ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរក្រហម​ក្រោម​សម្ពាធ​នយោបាយ​ ​

    ការបោះឆ្នោតជាតិឆ្នាំ២០១៣ បានដាក់ប្រវត្ដិសាស្ដ្រខ្មែរក្រហមឱ្យស្ថិត ក្រោមសម្ពាធនយោបាយ ដោយសារ ការប្រែក្លាយប្រវត្ដិសាស្ដ្រឱ្យទៅជា ប្រធានបទនយោបាយ ។ ការបដិសេធ មិនទទួលស្គាល់អំពើប្រល័យពូជសាសន៍ និងការញុះញង់ប្រកាន់ពូជសាសន៍ ។


     ការភ្ជាប់ទំនាក់ទំនងនៃការបរិយាយ អំពីប្រវត្ដិសាស្ដ្រប្រទេសកម្ពុជាសម័យ ទំនើបទៅនឹងនយោបាយអាចនាំទៅរក ការបែកបាក់សង្គម ការបែងចែកនិន្នាការនយោបាយ និងអំពើហិង្សា ។ គណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រង អំណាច និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងបានប្រើប្រាស់ វោហារសាស្ដ្រទាក់ទងនឹងរបបខ្មែរក្រហមជាយុទ្ធសាស្ដ្រ មួយដើម្បីទទួល បានសំឡេងឆ្នោតពីប្រជាជនក្នុងអំឡុង ពេលយុទ្ធនាការឃោសនារកសំឡេងបោះឆ្នោត ។

    ការគូសបញ្ជាក់អំពីឧក្រិដ្ឋកម្ម ក្នុងរបបខ្មែរក្រហម និងចំណាត់ថ្នាក់អ្នក ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាថា ជាអ្នករំដោះប្រទេសជាតិពីអំពើប្រល័យ ពូជសាសន៍ គឺជាយុទ្ធ សាស្ដ្រគន្លឹះសម្រាប់ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួល បានសំឡេងឆ្នោតពីប្រជាជន ។ គណបក្សប្រជាជនកម្ពុជា បានទទួល ជោគជ័យចំពោះកិច្ចខិតខំប្រឹងប្រែងនេះដោយសារក្រុមគ្រួសារ ខ្មែរនីមួយៗ  មានសមាជិកយ៉ាងហោចណាស់ម្នាក់ ដែលបានស្លាប់ឬបានបាត់ខ្លួនក្នុងអំឡុង ពេលនៃរបបខ្មែរក្រហម ។

    មជ្ឈមណ្ឌលឯកសារកម្ពុជាបានប៉ាន់ប្រមាណថា មានប្រជាជនចន្លោះពី១លាន៧សែន ទៅ២លាន២សែននាក់ ដែលបានស្លាប់ នៅក្នុងរបបខ្មែរក្រហម ។ បទពិសោធន៍ប្រកបដោយ ទុក្ខវេទនារបស់ប្រជាជន កម្ពុជានៅក្នុងរបបខ្មែរក្រហម មាន ទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹង ការអះអាងរបស់គណបក្សប្រជាជន កម្ពុជា ដែលថាថ្ងៃ៧មករាគឺជាថ្ងៃរំដោះដែលការលើក ឡើង នេះ គឺជាជីពចរ នយោបាយដ៏សំខាន់របស់គណបក្ស ប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ។ ជាមួយនឹងការលើកឡើង បែបនេះ គណបក្សប្រជាជនកម្ពុជា បានកើនចំនួនអាសនៈ របស់ខ្លួនយ៉ាងច្រើន សន្ធឹកសន្ធាប់តាំងពីចំនួន៥១អាសនៈ ក្នុងឆ្នាំ១៩៩៣ ដល់ទៅ៩០អាសនៈក្នុង ឆ្នាំ២០០៨ ។ ចាប់តាំងពីពេលនោះមក គណបក្សប្រជាជនកម្ពុជាស្ទើរតែអាចប្រមូលផ្ដុំអំណាច ទាំងស្រុង ។ គណបក្ស រាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលទទួលបាន ជ័យជម្នះលើការបោះឆ្នោតលើកដំបូង ក្នុងឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយ អង្គការសហប្រជាជាតិបានបាត់បង់ អំណាច និងឥទ្ធិពលជាបន្ដបន្ទាប់ពីឆាក នយោបាយ ហើយក្លាយទៅជាគណបក្ស ដែលរណបគណបក្សប្រជាជនកម្ពុជា។

