បង្កលក្ខណៈដល់ការនាំចេញ និងការវិនិយោគ ច្រើនរបស់សហរដ្ឋអាមេរិក

    ខ្ញុំសូមអរគុណមិត្ដអ្នកអានខ្ទង់ សារព័ត៌មាននេះដែលបានផ្ញើចម្លើយ តបប្រកបដោយការគិតគូរល្អិតល្អន់ ដែលជាការជួយយើងឱ្យមានការ ពិភាក្សាពិតប្រាកដមួយលើបញ្ហានានា ដែលមានសារសំខាន់បំផុតចំពោះ ប្រជាជនកម្ពុជា ។ សូមបន្ដផ្ញើសំណួរ និងមតិយោបល់មកខ្ញុំតាមរយៈអ៊ីម៉េល This email address is being protected from spambots. You need JavaScript enabled to view it.



    មិត្ដអ្នកអានជាច្រើនបានសួរថា “តើសហរដ្ឋអាមេរិកអាចជួយប្រទេស តូចមួយដូចជាប្រទេសកម្ពុជាឱ្យមាន ការអភិវឌ្ឍន៍សេដ្ឋកិច្ចបានយ៉ាងដូច ម្ដេច?”។ សំណួរនេះត្រូវបានសួរចំ ពេលវេលាល្អដោយក្នុងពេលថ្មីៗនេះ ខ្ញុំបានដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម មួយដែលមានតំណាងក្រុមហ៊ុនកម្ពុជា ចំនួន ៥០ រូប ទៅកាន់រដ្ឋ California  និងទីក្រុង Washinton D.C ដើម្បីលើក កម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ រវាងសហរដ្ឋអាមេរិកនិងកម្ពុជា ។ ជា ផ្នែកមួយនៃបេសកកម្មពាណិជ្ជកម្មនេះ ស្ថានទូតសហរដ្ឋអាមេរិកបានរៀបចំ សិក្ខាសាលាមួយស្ដីពីបរិយាកាសធុរកិច្ច នៅកម្ពុជាដែលមានការចូលរួមរបស់ មនុស្សចំនួន១៧៥ នាក់នៅទីក្រុង Long Beach រដ្ឋ California ។

     ខ្ញុំមានចិត្ដរីករាយដោយបាន ឡើងថ្លែងជាមួយសមាជិកសំខាន់ៗនៃ សហគមន៍អ្នកជំនួញកម្ពុជា ដែលរួមមាន លោក Brett Sciaroni ប្រធានសភា ពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅ កម្ពុជា, លោក លឹម ហេង ប្រធានក្រុម ហ៊ុនវិនិយោគ  Heng Mean Investment Group  លោកអ៊ិន ចាន់នី នាយក ប្រតិបត្ដិនៃធនាគារ ACLEDA លោក សឹង ប៊ុណ្ណា នាយកប្រតិបត្ដិនៃក្រុមហ៊ុន អចលនទ្រព្យ Bonna Realty និងលោក Rami Sharaf នាយកប្រតិបត្ដិរបស់ក្រុមហ៊ុន RMA Asia Cambodia ។ សិក្ខាសាលានោះ គឺជាផ្នែកសំខាន់មួយ នៃការខិតខំរបស់យើងក្នុងការជំរុញ ការវិនិយោគនិងពាណិជ្ជកម្មរបស់ សហរដ្ឋអាមេរិកជាមួយប្រទេសកម្ពុជា។

