ស្រែក​ជយោ​!​ខុស​មែន​! ​

    ម្សិលមិញស្មេរប្រចាំរស្មីកម្ពុជា  ឈ្មោះសីហា បានសរសេរបរិយាយ មួយមានចំណងជើងថា "ស្រែកជយោ! បណ្ដោះអាសន្ន" ។ ក្នុងអត្ថបទអត្ថាធិប្បាយនោះ គាត់បង្ហាញពីជំនួបសុនឆ័យ ជាមយៀប និងព័ត៌មាន ដែលធ្លាយថា លោក កឹម សុខា ប្រជុំគ្នាថាខំរក ដំណោះស្រាយតាមសន្ដិវិធី ។



    ស្មេរនោះមិនសូវជឿទេ ព្រោះ ខណៈពេលនោះហ្វេសប៊ុកលោករង្ស៊ី បានស្រែកជាចំហបបួលក្មេងៗធ្វើ បាតុកម្ម រួមទាំងទាហាន ប៉ូលិសផង ដើម្បីប្ដូរមេដឹកនាំ ប៉ុន្ដែលោកសីហា គិត ថាលោកគិតដោយសុទិដ្ឋិទៅចុះថា ការ រៀបចំគណៈកម្មការចំពោះកិច្ចរួមគ្នា រវាងគណបក្សទាំងពីរ សង្គ្រោះជាតិ ប្រជាជន អាចចេញរួច ហេតុនេះគាត់សុំ ស្រែកជយោ! បណ្ដោះអាសន្នសិន ។

    មែន!ការស្រែកបណ្ដោះអាសន្ន ដោយមានបម្រុងទុក (រ៉ែហ្សែវ) បែបនេះ ពិតជាត្រឹមត្រូវម្ល៉េះទេ ព្រោះ គណបក្សសង្គ្រោះជាតិដ៏មហិមានាថ្ងៃទី១០ខែ សីហានេះបានប្រកាសលេបសម្ដីវិញ ដោយនិយាយថាមិនបញ្ជូនឈ្មោះ ទៅ គ.ជ.ប.សម្រាប់ការបង្កើតគណៈកម្មការ ពិនិត្យភាពមិនប្រក្រតីសេសសល់ពីការ បោះឆ្នោតទេព្រោះ"គ្មានបានការអីទេ!!!"។

    សំណាងហើយ ដែលស្រែក ត្រឹមជយោ! បណ្ដោះអាសន្ន បើលោតែ ហ៊ានទៅកក់ហាងគេទុកជប់លៀង ព្រោះ តែក្រុមសង្គ្រោះជាតិចូលបង្កើត គណៈ-កម្មការ ម្ល៉េះសមដាច់លុយកក់ បាត់ ។
    ស្គាល់ "ឯកឧត្ដមប្រធាន" តិច ពេកហើយលោកសីហា បើទោះជា ស្រែកជយោ! បណ្ដោះអាសន្នក៏គួរតែ ប្រយ័ត្នប្រយែងលើសនេះបន្ដិច ព្រោះ ពេលគាត់ "គេចស្រុកបួនឆ្នាំ" នោះ មិនមែនគាត់ទៅដេកអេះពោះនោះទេ គឺគាត់ត្រូវបានគ្រូៗគាត់នៅបរទេស ផ្ទេរវិជ្ជាគុនជូនមិនតិចទេ ជាពិសេសវិជ្ជា "ប្ដូរចិត្ដ" និងវិជ្ជា " បន្លំចិត្ដ"គាត់ចេះស្ទាត់ ជាងមុនច្រើនណាស់សូម្បីតែអ្នកនាំ ពាក្យ គាត់ក៏នាំពាក្យ "ប្ដូរចិត្ដ" និង "បន្លំចិត្ដ" របស់គាត់នេះស្ទើរតែមិនទាន់ ដែរ ។
    ទោះជាយ៉ាងណាក្ដី អ្នកដែល ស្រែកជយោ! បណ្ដោះអាសន្ននេះបាន ន័យថា អាចរំលាយក្បាច់ប្ដូរចិត្ដ និងបន្លំ ចិត្ដរបស់ឯកឧត្ដមប្រធានបានក្នុងកម្រិត ណានោះដែរ ដោយមិនបានស្រែក ជយោ!ជយោ!ជយោ!  នាយស្រង៉ាំ

Additional information