    គណបក្សប្រឆាំង សម រង្ស៊ី បាន ក្លាយទៅជាគូប្រជែងដ៏ចម្បងតែមួយគត់ របស់គណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ ២០០៨ ។ ទោះជាយ៉ាងនេះក្ដី គណបក្សប្រឆាំងនេះមិនអាចនាំ មកនូវការផ្លាស់ ប្ដូរសំខាន់ណាមួយបានទេនៅពេល នោះ ។ ទោះជាយ៉ាងនេះ ក្ដីជាមួយនឹង ការធ្លាក់ចុះយ៉ាងខ្លាំងនូវចំនួនអាសនៈ ក្នុងរដ្ឋសភារបស់គណបក្សប្រជាជន កម្ពុជាមកត្រឹម៦៨សំឡេង បើយោង តាមលទ្ធផលបណ្ដោះអាសន្នផ្លូវការ លើកទីមួយរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលបានប្រកាស កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ការលើកឡើងអំពីខ្មែរ ក្រហមទំនងជា នឹងមិនមានប្រសិទ្ធភាពទៀតទេនៅ ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ។ អ្នក បោះឆ្នោតវ័យក្មេងជាច្រើន ដែលមិន មានបទពិសោធន៍ផ្ទាល់ខ្លួននៅក្នុងរបបខ្មែរក្រហមហាក់ ដូចជាចង់បានតែ ការផ្លាស់ប្ដូរការដឹកនាំ ហើយបានងាក មកគាំទ្រគណបក្សប្រឆាំង ។

    ស្របពេលជាមួយគ្នានេះ ការ បដិសេធមិនទទួលស្គាល់អំពើប្រល័យ ពូជសាសន៍ ដែលមិនធ្លាប់មានពីមុនមក បានលេចឡើងនៅក្នុងអំឡុងពេលនៃ ការបោះឆ្នោតឆ្នាំ២០១៣ ។ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣នេះ លោក កឹម សុខា  ដែលជាមេដឹកនាំមួយរូបរបស់ គណបក្សប្រឆាំងប្រកបដោយវោហារ សាស្ដ្របានធ្វើបទអត្ថាធិប្បាយនៅក្នុង ពិធីជួបជុំជាសាធារណៈថា គុកទួល ស្លែង គឺជាឆាកដែលត្រូវបានប្រឌិត ឡើងដោយវៀតណាមដើម្បីបង្ហាញពី ភាពត្រឹមត្រូវចំពោះការឈ្លានពាន របស់វៀតណាមមកលើប្រទេសកម្ពុជា។ ជាងនេះទៅទៀត លោកកឹម សុខា បាន ពន្យល់ថា ខ្មែរក្រហមនឹងមិនឆោតល្ងង់ រហូតដល់រក្សាទុកគុកទួលស្លែងឱ្យ ពិភពលោកថ្កោលទោសនោះទេ ។ ខ្មែរក្រហមនឹងកម្ទេចទីនោះចោលដើម្បី បំផ្លាញភស្ដុតាង ។ អត្ថាធិប្បាយរបស់ លោក កឹម សុខា មានលក្ខណៈច្បាស់ លាស់ ទោះបីជាក្រោយមក លោកបាន បដិសេធ ហើយបានចោទប្រកាន់រដ្ឋាភិបាលថា បានកាត់តសុន្ទរកថារបស់ លោកក៏ដោយ ។

    អត្ថាធិប្បាយនយោបាយរបស់ លោកកឹម សុខា បានបង្កឱ្យមានការ ខឹងសម្បាពីសំណាក់ជនរងគ្រោះក្នុង របបខ្មែរក្រហម ដូចជាលោក ជុំ ម៉ី ដែល បានចោទប្រកាន់លោក កឹម សុខា ថា បានប្រមាថមើលងាយព្រលឹងរបស់អ្នក ស្លាប់ បង្កឱ្យមានការប៉ះទង្គិចផ្លូវចិត្ដជន រងគ្រោះឡើងវិញនិងបំភ្លៃប្រវត្ដិសាស្ដ្រ។ លោកជុំ ម៉ី បានទទួលបរាជ័យអំពីការស្នើសុំឱ្យមានការសុំទោសពី លោកកឹម សុខា ហើយក្រោយមកបានដឹកនាំធ្វើ បាតុកម្មក្នុងហេតុផលនយោបាយ ដែល មានការចូលរួមពីមនុស្សជាងពីរម៉ឺននាក់។

