុន្ដែមន្ដ្រីស្ថាប័នទាំងពីរនេះមិន បានចាប់អារម្មណ៍ទេ គឺចេញផុតចូលផុត ។



     ស្មៅនិងព្រៃបានដុះស៊ុបទ្រុប ស្ទើរក្លាយទៅជាព្រៃគុហ៍ទៅហើយ មន្ដ្រី អាវុធហត្ថ ក៏ដូចជាមន្ដ្រីតុលាការមើល អត់ឃើញ ។ ពួកគេភាគច្រើនដែល បម្រើការងារក្នុងស្ថាប័នទាំងពីរនេះសុទ្ធតែជាអ្នកធូរធារមានលុយ ច្រើនជិះ រថយន្ដទំនើបៗអង្គុយក្នុងប៊ុយរ៉ូម៉ាស៊ីន ត្រជាក់ ប៉ុន្ដែពួកគេបែរជាមិនចាប់ អារម្មណ៍ចំពោះបរិស្ថាននៅជុំវិញខ្លួន ទៅវិញ ។

    ក្រៅពីមានព្រៃដុះស៊ុបទ្រុបគេ ឃើញមានគំនរសំរាមជាច្រើនទៀតត្រូវ បានគេគរដាក់រាយប៉ាយគ្មានសណ្ដាប់ ធ្នាប់នៅជុំវិញរបង ហើយនៅពេលត្រូវ ទឹកភ្លៀងសំរាមទាំងនោះបានស្អុយ រលួយធ្វើឱ្យបរិស្ថាន និងសោភ័ណភាព ក្នុងក្រុងកំពង់ឆ្នាំង បាត់បង់នូវភាពថ្លៃថ្នូរ និងគ្មានអនាម័យ ។

   ប្រជាពលរដ្ឋបានសួរដោយឆ្ងល់ ថា តើមន្ដ្រីអាវុធហត្ថ និងមន្ដ្រីសាលា ដំបូងខេត្ដកំពង់ឆ្នាំងការងារច្រើនពេក មិនអាចកាប់ឆ្ការបោសសម្អាតព្រៃទាំង នោះបាន ឬក៏មើលមិនឃើញ ឬមួយក៏ទុក ព្រៃនេះធ្វើជាព្រៃគុហ៍ សម្រាប់ចិញ្ចឹមមូសខ្លានៅកណ្ដាលក្រុង?ករណីនេះគួរ ឱ្យខ្មាសគេណាស់ សូមថ្នាក់លើជួយ ពិនិត្យមើលផង៕ ប្រជាជនម្នាក់នៅក្រុងកំពង់់ឆ្នាំង

Additional information