    ការជួយឱ្យក្រុមហ៊ុនអាមេរិក យល់ពីឱកាសជាច្រើន និងបញ្ហា ប្រឈមនានាដែលមាននៅកម្ពុជា គឺជា ការមានសារសំខាន់ចាំបាច់ក្នុងការ ទាញយកប្រយោជន៍ពីទឹកប្រាក់បម្រុង ចំនួន៥លានលានដុល្លារអាមេរិករបស់ ក្រុមហ៊ុនអាមេរិក។ តិចជាង១ភាគរយ នៃក្រុមហ៊ុនរបស់ប្រទេសអាមេរិកដែល មានចំនួន៣០លានក្រុមហ៊ុនធ្វើការនាំ ចេញ ។ ភាគរយនេះគឺតិចជាងភាគ រយរបស់ប្រទេសអភិវឌ្ឍដទៃទៀត ទាំង អស់យ៉ាងច្រើន ។ ដូចគ្នានេះដែរ ក្រុម ហ៊ុនអាមេរិកក្នុងចំនួនភាគរយតិចតួច ពិចារណាលើឱកាសវិនិយោគនៅ បរទេស ។ ដើម្បីលើកទឹកចិត្ដឱ្យក្រុម ហ៊ុនអាមេរិកស្វែងរកឱកាសនៅកម្ពុជា យើងត្រូវកំណត់សាជាថ្មីនូវមុខមាត់ សម្រាប់ផ្នែកធុរកិច្ចនិងពាណិជ្ជកម្ម របស់កម្ពុជា ។ នៅពេលគេគិតដល់ ប្រទេសកម្ពុជាគេច្រើនតែគិតដល់អំពើ យង់ឃ្នងរបស់ ពួកខ្មែរក្រហមការ រំលោភសិទ្ធិមនុស្ស និងភាពក្រីក្រ ។ គេកម្រគិតថា ប្រទេសកម្ពុជាជាទីផ្សារ សម្រាប់ការនាំចេញ ឬទីដៅនៃការធ្វើ វិនិយោគណាស់ ។ បេសកកម្មពាណិជ្ជកម្មនេះទាញការយកចិត្ដទុកដាក់ដល់ ភាពងាយស្រួលនៃការធ្វើជំនួញនៅ កម្ពុជាចំនួនដ៏ច្រើននៃយុវជនដែលស្ថិត ក្នុងអាយុធ្វើការ និងធនធានធម្មជាតិដ៏ ច្រើននៅកម្ពុជា ។ ក្នុងពេលដែលប្រទេសជាច្រើននៅ អាស៊ីអាគ្នេយ៍មាន ទីផ្សារដែលកំពុងមានការជោរជន់ទៅ ហើយនោះ ប្រទេសកម្ពុជាមានលទ្ធភាព រីកចម្រើនច្រើនថែមទៀត ។

    កំណើននៃការវិនិយោគរបស់ សហរដ្ឋអាមេរិកនៅកម្ពុជាអាចមាន តួនាទីសំខាន់មួយក្នុងការបង្កើតឱ្យមាន ការងារដែលផ្ដល់កម្រៃខ្ពស់សម្រាប់ យុវជនកម្ពុជា ។ ការគ្មានការងារធ្វើ និង ការមានការងារមិនសមស្របសម្រាប់ យុវជន គឺជាបញ្ហាស្រួចស្រាវសម្រាប់ ប្រទេសកម្ពុជា ដែលមានប្រជាជនចំនួន ៧០ភាគរយ ស្ថិតក្នុងអាយុក្រោម ៣០ ឆ្នាំ ។ ការបង្កើតការងារដែលផ្ដល់កម្រៃ ខ្ពស់សម្រាប់យុវជនទាំងនេះ នឹងជួយ ច្រើនដល់ការធ្វើឱ្យមានស្ថិរភាព និង វិបុលភាពច្រើន ។ វាថែមទាំងកាត់ បន្ថយភាពងាយរងគ្រោះរបស់ប្រជា ជនកម្ពុជាចំពោះការជួញដូរកម្លាំង ពលកម្ម ។ នៅពេលគេមានប្រាក់ខែ ដែលធ្វើឱ្យគេអាចរស់នៅសមរម្យបាន នៅក្នុងមាតុភូមិរបស់គេនោះគេមិន ត្រូវការការជួយរបស់ឈ្មួញកណ្ដាល ខិលខូចដែលនាំគេឱ្យធ្វើចំណាកស្រុក ទៅរកការងារធ្វើដោយខុសច្បាប់នោះ ទេ ។
 
