ជម្រៅ​ខាងក្នុង​របស់​អ្នកនយោបាយ​មួយរូប ​

  • Print

    ខ្ញុំគឺជាយុវជនខ្មែរ រស់នៅខេត្ដ មួយនាភាគពាយ័ព្យកម្ពុជា ។ មុននេះ ប៉ុន្មានថ្ងៃ ខ្ញុំមានកិច្ចការត្រូវមកកាន់ រាជធានីភ្នំពេញ ដើម្បីដោះស្រាយ ។ ក្រោយពេលបញ្ចប់ការងារ ខ្ញុំសន្យា ជួបមិត្ដភក្ដិមួយចំនួនកាលពីពេលនៅ រៀនមហាវិទ្យាល័យជាមួយគ្នា ។ ថ្ងៃ នោះ ពួកយើង៧រូបជួបគ្នានៅហាង តូចមួយលើជាន់ទី៨ នៃសណ្ឋាគារមួយ នៅកណ្ដាលក្រុងភ្នំពេញ ។យើងជួបគ្នា សប្បាយរីករាយ ប្ដូរយោបល់គ្នា ពីការងារនិងជីវិតរស់នៅ ។ គ្រប់ៗគ្នា សុទ្ធតែបារម្ភចំពោះស្ថានការណ៍នយោបាយរបស់ប្រទេសជាតិដែលប្រែប្រួល ហេតុនេះម្នាក់ៗសុទ្ធតែចង់ផ្លាស់ប្ដូរគ្នា ពីការរិះគិតរបស់ខ្លួន ។ មិនដឹងពីពេល  ណាមកទេ ដែលសាច់រឿងបានវិលវល់ ជុំវិញអ្នកនយោបាយមួយរូបដែល តែងតែបង្ករឿង ។



    ទោះបីជាប្រធាននៃគណបក្ស នយោបាយមួយបានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យបរទេស ប៉ុន្ដែយើង សុទ្ធតែសង្ស័យចំពោះលទ្ធភាពធ្វើ នយោបាយរបស់គាត់ ព្រោះគ្រាន់តែ ក្នុងរយៈពេលជាង១០ឆ្នាំប៉ុណ្ណោះ គាត់ បានផ្លាស់ប្ដូរគណបក្សបីលើករួចមក ហើយ ។ ប្រការនេះគឺអាស្រ័យដោយ គាត់បង្ខំមនុស្សគ្រប់រូបឱ្យត្រូវតែធ្វើតាម គាត់ ព្រោះគាត់ចាត់ទុកខ្លួនឯងជា មនុស្សឆ្លាតជាងអ្នកផ្សេង ។ ជាមួយនឹង ចរិតលើកតម្កើងខ្លួន គាត់បង្ហើរសំឡេង  រិះគន់នយោបាយ និងរបៀបអភិវឌ្ឍ សេដ្ឋកិច្ចរបស់គណបក្សកាន់អំណាច និងរបស់គណបក្សផ្សេងទៀត ។ ប៉ុន្ដែ មនុស្សភាគច្រើននៅកម្ពុជា សុទ្ធតែបាន ដឹងថា អាស្រ័យដោយមានគោល នយោបាយត្រឹមត្រូវរបស់គណបក្ស កាន់អំណាច និងរបស់រាជរដ្ឋាភិបាល ទើបកម្ពុជាក្លាយទៅជាប្រទេសមួយមាន ខឿនសេដ្ឋកិច្ចរីកចម្រើន រស់រវើកក្នុង តំបន់អាស៊ីអាគ្នេយ៍ ជីវភាពរបស់ប្រជាជនកម្ពុជាបានឈានឡើង។អ្នកនយោបាយ លើពិភពលោក សុទ្ធតែទទួលស្គាល់ កម្ពុជាថាមានស្ថិរភាពនយោបាយ និង មានសក្ដានុពលរីកចម្រើន ។


    ក្នុងការ ស្ទាបស្ទង់មតិមួយរបស់វិទ្យាស្ថានសាធារណរដ្ឋអន្ដរជាតិ (IRI) របស់ អាមេរិក កាលពីខែកុម្ភៈ ឆ្នាំ២០១៣ បានបង្ហាញថា មានប្រជាជនកម្ពុជា ដែលត្រូវបានសួរដល់ទៅ៧៩ភាគរយ បានវាយតម្លៃថារាជ រដ្ឋាភិបាលកម្ពុជា បាននាំប្រទេសជាតិឱ្យរីកចម្រើនតាម ទិសដៅត្រឹមត្រូវ ។ ប៉ុន្ដែអ្នកនយោបាយ បង្ករឿងរូបនោះបែរជានិច្ចកាលវាយ ប្រហារ និន្ទារាជរដ្ឋាភិបាលកម្ពុជា ។ គាត់ចង់ឱ្យអ្នកផងចាត់ទុកថា មានតែគាត់ទេទើបជា មនុស្សមានលទ្ធភាពដឹកនាំប្រទេស ។

