ភ្នំពេញ​សួនច្បារ​

សួនច្បារល្អស្រស់        មានផ្កាចម្រុះ                  មានអ្នកថែទាំ
ស្រោចទឹកពូនជ្រំ         ដាក់ជីប្រចាំ                    ថែរាល់ថ្ងៃឆ្នាំ
                                ទើបមានសម្រស់ ។


សួនច្បារផ្កាពណ៌         រីកសម្រស់ល្អ                  ព្រមរុក្ខជាតិស្រស់
មិនគួរនាំគ្នា                 ជុះនោមខាកស្ដោះ           រួចចោលរបស់
                               ចោលកាកសំណល់ ។
ស្មៅពណ៌បៃតង           មិនគួរដើរឆ្លង                  កាត់ឥតគិតខ្វល់
ខ្លះដេកអង្គុយ              ជាន់ទក់គ្មានសល់            ខ្លះដេកធ្វើកល
                                បំផ្លាញសួនច្បារ ។
ពីព្រឹកទល់យប់            សួនច្បារប្រឹងទប់              គ្រប់សព្វបញ្ហា
មានក្រុមហាត់ប្រាណ    មានក្រុមស្នេហា               មានក្រុមពាលា   
                                ឡេមឡឺមកៀនកោះ ។
ជីវិតរីករាយ                 ទីក្រុងសប្បាយ                ដោយសួនផ្កាស្រស់
ផ្ការីកស្គុសស្គាយ          ស្មៅបៃតងស្រស់              ហើយយើងទាំងអស់
                                ត្រូវជួយរក្សា ។
មិនត្រូវដើរជាន់            មិនត្រូវលូកលាន់              ជាន់ស្មៅបោចផ្កា
មិនត្រូវជុះនោម            នៅលើសួនច្បារ              ត្រូវមានមនសិការ
                                សួនច្បារផ្ដល់សុខ ។
អាណិតសួនច្បារ          សួនផ្ដល់វាសនា              ភ្នំពេញលើកមុខ
សួនផ្ដល់ឱកាស           ឱ្យយើងស្បើយទុក្ខ          ចង់ច្រៀងទំនុក
                                នៅមុខសួនច្បារ ៕
                និពន្ធដោយ ៖ លោកជុំ ងឿន

Additional information