    ដូចគ្នានេះដែរ មេដឹកនាំគណបក្សប្រឆាំងលោកសម រង្ស៊ី បានវាយ ប្រហារគណបក្សប្រជាជនកម្ពុជា តាម រយៈការភ្ជាប់គណបក្សប្រជាជនកម្ពុជាទៅនឹងបញ្ហាជាច្រើនដែល ទាក់ទងទៅ នឹងប្រទេសវៀតណាមនិងខ្មែរក្រហម។ យុទ្ធសាស្ដ្ររបស់លោក សម រង្ស៊ី គឺ ទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជា ទៅលើបញ្ហានៃការហូរចូលរបស់ជន អន្ដោប្រវេសន៍វៀតណាម ដែលគ្មាន ការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព ដែល លោកបានអះអាងថា លំហូរនេះនៅតែ មានសកម្មភាពនៅឡើយនាពេល បច្ចុប្បន្ន។ ការចោទប្រកាន់នេះបានបង្កើតឱ្យមានភាពមន្ទិលសង្ស័យ ជាយូរ មកហើយក្នុងចំណោមប្រជាជនកម្ពុជា ចំពោះឥទ្ធិពលរបស់វៀតណាមមក លើកិច្ចការផ្ទៃក្នុងនិងនយោបាយរបស់ កម្ពុជា ការបោះបង្គោលតម្រុយព្រំដែន ប្រកបដោយជម្លោះ និងភាព មិនប្រក្រតី ក្នុងការបោះឆ្នោតនាពេលថ្មីៗ ដែល មានការអះអាងអំពីអ្នកបោះឆ្នោតជន ជាតិវៀតណាមខុសច្បាប់ ។ លោកក៏ បានអះអាងប្រឆាំងតបចំពោះថ្ងៃ៧ មករាថាជាថ្ងៃឈ្លានពាន របស់វៀតណាម ។

    សុន្ទរកថារបស់ លោក សម រង្ស៊ី អាចនាំឱ្យមានអារម្មណ៍ស្អប់ខ្ពើម ជនជាតិវៀតណាមនៅតាមបណ្ដាញ ទំនាក់ទំនងសង្គម(ហ្វេសប៊ុក) ដែលមានឥទ្ធិពលដល់អ្នកបោះឆ្នោតវ័យ ក្មេង។ ពាក្យសម្ដីរបស់លោកអាចនាំឱ្យមាន ការញុះញង់ និងការបែងចែកដែល អាចនាំឱ្យកើតមានអំពើហិង្សា ទោះបីជា លោកមិនមានចេតនាបង្កឱ្យមានអំពើហិង្សាក៏ដោយ។
    ប្រទេសកម្ពុជា បានឆ្លងកាត់នូវ អន្ដរកាលនយោបាយចម្បងៗជាច្រើន តាំងពីសម័យអាណានិគមបារាំងដែល កម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់បរទេសសម័យឯករាជ្យរបប រាជាធិប និយម របបសាធារណរដ្ឋខ្មែរ ដែល កម្ពុជាបានជួបប្រទះនូវសង្គ្រាមស៊ីវិល និងការទម្លាក់គ្រាប់បែក របបកម្ពុជា ប្រជាធិបតេយ្យដែលកម្ពុជាជួបប្រទះនូវ អំពើប្រល័យពូជសាសន៍ របបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមាន ទំនោទៅរកសង្គមនិយមបែបសូវៀត, សម័យកាលអន្ដរកាលរបស់អ៊ុនតាក់  និងចុងក្រោយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

