គិតគូរ​វែងឆ្ងាយ​

    ថ្ងៃមួយ ខណៈពេលដែលបុរស ២នាក់ធ្វើដំណើរទៅធ្វើការជាមួយគ្នា កាត់ទីវាលមួយកន្លែង ។
    -បុរសទី១:  ភរិយាខ្ញុំចេះគិតគូរ វែងឆ្ងាយណាស់ មុនខ្ញុំដើរចេញ្ញពីផ្ទះ នាងប្រាប់ឱ្យខ្ញុំកាន់ឆត្រមកជាមួយផង ព្រោះខ្លាចភ្លៀងធ្លាក់! មើលចុះឥឡូវនេះ ភ្លៀងមែន ។

    -បុរសទី២ : អឺនែ៎!តាមពិតប្រពន្ធ ខ្ញុំ នាងចេះគិតគូរវែងឆ្ងាយជាងប្រពន្ធ ឯងទៅទៀត ព្រោះនាងបានប្រាប់មុន ខ្ញុំចេញ្ញពីផ្ទះថា “ឯងច្បាស់ជាទៅធ្វើការ យកឆត្រទៅជាមួយហើយ ហេតុដូច្នេះ មិនបាច់ឱ្យខ្ញុំកាន់ធ្ងន់ដៃទេ គឺឱ្យជ្រក            ជាមួយឯងក៏បានដែរ” ។

    -បុរសទី១ : !!!
បងកុំព្រួយ
    ក្នុងមន្ទីរពេទ្យមួយ មុនពេលបាត់ បង់ជីវិតទៅ ស្វាមីបានហៅភរិយាវ័យ ក្មេងរបស់ខ្លួនមកផ្តែផ្តាំចុងក្រោយ :
    ស្វាមី : បងរស់មិនបានប៉ុន្មានថ្ងៃ ទៀតទេ នឹងស្លាប់ហើយ ហេតុដូច្នេះអូន អាចរៀបការជាមួយបុរសថ្មីបាន ប៉ុន្តែ បងសុំតែម្យ៉ាង គឺកុំរៀបការជាមួយ កំលោះឆាំនៅខាងលិចផ្ទះយើងឱ្យសោះ ព្រោះបងស្អប់វាខ្លាំងណាស់ ។
    ប្រពន្ធ : មិនបាច់ព្រួយបារម្ភទេ  បង ខ្ញុំមិនរៀបការជាមួយកំលោះឆាំនៅ ខាងលិចផ្ទះយើងទេ ព្រោះខ្ញុំបានទទួល សម្តីរៀបការជាមួយកំលោះថុលនៅ ខាងកើតផ្ទះយើងមុនរួចស្រេចបាត់ទៅ ហើយ ។
    ស្វាមី : ?!?

Additional information