    មិនគ្រាន់តែជាមនុស្សលើក តម្កើងខ្លួនថាជាមនុស្សមានទេព កោសល្យខ្ពស់នោះទេ គាត់ថែមទាំងជា មនុស្សមិនអៀនខ្មាស ត្រឡប់ត្រឡិន មិនចេះដឹងគុណអ្នកដែលជួយខ្លួន ឡើយ។ ពេលដែលកំពុងរស់នៅនិរទេស ខ្លួនឯបរទេសដើម្បីគេចពីបញ្ជា ចាប់ខ្លួនរបស់តុលាការកម្ពុជា គាត់តែង តែពឹងពាក់បណ្ដាគណបក្សនយោបាយ នៅហ្វីលីពីនឱ្យជួយឧបត្ថម្ភ ដើម្បីចូល ទៅកាន់ហ្វីលីពីន ជួបប្រជុំជាមួយសមាជិកក្នុងថ្នាក់ដឹកនាំរបស់គាត់ដែលធ្វើ ដំណើរទៅពីកម្ពុជា ។ ប៉ុន្ដែនៅក្នុង សេចក្ដីថ្លែងការណ៍ឃោសនាបោះឆ្នោត របស់ខ្លួន គាត់បានបញ្ចេញវោហារ "ការពារចិន"  កាន់កាប់កោះនៅសមុទ្រ ចិនខាងត្បូង ទោះបីជាគាត់ដឹងថា ចិន និងហ្វីលីពីន កំពុងមានការប្រទាញ ប្រទង់គ្នាទៅលើកោះនោះក្ដី ហើយ ហ្វីលីពីនក៏បានប្ដឹងរឿងនេះទៅកាន់ តុលាការអន្ដរជាតិទៀតផង ។ សេចក្ដី ថ្លែងរបស់គាត់ បានធ្វើឱ្យអ្នកនយោបាយ នៅតំបន់អាស៊ីអាគ្នេយ៍ភ្ញាក់ផ្អើល និងវាយតម្លៃទាបចំពោះលទ្ធភាពនយោបាយ របស់គាត់ក្នុងបញ្ហាការបរទេស។
    ដោយចរិតមិនអៀនខ្មាស និង មិនដឹងគុណ គាត់មិនអាចធ្វើការ ឬប្រាស្រ័យជាមួយអ្នកណាបានយូរ ឡើយ។ គាត់ធ្លាប់ត្រូវដកតំណែងរដ្ឋ មន្ដ្រី និងបណ្ដេញចេញពីបក្ស ។ មនុស្ស ជាច្រើនដែលធ្លាប់ស្និទ្ធស្នាលជាមួយ គាត់ក្នុងពេលដ៏លំបាកក៏បានបោះបង់ គាត់ ព្រោះពួកគេទទួលដឹងពីចរិតមិន អៀនខ្មាស, មិនដឹងគុណ, អត្ថទត្ថ, មិន គោរពអ្នកផ្សេងរបស់គាត់ ។

    ទោះជាយ៉ាងដូច្នេះក្ដី ក៏ត្រូវតែ ទទួលស្គាល់ថា គាត់មានទេពកោសល្យ ប៉ិនប្រសប់ក្នុងការពន្យុះ និងបំភាន់សាច់ រឿងឱ្យដូចការពិត ដើម្បីសម្អុយនិង ថ្កោលទោសអ្នកផ្សេងៗ ។ គាត់ធ្លាប់បានបញ្ចេញឯកសារផ្ទុយ ពីការពិតអំពីបញ្ហា ព្រំដែន ដើម្បីពន្យុះប្រជាជន ហើយ វាយប្រហារថ្កោលទោសរាជរដ្ឋាភិបាល កម្ពុជា ។ សកម្មភាពនោះរបស់គាត់បាន ត្រូវតុលាការស៊ើបអង្កេតនិងផ្ដន្ទាទោស។
    ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមក ទល់សព្វថ្ងៃនេះ ក្នុងការបោះឆ្នោតទាំង អស់ ទាំងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ ទាំងការបោះឆ្នោតក្រុម ប្រឹក្សាឃុំសង្កាត់ គាត់សុទ្ធតែចាត់ទុកថា ការបោះឆ្នោតមានការបន្លំ ហើយគណបក្ស របស់គាត់ត្រូវបានគេលួចបន្លំសន្លឹក ឆ្នោត ។ គាត់ថ្កោលទោសគណបក្ស ប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) ។ សេចក្ដីថ្លែងរបស់គាត់សុទ្ធតែមិនសម ស្របតាមការវិនិច្ឆ័យ វាយតម្លៃរបស់អ្នកសង្កេតការណ៍អន្ដរ ជាតិជុំវិញការបោះឆ្នោតទាំងឡាយនោះ ឡើយ ។ គាត់ចាត់ទុកថា ខ្លួនកំពុងតែ តស៊ូ ដើម្បីឯករាជ្យ អធិបតេយ្យភាព របស់ប្រទេសកម្ពុជា ។ ប៉ុន្ដែមនុស្សគ្រប់រូប សុទ្ធតែចងចាំថា ក្នុងបញ្ហាព្រះវិហារ គាត់មិនឈរខាងប្រជាជនកម្ពុជា ដើម្បី ការពារបូរណភាពដែនដីកម្ពុជាទេ ប៉ុន្ដែ បែរជាមានសេចក្ដីថ្លែងការណ៍ឈរ ខាងភាគី "អាវលឿងនៅព្រំដែនម្ខាង" ឯណោះទៅវិញ ។

