អូស្ដ្រាលី​គាំទ្រ​ដល់​កម្មវិធី​ការបញ្ចប់​អំពើហិង្សា​លើ​ស្ដ្រី​

    នៅថ្ងៃ៨មីនា ជារៀងរាល់ឆ្នាំ បុរសនិងនារីតែងតែអបអរដល់លទ្ធផលនៃកិច្ចប្រតិបត្ដិការរបស់យើង ទាំងអស់គ្នាក្នុងកិច្ចការសមភាពយេនឌ័រ ។

ក្នុងន័យនេះ គឺយើងនឹងអបអរ ដល់ស្ដ្រីដែលកំពុងបម្រើការងារជាថ្នាក់ដឹកនាំ នៃប្រទេសក្រសួង ក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាលនានា ។ ទិវា នារីក៏ជាថ្ងៃដែលយើងត្រូវពិចារណា សម្លឹងទៅអនាគតប្រកបដោយការ រិះគិតអំពីសេចក្ដីត្រូវការនានាដែលនៅ សេសសល់ដែលត្រូវបំពេញបន្ថែម ដើម្បីសម្រេចបាន នូវសមភាពយេនឌ័រយ៉ាង ពិតប្រាកដមួយ ។

     ការលុបបំបាត់ចោលនូវអំពើ ហិង្សាលើស្ដ្រីជាបញ្ហាមួយដែលនៅ មានកិច្ចការជាច្រើនត្រូវបំពេញបន្ថែម ។ អំពើហិង្សាលើស្ដ្រីនិងកុមារីក្នុងគ្រប់រូប ភាពទាំងអស់នៅតែជាវិនាសកម្មដ៏ គួរឱ្យភ័យខ្លាចក្នុងចំណោមប្រទេស ទាំងអស់នៅលើពិភពលោក ។ ពោលគឺ វានៅតែជាបញ្ហាដែលមិនអាចទទួល យកបានក្នុងគ្រប់កាលៈទេសៈទាំងអស់ ។

     អំពើហិង្សាលើស្ដ្រីមិនមែនជាបញ្ហារបស់តំបន់ ឬប្រទេសណាមួយ ក្នុងដំណាក់កាលណាមួយ នៃការអភិវឌ្ឍន៍តែឯងដាច់ដោយឡែកនោះ  ទេ ។ វាជាបញ្ហារបស់សកលលោក ទាំងមូលដែលមានផលប៉ះពាល់លើប្រជាជន ក្នុងប្រទេសទាំងអស់ទាំង ប្រទេសអភិវឌ្ឍក្ដី និងប្រទេសកំពុង អភិវឌ្ឍក្ដី រួមទាំងប្រទេសអូស្ដ្រាលីនិង កម្ពុជាផងដែរ ។ មានស្ដ្រីមួយក្នុង ចំណោមបីនាក់នៅលើពិភពលោក ដែលក្នុងមួយឆាកជីវិតរបស់គាត់ត្រូវទទួលរងគ្រោះពីអំពើ ហិង្សាលើរូបរាង កាយដែលប្រព្រឹត្ដដោយបុរស ។ នៅប្រទេសកម្ពុជាវិញមានស្ដ្រីមួយក្នុង ចំណោមបួននាក់ដែលស្ថិតក្នុង ទំនាក់ ទំនងស្នេហាធ្លាប់ទទួលរងគ្រោះពីអំពើហិង្សា ។ ការស្រាវជ្រាវបានបង្ហាញថាស្ថានភាពនេះកាន់តែ មានសភាពធ្ងន់ធ្ងរ ចំពោះស្ដ្រីពិការ ។