            រចនាសម្ព័ន្ធនៃរបបនយោបាយ ទាំងនេះ មានការបែងចែកឋានៈ សង្គម ការម្របូលផ្ដុំអំណាចនៅក្នុងរដ្ឋាភិបាល មជ្ឈិម និងការពឹងផ្អែកភាគច្រើនទៅលើប្រជាប្រិយភាពរបស់បុគ្គល ដែលជា មេដឹកនាំ។ របបនយោបាយទាំងនេះ មិនមានប្រព័ន្ធប្រជាធិបតេយ្យរឹងមាំ មួយនោះទេ ដែលយើងត្រូវពង្រឹងឱ្យ បានកាន់តែរឹងមាំ។ ដោយបានឆ្លងកាត់សម័យអន្ដរកាលធំៗ និងការ លំបាក ទាំងនេះ ប្រជាជនកម្ពុជាគឺជាជនជាតិ មួយប្រកបដោយសក្ដានុពល និងប្រកប ដោយភាពរឹងមាំក្នុងការងើបឡើង កសាង សេចក្ដីសុខ និងប្រទេសជាតិរបស់ខ្លួន។

    ដើម្បីឱ្យកម្ពុជាទទួលបាននូវ ប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរព សិទ្ធិមនុស្សរឹងមាំ អ្នកនយោបាយគួរតែ បញ្ឈប់ការធ្វើនយោបាយលើប្រវត្ដិ សាស្ដ្រ ។ ផ្ទុយទៅវិញយើងគួរតែ អប់រំ ប្រវត្ដិសាស្ដ្រដល់យុវជនវ័យក្មេងដែល មានចំនួនប្រមាណបីលានប្រាំសែននាក់ ដែលកើតក្រោយរបបខ្មែរក្រហម។ ប្រសិនបើគ្មានការសិក្សា និងការស្រាវ ជ្រាវបែបវិទ្យាសាស្ដ្រ យុវជនវ័យក្មេង នឹងបាត់បង់ឱកាសក្នុងការស្វែងយល់ អំពីប្រវត្ដិសាស្ដ្ររបស់ខ្លួន។ យើងត្រូវ ធានាឱ្យបានថា យុវជនជំនាន់ក្រោយ មានឱកាសសិក្សាវិភាគ និងវាយតម្លៃប្រវត្ដិសាស្ដ្ររបស់ខ្លួន ក្នុងរបៀបមួយ ដែលនឹងបង្កើតនូវវប្បធម៌ដែលឱ្យតម្លៃ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ ។ ការយល់ដឹងពីប្រវត្ដិសាស្ដ្រ ការអត់ឱននិងការអធ្យាស្រ័យ គឺជាសីលធម៌គន្លឹះដែលមាន សារសំខាន់ ចំពោះការរីកលូតលាស់ប្រជាធិបតេយ្យ របស់ប្រទេសក្រោយជម្លោះ។ យុវជន គួរតែត្រូវបានលើកទឹកចិត្ដឱ្យសួរដេញ ដោល និងថែមទាំងមានសេចក្ដីក្លាហានហ៊ានប្រឆាំងទៅនឹង អំណាចទាំងឡាយ ណាដែលដឹកនាំប្រទេសកម្ពុជានៅក្នុង ទិសដៅខុស។ ធ្វើដូច្នេះយុវជនជំនាន់ ក្រោយនឹងអាចក្លាយទៅជាមេដឹកនាំ ដែលមានសមត្ថភាពនិងជាភ្នាក់ងារសកម្មក្នុងដំណើរការ ស្វែងរកសន្ដិភាព និងការផ្សះផ្សាជាតិ។

    ការរំដោះប្រវត្ដិសាស្ដ្រខ្មែរ ក្រហមចេញពីសម្ពាធនយោបាយតាម រយៈការអប់រំគឺជាជំហានដ៏សំខាន់ក្នុង កិច្ចខិតខំប្រឹងប្រែងនេះ ។ ប្រវត្ដិសាស្ដ្រ ខ្មែរក្រហម គឺជាប្រវត្ដិសាស្ដ្ររបស់ យើងទាំងអស់គ្នាដែលមិនអាចប្រកែក បាន។ ប្រវត្ដិសាស្ដ្រនេះ ក៏ដូចជាអំពើ ប្រល័យពូជសាសន៍ដែរគឺជាកម្មសិទ្ធិ របស់ប្រជាជនកម្ពុជាទាំងមូល៕ មជ្ឈមណ្ឌលឯកសារកម្ពុជា
    ដោយៈ ឌី ខាំបូលី មជ្ឈមណ្ឌល ឯកសារកម្ពុជា

Additional information