ធ្លាប់​ចាប់ខ្លួន​ម្ដង​ហើយ​ដោយសារ​ល្បែង​, ឥឡូវ​ចាប់យក​អាជីព​ចាស់​ទៀត​

   បុរសម្នាក់ត្រូវបានសាលាដំបូង ខេត្ដស្ទឹងត្រែងកាត់សេចក្ដីឱ្យជាប់ទោស នៅក្រៅឃុំចំនួន៣ឆ្នាំពាក់ព័ន្ធនឹងល្បែង ស៊ីសងខុសច្បាប់ ។ រហូតមកទល់ពេល នេះបុរសម្នាក់នោះមិនទាន់ផុតកំណត់ នៃទោសទណ្ឌនៅឡើយទេ ប៉ុន្ដែគាត់ បានបន្ដចាប់យកមុខរបរចាស់របស់ គាត់ជាអ្នកបើកលេងអាប៉ោងដដែល ។

    ប្រភពព័ត៌មានបានឱ្យដឹងថា ឈ្មោះ សុង សេង ហៅតាអាគុយ បាន បើកលេងល្បែងមួយប្រភេទហៅថា អាប៉ោង នៅផ្ទះឈ្មោះ ង៉ែត ម្ដុំទីលាន បាល់ទះ ស្ថិតក្នុងភូមិព្រែក សង្កាត់ ក្រុង ស្ទឹងត្រែង ។ ល្បែងនោះឈ្មោះ សុង សេង ជាអ្នកធ្វើមេ រីឯអ្នកមានលុយនិង សមត្ថកិច្ចមួយចំនួនក៏ចូលរួមលេងដែរ។

    អ្នកស្ទឹងត្រែង បាននិយាយថា ឈ្មោះ សុង សេង ហៅតាអាគុយ គឺជា មេល្បែងដុះស្លែ មានរថយន្ដស៊េរីទំនើប ជិះនិងប្រពន្ធមានទ្រព្យសម្បត្ដិពាក់ជ្រែក ខ្លួន ។ ចំណែកសមត្ថកិច្ចវិញហាក់បីដូច ជាស្ងៀមស្ងាត់ ត្រូវដងត្រូវផ្លែនឹង មេអាប៉ោងឈ្មោះ សុង សេង ទើបមិន ហ៊ានបង្ក្រាប ។

    គេនៅចាំបានថា លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ តែងតែយកចិត្ដទុកដាក់លុប បំបាត់ល្បែងស៊ីសងខុសច្បាប់ទាំងឡាយ ជាពិសេសការពារភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ។ តើលោករាជ សុខុន ស្នងការនគរបាលខេត្ដស្ទឹងត្រែង ទុក ល្បែងស៊ីសងខុសច្បាប់ជាងបុណ្យស័ក្ដិ របស់ខ្លួនឬយ៉ាងណា? ក្នុងនាមជាស្នងការនគរបាល ខេត្ដស្ទឹងត្រែង គួរមានវិធានការបោស សម្អាតល្បែងស៊ីសងខុសច្បាប់ដែលកើតមានយ៉ាង អនាធិបតេយ្យទាំងនោះ ផង ដើម្បីកុំឱ្យលោក ឡូយ សុផាត អភិបាលខេត្ដជិតផុតអាណត្ដិឈឺក្បាលខ្លាំងពេក  ៕ ប្រជាជនម្នាក់

Additional information