      ជាមួយនឹងតួលេខទាំងនេះ វាងាយស្រួលនឹងបាក់ទឹកចិត្ដ ។ ប៉ុន្ដែ ថ្ងៃ៨មីនា បានក្រើនរំលឹកយើងថា យើងទាំងអស់គ្នាត្រូវសាមគ្គីគ្នាជាកម្លាំង មួយ ដើម្បីកែប្រែបញ្ហាទាំងនេះ ។ យើងត្រូវពង្រឹងនូវកិច្ចខិតខំប្រឹងប្រែង របស់បុគ្គលក៏ដូចជាក្រុមនានា ដើម្បីតស៊ូ ជម្នះសម្រេចឱ្យស្ដ្រីនិងកុមារីក្នុងសង្គម របស់យើងទទួលបាននូវកិត្ដិយសនិងការរស់នៅដោយមានសេរីភាពប្រាស ចាកពីអំពើហិង្សានិងការបង្ខិតបង្ខំនានា។


    រដ្ឋាភិបាលអូស្ដ្រាលី តាមរយៈ កម្មវិធីជំនួយបានប្ដេជ្ញាចិត្ដថានឹងខិតខំ ប្រឹងប្រែងដើម្បីបញ្ឈប់នូវ អំពើហិង្សា លើស្ដ្រីនៅលើពិភពលោក ។ គួបផ្សំនឹងការបំផ្លាញជីវិតបុគ្គលការធ្វើឱ្យសហគមន៍ បែកខ្ញែកអំពើហិង្សាបានបន្ទច់ បង្អាក់ដល់ការអភិវឌ្ឍន៍ ។ ជាសកល អូស្ដ្រាលីជាប្រទេសម្ចាស់ជំនួយធំមួយ ដែលធ្វើការងារដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើហិង្សាលើស្ដ្រី ។ នៅឆ្នាំ2០11 រដ្ឋាភិបាលអូស្ដ្រាលីបានផ្ដល់ជំនួយនូវ ទឹកប្រាក់ចំនួន៩៦,៤លានដុល្លាអូស្ដ្រាលី បន្ថែមសម្រាប់រយៈពេលបួនឆ្នាំ( 2០11-12 ដល់ 2០14-15)ដល់គំនិត ផ្ដួចផ្ដើមនានាដើម្បីបញ្ចប់អំពើហិង្សា លើស្ដ្រីនៅតាមបណ្ដាប្រទេសកំពុង អភិវឌ្ឍនានានៅលើពិភពលោក ។

    នៅប្រទេសអូស្ដ្រាលី យើងបាន អនុវត្ដនូវផែនការសកម្មភាពជាតិស្ដី អំពីស្ដ្រី សន្ដិភាព និងសន្ដិសុខក្នុងស្រុក ចាប់តាំងពីពេលដែលផែនការនេះត្រូវ បានប្រកាសឱ្យអនុវត្ដនាឆ្នាំកន្លងទៅ ។ ហើយក្នុងនាមជាសមាជិក មួយនៃក្រុម ប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០១៣-១៤ យើងបានលើក បង្ហាញនូវផលប៉ះពាល់អសមមាត្រនៃ ជម្លោះប្រដាប់អាវុធលើស្ដ្រីនិងកុមារី ។


    ខ្ញុំមានមោទនភាពជាពិសេស ចំពោះកិច្ចការដែលយើងបានបំពេញ នៅក្នុងប្រទេសកម្ពុជាជាមួយដៃគូការងារ នានារបស់យើងរួមទាំងរាជរដ្ឋាភិបាល កម្ពុជាផងដែរក្នុងការជួយបញ្ចប់អំពើ ហិង្សាលើស្ដ្រី ។

    ប្រទេសអូស្ដ្រាលីបានបង្កើននូវ ការចូលរួមវិភាគទានក្នុងកិច្ចការងារ នេះនិងគ្រោងផ្ដល់ជំនួយនូវទឹកប្រាក់ ចំនួន២៤លានដុល្លារអូស្ដ្រាលី ដើម្បី ឧបត្ថម្ភដល់កម្មវិធីថ្មីមួយនៅក្នុងប្រទេស កម្ពុជា ពោលគឺកម្មវិធីការបញ្ចប់អំពើ ហិង្សាលើស្ដ្រី ។ យើងមានទិសដៅថា ដោយសហការជាមួយដៃគូរាជរដ្ឋាភិ-បាលកម្ពុជាយើងនឹងបញ្ឈប់នូវសោកនាដកម្មដែលបង្កដោយអំពើហិង្សា លើស្ដ្រី ។ កម្មវិធីនេះនឹងផ្ដល់នូវការ ព្យាបាលសង្គ្រោះបន្ទាន់និងការប្រឹក្សាដល់ជន រងគ្រោះនៃអំពើហិង្សាលើស្ដ្រី ។

