​ពិតជា​ស្លាប់​ហើយ​ខ្ញុំ​

នាយចូចបានផឹកស្រាស្រវឹងធ្លាក់ ភ្នែក ក៏វិលមកផ្ទះវិញហើយបានគោះ ទ្វារហៅប្រពន្ធបើកទ្វារ
    -នាយចូច ៖ អូនសម្លាញ់ ! បង ជួបមិត្ដភក្ដិចាស់ជ្រុលម៉ោងបន្ដិចហើយ
    -សំឡេងពីក្នុងផ្ទះ ៖ អូហ៍!ចា៎ស ! ជារឿងធម្មតាទៅហើយ!


    -នាយចូច ៖ តែអូនអើយ បង ជ្រុលចាយប្រាក់ខែអស់១០០ដុល្លារ
    -សំឡេងពីក្នុងផ្ទះ ៖ ដឹងហើយ !
    -នាយចូច ៖ អូនអើយ ! ទូរស័ព្ទ បងក៏លក់ផឹកអស់ដែរ!
    -សំឡេងពីក្នុងផ្ទះ ៖ បើអស់លុយ ត្រូវតែអ៊‌ីចឹង !
    -នាយចូច ៖ ពុទ្ធោ ! អូនពិតជា មេត្ដាករុណាឱ្យប្ដីមែន!
    -សំឡេងពីក្នុងផ្ទះ ៖ មេត្ដាករុណា រំបល់យក៍អី ខ្ញុំជាអ្នកនៅជាប់ផ្ទះលោក  ទេ ។ សូមក្លាហានទៅគោះទ្វារផ្ទះលោក ទៅ ហើយជួបសំណាងល្អណាលោក !
    -នាយចូច ៖ ពុទ្ធោ ! ម្ដងនេះ, ម្ដងនេះពិតជាស្លាប់ហើយ ខ្ញុំ !

Additional information