    ក្នុងការបោះឆ្នោតសភាអាណត្ដិ ទី ្វ (ខែកក្កដា២០១៣) គាត់និងគណបក្សរបស់គាត់សន្យាថា ប្រសិនបើឈ្នះ ឆ្នោត គាត់នឹងផ្ដល់ឱ្យមនុស្សអាយុចាប់ពី ៦៥ឆ្នាំឡើងនូវទឹកប្រាក់១០ដុល្លារក្នុង មួយខែ, បៀវត្សរ៍ អប្បបរមារបស់កម្មករ គឺ១៥០ដុល្លារក្នុងមួយខែ ប្រាក់ខែរបស់ មន្ដ្រីរាជការគឺ២៥០ដុល្លារក្នុងមួយខែ។ ប្រកាសនេះបានទាក់ទាញការយកចិត្ដ ទុកដាក់របស់អ្នកបោះឆ្នោតមួយចំនួន ប៉ុន្ដែបានធ្វើឱ្យមានការសង្ស័យក្នុងជួរអ្នកដែល មានការយល់ដឹងពីសភាពការណ៍ សេដ្ឋកិច្ចប្រទេសកម្ពុជា ។ គេចាត់ទុកថា គាត់គ្រាន់តែមានសមត្ថភាពធ្វើសកម្មភាព លើផ្នែកហិរញ្ញវត្ថុនៅប្រទេសអ្នកមាន នៅលោកខាងលិច តែមិនយល់ដឹងអ្វីសោះពីសេដ្ឋកិច្ចកម្ពុជាក្នុង ដំណាក់កាល សព្វថ្ងៃនេះ ។

    ថ្ងៃទី៦សីហា២០១៣ គាត់បាន ពន្យុះមហាជនដោយការនិយាយថា យើងមិនខ្លាចទេ យើងនឹងចាត់តាំង មហាបាតុកម្មមួយ ។ ការណ៍ដែលគាត់ អំពាវនាវឱ្យមនុស្សចេញមកតាមថ្នល់ធ្វើ បាតុកម្មត្រូវបានអ្នកវិភាគ នយោបាយ ចាត់ទុកថា គឺជាសកម្មភាពគ្រោះថ្នាក់ មួយ ព្រោះគ្មាននរណាអាចត្រួតត្រាបាន ហ្វូងមនុស្សដែលកំពុងត្រូវបានពន្យុះ ដោយសម្ដីបំប៉ោងរបស់អ្នកនយោបាយ បង្ករឿងនោះឡើយ ។ ពួកអ្នកវិភាគ ក៏បានចាត់ទុកថា បាតុកម្មនោះនឹងមិននាំ នូវប្រយោជន៍អ្វីសម្រាប់ប្រជាជននោះ ឡើយ ។ អ្នកដែលចូលរួមបាតុកម្មគ្រាន់ តែជាសន្លឹកបៀរបស់គាត់ ហើយតួអង្គ មួយចំនួនក្នុងគណបក្សរបស់គាត់ស្វែង រកប្រយោជន៍ ។ ក្រោយពេលដែលពួក គាត់សម្រេចបានបំណងប្រាថ្នារបស់ខ្លួន ហើយ ពួកគេនឹងភ្លេចភ្លាមនូវអ្នកចូលរួម ធ្វើបាតុកម្ម ។ មានលទ្ធភាពជាច្រើនដែល ថាគាត់ចង់ប្រើប្រាស់បាតុកម្មនេះ ដើម្បី បង្កការគាបសង្កត់ចំពោះគណបក្ស ប្រជាជនកម្ពុជាសំដៅដណ្ដើមយកតួនាទី ដែលគេចង់បានក្នុងរដ្ឋសភា ។

