ការបង្ក​ហេតុ​ឱ្យ​ខ្លួនឯង​របស់​អ្នកនយោបាយ​ប្រឆាំង​នៅ​កម្ពុជា​ ​

  • Print

    ក្នុងអត្ថបទមតិយោបល់មួយ ចេញផ្សាយតាមគេហទំព័រភាសាអង់គ្លេស Thecambodiaherald.com ស្មេរបរទេសមួយរូបបានសរសេរថា "ប្រសិនបើមានអ្វីមួយត្រូវរៀនសូត្រពីនយោបាយពហុបក្សនិយមនៅ ក្នុងប្រទេសកម្ពុជាក្នុងរយៈ ពេល២០ឆ្នាំកន្លងមកនេះ គឺ(នៅត្រង់)ថា អ្នកនយោបាយប្រឆាំងធ្វើបានល្អណាស់ ក្នុងការបង្កហេតុឱ្យខ្លួនឯង" ។

(អត្ថបទ Knuckleheads sreeching like bats បង្ហោះ ថ្ងៃ១មិថុនា២០១៣) ។
    ខាងលើនេះ គឺជាការវាយតម្លៃបែបចំអកមួយ ដែលទំនងជាកៀកនឹងការ ពិតបំផុតសម្រាប់គណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា ។

    ការដកបង្គោលព្រំដែនដោយលោកសម រង្ស៊ី, ការប្រើប្រាស់ផែនទីមិនផ្លូវ ការ ដើម្បីវាយប្រហារបញ្ហាព្រំដែនស្រុកទេស គឺជាការបង្កកំហុស ឬបង្កហេតុ ដោយខ្លួនឯងរបស់់លោកសម រង្ស៊ីរហូតខ្លួនលោកក្លាយជា អ្នកទោសត្រូវភៀស ខ្លួន មិនអាចបោះឆ្នោតបាន និងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតបាន ។
    បន្ទាប់មក គឺដល់វេនលោកកឹម សុខា វិញម្ដង ។ ក្នុងចេតនាស្វែងរក ភស្ដុតាងមកពន្យល់អ្នកស្រុកឱ្យជឿថា វៀតណាមមានពាក់ព័ន្ធនឹងអំពើប្រល័យ ពូជសាសន៍នៅកម្ពុជាពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨ លោកកឹម សុខា ក៏បានថ្លែង ការណ៍ជាសាធារណៈថា គុកទួលស្លែងជាគុកសិប្បនិម្មិត រៀបចំឡើងដោយ វៀតណាម ។

    ខណៈដែលករណីគុកទួលស្លែងដោះមិនទាន់ចេញនៅឡើយ, "បុរស សម្បូរស្នេហ៍" កឹម សុខា បានបង្កហេតុនឹងមនុស្សស្រីសាមញ្ញ២នាក់ រហូតកើត មានអំពើហិង្សាបង្កឡើងដោយកងអង្គរក្សរបស់លោក ។
    គុកទួលស្លែង និងការឡើងគ្រែច្រឡំរបស់លោកកឹម សុខា គឺជាបង្កហេតុ ឱ្យខ្លួនឯងយ៉ាងពិតប្រាកដ ។ លោកកឹម សុខា នៅមានឱកាសការពារខ្លួននៅ តុលាការនៅឡើយ ប៉ុន្ដែរឿងអាស្រូវទាំងពីរនេះគឺជារឿងថ្មី ដែលបន្ថែម ពីលើ ជម្លោះជាមួយបងប្អូនរបស់លោកគឺលោកកឹម សុខុន ដែលធ្វើឱ្យកេរ្ដិ៍ឈ្មោះលោក កឹម សុខា ធ្លាក់ចុះយ៉ាងគំហុក ។

    នៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២០មិថុនា នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បាននិយាយថា បើសិនជាស្ថានភាពនៅតែ អាក្រក់មកលើគណបក្សសង្គ្រោះជាតិ គឺមានការរារាំងនិងពាក្យបណ្ដឹង ប្រឆាំង រូបលោកជាដើមនោះ នោះគណបក្សសង្គ្រោះជាតិនឹងពិចារណាថាតើគណបក្ស ប្រឆាំងនឹងចូលរួមការបោះឆ្នោតឬទេ ។
    ការប្រកាសនេះ បានបង្ហាញឱ្យឃើញថា រឿងអាស្រូវគុកទួលស្លែង និង រឿងអាស្រូវសម្បូរស្នេហ៍របស់លោក គឺជាកង្វល់ពិតៗមួយរបស់លោកកឹម សុខារហូតដល់ថ្នាក់លោកប្រុងយកវាមកធ្វើជាកូនជញ្ជីងសម្រាប់តថ្លៃ ការចូលរួម ឬមិន ចូលរួមបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ។ ក៏ប៉ុន្ដែប្រាកដណាស់ថា រឿងនេះ មិនអាចកែប្រែស្ថានការណ៍បានឡើយ ព្រោះគណបក្សប្រជាជនកម្ពុជា និងគណបក្ស៦ផ្សេងទៀតនឹងមិនខ្វល់ឡើយពីការមិនចូលរួម របស់គណបក្សសង្គ្រោះ ជាតិ ផ្ទុយទៅវិញវាគឺជាអត្ដឃាតនយោបាយរបស់គណបក្សសង្គ្រោះជាតិទៅវិញ ទេ ។

