ដំឡើង​តួនាទី​ប្រធាន អនុប្រធាន​ការិយាល័យ​នៅ​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ ​

    ថ្មីៗនេះនៅនាយកដ្ឋានអប់រំ ក្រៅប្រព័ន្ធ បានប្រជុំសម្ងាត់ ដើម្បី ដំឡើងតួនាទីមន្ដ្រីមួយចំនួនឡើងជា អនុប្រធាន និងជាប្រធានការិយាល័យ នៅនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ដែល កិច្ចការប្រជុំនេះធ្វើទៅមានតែរូបភាព ឯខ្លឹមសារវិញទទួលយកមិនបាន ព្រោះ វាខុសពីការណែនាំរបស់ក្រសួង ។


   
   ការជ្រើសតាំងនេះមានលក្ខណៈ អត្ដនោម័ត ប្រកាន់បក្ខពួក ជាក់ស្ដែង មន្ដ្រីដែលទើបតែចូលធ្វើការថ្មី ត្រូវគេ ឱ្យតម្លៃខ្ពស់ហួសពីការនឹកស្មាន ។ ពួកយើងខ្ញុំយល់ថា ការធ្វើបែបនេះ គឺ ជាប្រភពនៃការបែកបាក់សាមគ្គីផ្ទៃក្នុង របស់នាយកដ្ឋានអប់រំក្រៅប្រព័ន្ធនៃ ក្រសួងអប់រំយុវជននិងកីឡាតែប៉ុណ្ណោះ។

    រឿងរ៉ាវនេះវាមានមួយលើក ជាពីរលើករួចមកហើយ ដែលតម្រូវឱ្យ ពួកយើងខ្ញុំត្រូវតែនិយាយក្នុងសារ-ព័ត៌មានបែបនេះ ដើម្បីឱ្យថ្នាក់ដឹកនាំ ក្រសួងអប់រំយុវជននិងកីឡា មេត្ដាចុះ ពិនិត្យសិក្សាតាមដានរឿងនេះឱ្យទាន់ ពេលវេលាកុំបីខាន ៕
    ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣
          ពីមន្ដ្រីបម្រើការងារនៅនាយក ដ្ឋានអប់រំក្រៅប្រព័ន្ធ

Additional information