    វានឹងផ្ដល់ឱ្យស្ដ្រីនូវទីកន្លែងសុវត្ថិភាព សម្រាប់ស្នាក់នៅ និងឱកាសការងារ ដូច្នេះស្ដ្រីអាចស្ដារឡើងវិញនូវជីវភាព របស់ពួកគាត់ ។ វានឹងពង្រឹងបន្ថែមនូវ លទ្ធភាពសម្រាប់ស្ដ្រីក្នុងការទទួលបាន នូវយុត្ដិធម៌ ។ ប្រទេស អូស្ដ្រាលីនឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិដើម្បីស្ដ្រី និង អង្គការសង្គមស៊ីវិលដទៃទៀត ដើម្បី ផ្លាស់ប្ដូរឥរិយាបថនិងការពារការកើត មាននូវអំពើហិង្សាលើស្ដ្រី ដូច្នេះស្ដ្រី និងកុមារីអាចទទួលអារម្មណ៍ ថា មានសុវត្ថិភាពជាងមុននៅក្នុងសហគមន៍ របស់ពួកគេ ។

   ក្រោមកម្មវិធីថ្មីនេះ អូស្ដ្រាលីបានផ្ដល់ជំនួយដែលមានទឹកប្រាក់សរុប ចំនួន៨២៥.០០០ដុល្លារអូស្ដ្រាលី សម្រាប់រយៈពេលបីឆ្នាំដល់អង្គការ ក្រៅរដ្ឋាភិបាលចំនួនបួនរួមមានអង្គការ ហាហ្គា កម្ពុជាអង្គការជំនួយផ្នែក      ច្បាប់កម្ពុជាអង្គការចិត្ដសង្គមអន្ដរ វប្បធម៌ និងទីភ្នាក់ងារជំនួយសម្រាប់ កិច្ចសហប្រតិបត្ដិការបច្ចេកទេស និងអភិវឌ្ឍ ។
    ក្រៅពីនោះ ក្រោមកម្មវិធីជំនួយ សិទ្ធិមនុស្សខ្នាតតូចអូស្ដ្រាលីបានផ្ដល់ ជំនួយនូវទឹកប្រាក់ចំនួន៩៥.០០០ដុល្លារ អូស្ដ្រាលី ដល់អង្គការអាដហុកសម្រាប់ គម្រោងមួយដែលនឹងជួយដល់ការពារ និងប្រយុទ្ធប្រឆាំងនឹងអំពើ ជួញដូរ មនុស្សដែលនឹងផ្ដោតលើការការពារ សិទ្ធិរបស់កម្មករចំណាកស្រុកស្ដ្រី ។

    ខណៈដែលយើងប្រារឰពិធី អបអរទិវានារីអន្ដរជាតិនាឆ្នាំនេះ សូម យើងទាំងអស់គ្នាបន្ដពង្រឹងនូវដំណោះ ស្រាយក្នុងការលុបបំបាត់ចោលនូវ អំពើហិង្សាលើស្ដ្រី ។ ខ្ញុំសង្ឃឹមថា នឹងមានថ្ងៃមួយដែលស្ដ្រីនិងកុមារីនឹង ទទួលបាននូវសុវត្ថិភាពដោយស្មើគ្នា នឹងបុរសនិងកុមារានៅក្នុងផ្ទះ សហគមន៍ទីកន្លែងការងារក៏ដូចជាសាលារៀនរបស់ពួកគេ ៕     ដោយៈ រីឆាដ ភែននី

Additional information