ប្តឹង​លែងលះ​ភរិយា​

    ក្នុងរឿងក្តីមួយ ដែលមូលហេតុ ស្វាមីប្តឹងលែងលះភរិយារបស់ខ្លួន...
    តុលាការ   :  រស់នៅជាមួយគ្នា យូរឆ្នាំមកហើយ មិនគួរលែងលះគ្នា ទាល់តែសោះ ។
    ស្វាមី  :  ខ្ញុំវាអត់ទ្រាំពុំបានពេក លោកតុលាការ!នាងកាចណាស់ មានអ្វី នៅជិតដៃឪ្យតែមានជម្លោះគប់ទាំងអស់ មិនថា

កាំបិតឬចានទេ ខ្ញុំត្រូវលោតគេច និងរត់ស្ទើរស្លាប់ស្ទើររស់រាប់សិបដង មិនឈ្នះមកហើយ ។
    តុលាការ   : តុលាការចង់ឪ្យមាន ការអត់ទ្រាំមួយឆ្នាំពីរឆ្នាំទៀតបានទេ?
    ស្វាមី  :  អូហ៍!អត់បានទេលោក តុលាការ បើបណ្តោយទុកចោលមួយឆ្នាំ ពីរឆ្នាំទៀត ភរិយារបស់ខ្ញុំនាងច្បាស់ជា មានថ្វីដៃខាងគប់កាន់តែច្បាស់ឡើងៗ ពេលនោះខ្ញុំច្បាស់ជាគេចលែងរួចទៀត ហើយ ៕
ឪ្យក្រពើស៊ី
    ចោរមួយក្រុមបានស្ទាក់ប្លន់ រថយន្តដឹកអ្នកដំណើរមួយគ្រឿង រួច ហើយចាប់ឪ្យអ្នកដំណើរឈរតម្រៀប គ្នាជាជួរនៅលើផ្លូវថ្នល់ក្បែរៗកន្លែង អាងចិញ្ចឹមក្រពើរបស់អ្នកស្រុកមួយ កន្លែង ។
    មេចោរ  :  ប្រមែប្រមូលរបស់ របរដាក់ចូលក្នុងបាវឪ្យអស់ ។
    កូនចៅ   :  បាទលោកម្ចាស់!
    មេចោរ   :  ពួកបុរសៗចាប់ចង ផ្អឹបជាប់ដើមឈើ ចំណែកស្រីៗពួកឯង ជ្រើសរើសយកធ្វើប្រពន្ធទៅ ហើយកុំ ភ្លេចស្រីស្អាតទុកឪ្យយើងទាំងអស់ ។
    មេចោរនិយាយរួច សម្លឹងទៅ កាន់យាយចំណាស់ម្នាក់ :
    មេចោរ   :  ចំណែកឯយាយ ចាស់ម្នាក់នេះ(និយាយ ព្រមទាំងចង្អុល ទៅកាន់អាងចិញ្ចឹមក្រពើ)យកទៅបោះ ឪ្យក្រពើស៊ីឪ្យបាត់ទៅ!!!

Additional information