    ប្រសិនបើការសន្និដ្ឋានរបស់អ្នក វិភាគនយោបាយគឺត្រឹមត្រូវមែននោះ គឺវាជាប្រការច្បាស់ណាស់ថា គាត់និង គ្នីគ្នារបស់គាត់ បានប្រើប្រាស់កម្លាំង របស់ប្រជាជនកម្ពុជាដែលស្លូតត្រង់បម្រើឱ្យគោលដៅ និងផល ប្រយោជន៍បុគ្គល របស់ខ្លួន ។ នេះមិនមែនជាបញ្ហាថ្មីទេ ព្រោះគាត់ និងសហការីធ្លាប់ធ្វើដូច្នេះរួច មកហើយ ។ គាត់ធ្លាប់បានពន្យុះនិងចាត់ តាំងប្រជាជនធ្វើបាតុកម្មតាមដងផ្លូវ ពន្យុះមនុស្សឱ្យបំផ្លិចបំផ្លាញសំណង់ ដែលគាត់ចាត់ទុក ថាគណបក្សប្រជាជន កម្ពុជាស្ថាបនា ។ ពេលដែលសកម្មភាព ហិង្សានោះត្រូវកម្លាំងនគរបាលរំសាយ គឺគាត់រត់ចូលទៅក្នុងទីស្នាក់ការស្ថាប័ន សិទ្ធិមនុស្សអន្ដរជាតិនៅភ្នំពេញ សុំជ្រក កោន ដើម្បីគេចពីការត្រូវចាប់ខ្លួន បោះ បង់ចោលឱ្យមហាជនគិតគូរខ្លួនឯង រៀងៗខ្លួន ។

    ការដែលគាត់ពន្យុះប្រជាជនឱ្យ ដកបង្គោលកំណត់ព្រំដែននៅខេត្ដ ស្វាយរៀងនៅឆ្នាំ២០០៩ គឺជាភស្ដុតាង មួយ នៅពេលដែលតុលាការស្រាវជ្រាវ ករណីនេះ គាត់បានរត់ទៅកាន់ប្រទេស បារាំង ដោយទុកឱ្យលោកព្រំជា និង អ្នកស្រី ស្រី មាស ត្រូវប្រឈមជាមួយ សាលក្រមតុលាការ ។
    តើគាត់ធ្វើដើម្បីផលប្រយោជន៍ ប្រជាជន ឬដើម្បីផលប្រយោជន៍បុគ្គល គាត់? ត្រូវទទួលស្គាល់នូវប្រការមួយថា គាត់ប៉ិនប្រសប់ក្នុងការចាប់ពលរដ្ឋស្លូត ត្រង់ ស្មោះស ឱ្យទទួលរងផលវិបាក ដែលគាត់បានធ្វើ ។ ពិតណាស់ថា ដើម្បី វាយតម្លៃពេញលេញលោកប្រធានមួយ នេះ យើងមិនអាចពិភាក្សាក្នុងមួយម៉ោង ពីរបានទេ ប៉ុន្ដែយើងត្រូវការពេលច្រើន ថ្ងៃ ។ គួរឱ្យស្ដាយ ពេលកាន់កែអធ្រាត្រ ពួកយើងខ្ញុំត្រូវវិលទៅសម្រាក ដើម្បីយកកម្លាំង បំពេញការងារថ្ងៃស្អែក ។

    ខ្ញុំកត់ត្រាឡើងវិញនូវចំណុច សំខាន់មួយចំនួនក្នុងការសន្ទនារបស់ ពួកយើងទាំង៧នាក់ ដើម្បីជូនប្រជាជន កម្ពុជាស្លូតត្រង់ និងស្មោះសយល់ច្បាស់ នូវសារធាតុដែលគ្មានអ្វីឱ្យប្រពៃសោះរបស់លោកប្រធានបក្ស ដែល ចូលចិត្ដ បង្កបញ្ហា និងមិនទុកឱ្យគាត់ពន្យុះអូស ទាញពលរដ្ឋចូលទៅក្នុងសកម្មភាព ដើម្បីផលប្រយោជន៍របស់គាត់ និង សហការីគាត់ ។ កាតព្វកិច្ចរបស់យើង បានបំពេញចប់ហើយ ម្នាក់ៗសុទ្ធតែបានបោះឆ្នោតឱ្យបក្សរបស់ ខ្លួនស្រឡាញ់ ។ ការណ៍ដែលយើងចង់ គឺសូមឱ្យជន កម្ពុជាគ្រប់រូបសាមគ្គីគ្នាដើម្បីកសាង ប្រទេស ថែរក្សាស្ថិរភាពសង្គមនិងរស់ ក្នុងសន្ដិភាព៕ ប៉ែន ជ័យ