    ការបង្កហេតុឱ្យខ្លួនឯងនេះរបស់អ្នកនយោបាយប្រឆាំង ទំនងជាមិនបញ្ចប់ ទេតាំងពីពេលនេះរហូតដល់ការបោះឆ្នោត ។ នៅថ្ងៃ២០មិថុនានេះដែរ បេក្ខជនឈរឈ្មោះពេញសិទ្ធិតែមួយគត់សម្រាប់ការបោះឆ្នោតនៅមណ្ឌល ប៉ៃលិនរបស់ គណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្ដឹងមួយទៅតុលាការភ្នំពេញ ដើម្បីប្ដឹង នាយករដ្ឋមន្ដ្រីកម្ពុជាថាជាអ្នកផ្ដើមគំនិតរួមដៃជាមួយបក្ខពួក បណ្ដោយឱ្យជនជាតិ វៀតណាមចូលមករស់នៅកម្ពុជាដោយខុសច្បាប់ ហើយទទួលបានអត្ដសញ្ញាណ ប័ណ្ណថែមទៀត ។

    ពួកអ្នកវិភាគនិយាយថា ដើមបណ្ដឹងសួង សុភ័ណ្ឌ កំពុងតែបង្កកំហុសឱ្យ ខ្លួនឯងយ៉ាងប្រាកដណាស់ ព្រោះទាំងទិដ្ឋភាពច្បាប់ ក៏ដូចជាដំណើររឿងដែរគ្មានត្រង់ណាដែលអយ្យការអាចបង្កជាបន្ទុកចោទនាយករដ្ឋមន្ដ្រីបាន ឡើយ ។ ក្នុងស្ថានភាពបែបនេះ លោកសួង សោភ័ណ្ឌ ទំនងជាអាចរងនូវការប្ដឹងបកវិញ បន្ទាប់ពីតុលាការបង្ហាញថា មិនចាត់ការបណ្ដឹងនោះ ។

    ពិតមែន ការបង្កហេតុឱ្យខ្លួនឯងហាក់ដូចជាយុទ្ធវិធីមួយរបស់អ្នក នយោបាយប្រឆាំងនៅប្រទេសកម្ពុជា ។ ក៏ប៉ុន្ដែរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដូចជាមិនស្ទាក់ស្ទើរឡើយក្នុងផ្ដន្ទាទោសអ្នកបង្ក ហេតុឱ្យ ខ្លួនឯងនោះ ។ ជាលទ្ធផល គឺអ្នកនយោបាយប្រឆាំងជាបន្ដបន្ទាប់ត្រូវជាប់ជំពាក់ ដោយបទល្មើស ដែលមិនអាចទូទាត់បានទាល់តែសោះជាមួយនឹងផលចំណេញ ដែលពួកគាត់រំពឹងចង់បាន ។ របៀបបង្កកំហុសឱ្យខ្លួនឯង ឬបង្កហេតុឱ្យខ្លួនឯង របស់អ្នកនយោបាយប្រឆាំងនៅកម្ពុជា គឺជាបទពិសោធន៍ដ៏អាក្រក់មួយសម្រាប់អ្នក នយោបាយប្រឆាំងផ្សេងទៀតនៅលើលោក ដែលសាលានយោបាយទាំងឡាយ គួរតែកត់ត្រាទុកជាមេរៀនឱ្យនិស្សិតនានា ។
    ក្នុងខណៈដែលខ្លួនឯងលំបាកជួយខ្លួនឯងផងនោះ ទំនុកចិត្ដរបស់ មហាជនលើគណបក្សប្រឆាំង ពិតជាមិនអាចកើនឡើងបានឡើយនេះជាចំណុច ផ្ទុយមិនដូចជារំពឹងទុករបស់គណបក្សប្រឆាំងឡើយ៕ ប.សីហា