    ការបន្ដកែលំអបរិយាកាស ធុរកិច្ចនៅកម្ពុជាមានសារសំខាន់ណាស់ ដល់ការជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិក និងការវិនិយោគរបស់ បរទេសផ្សេងទៀត នៅក្នុងប្រទេស ។ ការ បោះឆ្នោតជាតិនៅពេលខាងមុខនេះ គឺ ជាឱកាសពិសេសមួយសម្រាប់ឱ្យ ប្រទេសកម្ពុជាបង្កើនទំនុកចិត្ដរបស់ អនាគតអ្នកធ្វើការនាំចេញនិង វិនិយោគិនដោយបង្ហាញឱ្យឃើញនូវ ដំណើរការដែលមានភាពសេរី និង យុត្ដិធម៌ដែលលើកកម្ពស់កេរ្ដិ៍ឈ្មោះ របស់ប្រទេសក្នុង ការរក្សាស្ថិរភាព និង ការគោរពចំពោះបទដ្ឋានប្រជាធិបតេយ្យ ។ ក្រៅពីនេះប្រទេសកម្ពុជាអាច ពិចារណាផ្ដល់ការលើកទឹកចិត្ដថ្មីៗ ផ្នែក ពន្ធ និងការវិនិយោគជាការទូទាត់នឹង តម្លៃខ្ពស់នៃភ្លើងអគ្គិសនី និងការដឹកជញ្ជូន។

     ជាចុងក្រោយយើងរង់ចាំ ដោយរីករាយចំពោះការចរចាជាបន្ដ ស្ដីពីសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាង កម្ពុជាសហរដ្ឋអាមេរិកដែលនឹងការ ពារការវិនិយោគបរទេសលើកទឹកចិត្ដ ឱ្យមានការអនុម័តគោលនយោបាយផ្ដោតលើ ទីផ្សារដែលគ្រប់គ្រងការ វិនិយោគឯកជនក្នុងលក្ខណៈបើកចំហ មានតម្លាភាព និងមិនរើសអើង ហើយ គាំទ្រការតាក់តែងបទដ្ឋានច្បាប់ស្រប តាម គោលបំណងទាំងនេះ ។

    ផ្លូវទៅកាន់ការកែលំអការអភិវឌ្ឍន៍សេដ្ឋកិច្ចមិនដែលស្រួលទេ តែ វាជាផ្លូវដែលសហរដ្ឋអាមេរិកដើរតាម ជាមួយប្រទេសកម្ពុជាដូចដែលគណៈ ប្រតិភូពាណិជ្ជកម្មក្នុងពេលថ្មីៗនេះ ស្ដែងឱ្យឃើញស្រាប់ ។ លោក Abraham Lincoln ដែលស្ថិតក្នុងចំណោមប្រធានា ធិបតីសហរដ្ឋអាមេរិកដែលទទួលបាន ការគោរពច្រើនជាងគេបំផុតបានមាន ប្រសាសន៍ថា“ខ្ញុំអាចដើរយឺតក៏ពិតមែន តែខ្ញុំមិនដែលដើរថយក្រោយទេ”។ យើងនឹងបន្ដដើរទៅមុខមួយជំហាន ម្ដងៗ ជាមួយគ្នាដើម្បីនាំមកនៅអនាគត ដ៏ល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាទាំង អស់ ។
    ដូចធម្មតា លោកអ្នកអាចផ្ញើ សំណួរ និងមតិរបស់លោកអ្នកមកខ្ញុំជា ភាសាខ្មែរ ឬភាសាអង់គ្លេសតាមអ៊ីម៉េល This email address is being protected from spambots. You need JavaScript enabled to view it. ហើយ សូមតាមដាន Blog របស់ខ្ញុំតាម http://blogs.usembassy.gov/todd ៕

ដោយៈលោក William E.Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា

Additional information