តួនាទី​របស់​យុវជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុងការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ​

    ការបោះឆ្នោតនៅកម្ពុជានៅ តែជាប្រធានបទចាប់អារម្មណ៍ច្រើន សម្រាប់មិត្ដអ្នកអានដោយពួកគេជា ច្រើនបានសួរថា “តើគោលជំហរចុង ក្រោយបំផុតរបស់សហរដ្ឋអាមេរិក ចំពោះការបោះឆ្នោតនេះមានយ៉ាងដូច ម្ដេច?”។ ដូច្នេះ ខ្ញុំមានសេចក្ដីរីករាយ សូមឆ្លៀតឱកាសនេះ ដើម្បីបន្ដការ ពិភាក្សាជាមួយមិត្ដអ្នកអានស្ដីពីឱកាស ជាប្រវត្ដិសាស្ដ្រ នៅក្នុងប្រវត្ដិសាស្ដ្រ ប្រទេសកម្ពុជា ។

    ជាថ្មីម្ដងទៀត ខ្ញុំសូមសរសើរ ប្រជាជនកម្ពុជាចំពោះតួនាទីយ៉ាងសកម្ម និងប្រកបដោយសន្ដិភាពនៅក្នុងការ អភិវឌ្ឍន៍នៃលទ្ធិប្រជាធិបតេយ្យនៅក្នុង ពេលដ៏មានសារសំខាន់បំផុតនេះនៅកម្ពុជា ។ ក្នុងពេលពិភពលោក កំពុង សម្លឹងមើលប្រទេសកម្ពុជាក្នុងការ អនុវត្ដន៍នីតិវិធីរបស់ខ្លួនដើម្បីដោះ ស្រាយលទ្ធផលឆ្នោតខ្ញុំសូមអំពាវនាវ ឱ្យគណបក្សនយោបាយទាំងអស់ និង អ្នកគាំទ្ររបស់គេបន្ដការងារដើម្បី កសាងអនាគតប្រជាធិបតេយ្យរបស់ កម្ពុជា តាមរយៈការពិភាក្សាគ្នា និង ដើម្បីធ្វើឱ្យមានបរិយាកាសអហិង្សា សន្ដិភាព និងភាពស្ងប់ស្ងាត់ ។ ស្របតាម ស្មារតីនៃដំណើរការប្រជាធិបតេយ្យ ដែលមានយុត្ដិធម៌និងតម្លាភាពសហរដ្ឋអាមេរិកសុំឱ្យមេដឹកនាំគណបក្ស នយោបាយនៅកម្ពុជាធ្វើការជាមួយគ្នា ដើម្បីសម្រេចបានលទ្ធផលមួយដែល បម្រើឧត្ដមប្រយោជន៍របស់ប្រជាជន កម្ពុជា ។

    ក្នុងពេលយើងបន្ដធ្វើការឆ្លុះ បញ្ចាំងលើការបោះឆ្នោតមេរៀនមួយ ដែលមិនអាចប្រកែកបានពីដំណើរការ នេះ គឺតួនាទីដ៏សំខាន់បំផុតមួយដែល យុវជនកម្ពុជាចាប់ផ្ដើមប្រកាន់យកនៅ ក្នុងការអភិវឌ្ឍន៍ផ្នែកនយោបាយ និង សង្គមនៃប្រទេសរបស់គេ ។ ការចាប់ អារម្មណ៍យ៉ាងខ្លាំងដែលយុវជនបាន សម្ដែងចេញដើម្បីដំណើរការលទ្ធិ ប្រជាធិបតេយ្យ គឺការចូលរួមធ្វើយុទ្ធនា ការ និងបោះឆ្នោតក្នុងចំនួនយ៉ាងច្រើន ដែលនេះ គឺជាការមួយគួរឱ្យលើក ទឹកចិត្ដ។តាំងពីពេលនោះមក Facebook របស់ស្ថានទូត និង Blog របស់ខ្ញុំបាន ទទួលមតិយោបល់រាប់រយពីយុវជន កម្ពុជាដោយគេសម្ដែងទស្សនៈរបស់ គេស្ដីពីការបោះឆ្នោតមតិរបស់គេស្ដីពី ការអភិវឌ្ឍន៍នៃប្រទេសរបស់គេ និង ការសង្ឃឹមនិងបំណងប្រាថ្នារបស់គេ ទៅអនាគត ។

    ក្នុងចំណោមពេលវេលារបស់ ខ្ញុំ នៅក្នុងប្រទេសកម្ពុជា ផ្នែកសំខាន់ មួយក្នុងចំណោមផ្នែកសំខាន់នានានៃ ការងាររបស់ខ្ញុំ គឺការជួបជាមួយក្រុម យុវជនកម្ពុជា នៅតាមកន្លែងជាច្រើន នៅទូទាំងប្រទេស ។ ខ្ញុំ អាចនិយាយជា មួយពួកគេនៅក្នុងទីធ្លាសកលវិទ្យាល័យក្នុងពេលចុះទៅមើលគម្រោង សហគមន៍ និងគម្រោងអភិវឌ្ឍ និងនៅ ក្នុងពិធីរបស់យុវជនជាដើម ។ ខ្ញុំក៏បាន ជួបប្រជុំមួយខែម្ដងជាមួយក្រុមប្រឹក្សា យុវជនដ៏ពិសេសរបស់ខ្ញុំ ដើម្បីពិភាក្សា ពីបញ្ហាសំខាន់ៗនាពេលបច្ចុប្បន្ន។ ឱកាសទាំងនេះ ក្នុងការបានឮដោយ ផ្ទាល់ពីយុវជនកម្ពុជាធ្វើឱ្យខ្ញុំមានការ យល់ដឹងពីការដែលគេយកចិត្ដទុកដាក់ ទៅលើទិសដៅដែលប្រទេសរបស់គេ កំពុងដើរ និងបំណងរបស់គេក្នុងការធ្វើ ជាអ្នកចូលរួមយ៉ាងសកម្មក្នុងការ កំណត់អនាគតនៃប្រទេសកម្ពុជា ។

