ស្អប់​មេឃ​មិ​ត្ដ​មារ​រាជសីហ៍កំណាចកាចកំណាញ់                  ក្រោមមេឃមានអញស្ដេចត្រាញ់យស
ខ្លោងខ្លាឮខ្លាចរត់សូមរស់                         បើហ៊ានលើសលស់ "លៀនអាចម៍ខ្ចី"។


សត្វខ្លះអំនួតអួតអំណាច                           អួតអាងអង់អាចឥតដឹងអី
ខ្លះខ្លាំងកើងខ្លួនខ្លៅគិតខ្លី                          បីដូចលើដីមានតែឯង ។
ឯចចកសត្វអុងអាត់ក្រៃ                            និស្ស័យសត្វព្រៃកាចគួរស្ញែង
ល្បីល្បាញខាងល្បិចល្បួងជាល្បែង             ខ្លួនចាស់ឫទ្ធិស្ដែងរែងគួរខ្លាច ។
រីឈ្លើងថ្លើមខ្មៅស៊ីខ្ទុះឈាម                       លួចទាមស្ងាត់ៗមាត់វាដាច
ចិត្ដកាងសាងកម្មត្រាំអំណាច                      ងារជាបិសាច"ឈ្លើងសង្គម" ។
ចំណែកស្វាវិញសត្វខូចខិល                       ទោះបួសសុំសីលគ្មានរមទម
លោតឡកឡប់ឡែលួចឡិមឡំ                  ស៊ីឆ្អែតសម្ងំចោទគេឯង ។
អាសូរពពែសត្វស្លូតល្ងង់                            ជាប់ទោសវិលស្លុងស្លាក់ខ្ជាក់ស្លែង
គេឆ្អែតឯងឆ្អាបបាបហួសថ្លែង                     រឿងពិតរែងស្លែងស្លូតតែងស្លាប់ ។
លោកនេះច្រើនណាស់រឿងលាបពណ៌           អយុត្ដិធម៌សែនឈឺចាប់
ហាក់ដូចដាក់ទោសអ្នកដែលស្លាប់               ចោទច្បាប់សង្គម ឬធម្មជាតិ ។
អាណិតជាតិសត្វរស់រងកម្ម                         ពាក់មុខប្រខាំលែងស្គាល់ញាតិ
តែគ្រប់ឥរិយាសមនុស្សជាតិ                        តូចងាប់ហាលងៀតធំធ្វើងោះ ។
ខ្ញុំស្អប់លោកនេះចងពៀរគ្នា                         ស្អប់មេឃចិត្ដមារគ្មានសង្គ្រោះ
ហាក់មើលនឹងភ្នែកសត្វរងគ្រោះ                   លង់ជ្រោះទឹកភ្នែករែកភ្នំភ្លើង ។
ធ្មេចភ្នែកស្រែកយំភ្នំសង្កត់                          យល់រឿងកម្សត់ទុក្ខទ្វេឡើង
ស្រណោះមនុស្សសត្វហែលកាត់ភ្លើង            ឆេះឆួលរំលើងឫសគល់សុខ ៕
            និពន្ធដោយ ៖ សេក សែនកុសល

Additional information