    យុវជនកម្ពុជាតែងតែប្រាប់ខ្ញុំ ពីសារសំខាន់ដែលគេផ្ដល់ឱ្យលទ្ធិប្រជា ធិបតេយ្យ និងសេរីភាពរបស់គេក្នុងការ សម្ដែងមតិ និងកង្វល់របស់គេ។ គេយល់ ច្បាស់ថា វិធីតែមួយគត់ដែលរដ្ឋាភិបាលមួយអាចមានការឆ្លើយ តបនឹងបំណង ប្រាថ្នារបស់ប្រជាជនខ្លួន គឺប្រជាជនអាច បញ្ចេញសំឡេងឱ្យគេឮបាន ។ ដូចការ បោះឆ្នោតកន្លងមកនេះ បានបង្ហាញឱ្យ ឃើញស្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យយុវជនអាច សម្ដែងមតិបាន ។ នៅ ក្នុងសម័យ Facebook, Twitter, blogs, YouTube និងទូរស័ព្ទដៃទំនើបយុវជន ធ្វើការទាក់ទងជាប្រចាំទៅពិភពលោក ទាំងមូលហើយគិតថា គេអាចនិយាយ ពីអ្វីៗបានច្រើនជាងពេលណាៗ ទាំងអស់។

    យើងអាចឃើញដោយផ្ទាល់ ជាមួយទំព័រ Facebook របស់ស្ថានទូត អាមេរិក ដែលយើងសង្ឃឹមថា នឹង មានអ្នកភ្ជាប់ជាមួយលើសពី១០០.០០០ នាក់ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ចំណុចទាក់ទាញនៃប្រព័ន្ធផ្សព្វ ផ្សាយ សង្គមគឺថា វាធ្វើឱ្យមានការពិភាក្សាគ្នា ទៅមកដែលនេះ គឺជាអ្វីដែលប្រព័ន្ធ   ផ្សព្វផ្សាយធម្មតា ដូចជាទូរទស្សន៍ មិន អាចធ្វើបាន។ ដូច្នេះ ស្ថានទូតសហរដ្ឋ អាមេរិកខិតខំភ្ជាប់ជាមួយអ្នកលេង Facebook ដោយដាក់បង្ហាញនូវខ្លឹម សារដែលទាញការចាប់អារម្មណ៍របស់ យុវជនកម្ពុជា ហើយឆ្លើយតបនឹងអ្វី ដែលគេបង្ហោះ ។ ក្នុងអំឡុងយុទ្ធនាការ បោះឆ្នោតខ្ញុំបានកត់សម្គាល់ឃើញ បេក្ខជនមួយចំនួនមកពីគណបក្ស នយោបាយផ្សេងៗប្រើ Facebook ផង ដែរ ដើម្បីលាតត្រដាងពីកម្មវិធីនយោ បាយរបស់គេនិងទាញការចាប់ អារម្មណ៍របស់ក្រុមយុវជន ។ ការឆ្លើយ ឆ្លងគ្នារបៀបនេះនឹងមានអត្ថន័យកាន់ តែធំឡើង ហើយអាចជាមធ្យោបាយ យ៉ាងសំខាន់ ដែលតាមរយៈនេះ មន្ដ្រី រដ្ឋាភិបាលធ្វើការសុំមតិយោបល់ និង ការឆ្លើយតបលើបញ្ហាដែលមានសារ សំខាន់សម្រាប់យុវជន ដូចជាការសិក្សា អប់រំការការពារបរិស្ថាន និងការបង្កើត ការងារធ្វើជាដើម ។

    ដូចយុវជនឯទៀត នៅទូទាំង ពិភពលោកដែរ យុវជនកម្ពុជាគិតគូរពី ប្រទេសរបស់គេយ៉ាងខ្លាំង។ ពួកគេគឺជា អនាគតនៃប្រទេសកម្ពុជា ដូច្នេះចាំបាច់ ត្រូវមានការចូលរួមយ៉ាងសកម្មរបស់ពួកគេនៅក្នុងដំណើរការ នយោបាយ និងប្រជាធិបតេយ្យ ដើម្បីអាចប្រើប្រាស់ ថាមពល និងគំនិតរបស់ពួកគេសម្រាប់ ដំណើរជឿនលឿនទៅមុខរបស់ប្រទេស ជាតិ ។
    ដូចធម្មតាដែរ ខ្ញុំរង់ចាំអាន ដោយរីករាយនូវសំណួរ និងមតិដែល លោកអ្នកផ្ញើមកខ្ញុំ ជាភាសាខ្មែរ ឬជា ភាសាអង់គ្លេស តាមអ៊ីម៉េល  AskAMB This email address is being protected from spambots. You need JavaScript enabled to view it. លោកអ្នកថែម ទាំង អាចតាមដាន Blog របស់ខ្ញុំតាម http://blogs.usembassy.gov/todd៕
ដោយៈលោក William E.Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះ រាជាណាចក្រកម្ពុជា

Additional information