ក្រឡេកមើល​កុមារ​ជារួម​ជាជាង​ផ្ដោតទៅលើ​ពិការភាព​, ការរួមបញ្ចូល​កុមារ​ពិការ ទៅក្នុង​គ្រប់​សកម្មភាព​សង្គម​នឹង​ផ្ដល់ ប្រយោជន៍​ដល់​កម្ពុជា​ ​

 “ចន្ទ្រា ជាកុមារាម្នាក់ឆ្លាតវៃ ដែលតែងតែបំពេញការងារសាលា បានចប់ចុងចប់ដើម និងដោយសារតែ កុមារារូបនេះមានសកម្មភាពសកម្មនៅ ក្នុងថ្នាក់រៀន យើងក៏ បានតែងតាំងកុមារ រូបនេះជាប្រធានថ្នាក់។ កុមាររូបនេះ ពិតជាកុមារគំរូសម្រាប់កុមារដទៃ”។
    ទាំងនេះគឺជាពាក្យពេចន៍គ្រូ បង្រៀនរូបសាស្ដ្ររបស់ចន្ទ្រា:កុមារា ចន្ទ្រា មានអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ នៅអនុវិទ្យាល័យខេត្ដស្ទឹងត្រែង។ កុមារារូបនេះមាន បញ្ហាម្យ៉ាង គឺស្វិត សាច់ដុំ។ ប៉ុន្ដែដោយសារឪពុក ម្ដាយនិង គ្រូបង្រៀនរបស់កុមារារូបនេះបាន ផ្ដោតទៅលើសក្ដានុពលរបស់កុមារារូប នេះ ជាជាងផ្ដោតទៅលើភាពពិការ រូបរាងកាយរបស់កុមារ ដូច្នេះកុមារា រូបនេះក៏មានការលូតលាស់រីកចម្រើន មកបាន។

    កុមារពិការ និងសហគមន៍ នឹងទទួលបានផលប្រយោជន៍ បើសង្គម ផ្ដោតទៅលើអ្វីដែលកុមារអាចធ្វើបាន ជាជាងផ្ដោតទៅលើអ្វីដែលកុមារមិនអាចនឹង សម្រេចបាន។
    នេះគឺជាសារដ៏សំខាន់មួយ ដែលមានចែងនៅក្នុងរបាយការណ៍ថ្មី បំផុតរបស់អង្គការយូនីសេហ្វ ស្ដីពី ស្ថានភាពរបស់កុមារក្នុងពិភពលោកហើយដែលបង្ហាញ នូវវិធីដែលសង្គម នានាអាចគិតគូរដល់កុមារពិការ។

            កុមារពិការជាច្រើននាក់ច្រើន តែមិនត្រូវបានគេគិតគូរដល់ចាប់តាំង ពីថ្ងៃដំបូងនៃជីវិតរបស់គេ គឺកុមារ ពុំត្រូវបានគេចុះឈ្មោះកំណើតក្នុងបញ្ជីអត្រានុកូលដ្ឋាន។ ចំពោះកុមារក្រីក្រវិញ គឺកុមារទំនងជាមានឱកាសតិចតួចបំផុត ដែលអាចទទួលបានការថែទាំសុខភាព ឬបានចូលរៀនតាមសាលា ហើយថែមទាំងស្ថិតក្នុងស្ថានភាពងាយ រងគ្រោះ ច្រើនពីអំពើហិង្សា អំពើបំពារបំពាន អំពើកេងប្រវ័ញ្ច មិនត្រូវបានគេយក ចិត្ដទុកដាក់ និងត្រូវបានគេដាក់ងារហៅ ឈ្មោះដោយមិនគប្បីទៀតផងដែរ។ យេនឌ័រ គឺជាកត្ដាសំខាន់មួយផ្សេងទៀត ពាក់ព័ន្ធនឹងភាពងាយរងគ្រោះ ពីព្រោះ ថា បើប្រៀបផ្ទឹមជាមួយនឹងកុមារា គឺកុមារីពិការទំនងជាមានឱកាសតិចតួចបំផុត ដែលអាចទទួល បានស្បៀង អាហារ និងការថែទាំ។

    កុមារដែលខ្វះសមត្ថភាព គ្រប់គ្រាន់ក្នុងការឃើញ រៀន ធ្វើដំណើរ ឬក៏ស្ដាប់ មិនមែនមានន័យថា ពួកគេជា កុមារពិការទេ។ ពិការភាពកើតមានឡើងគឺនៅពេលដែល ឧបសគ្គខាង កាយសម្បទា ខាងសង្គម និងខាងផ្លូវ ច្បាប់រារាំងកុមារដែលខ្វះសមត្ថភាព គ្រប់គ្រាន់មិនឱ្យពួកគាត់ចូលរួមបានក្នុង គ្រប់សកម្មភាពរស់នៅក្នុងសហគមន៍ ប្រកបដោយសមភាព។

    គ្រប់កាំជណ្ដើរទាំងអស់វាជា ឧបសគ្គមួយសម្រាប់កុមារដែលខ្វះ សមត្ថភាពខាងកាយសម្បទា ក្នុងការ ចេញចូលសាលារៀន ទីវត្ដអារាម ឬមណ្ឌលសុខភាពបាន។ បើសិនជា ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានគិតគូរ ចាប់ពីដំណាក់កាលធ្វើផែនការ និង រៀបចំគម្រោងការមកនោះ ធនាគារ ពិភពលោកបានប៉ាន់ស្មានឃើញថាតម្លៃចំណាយបន្ថែម លើការសាងសង់ វាមានចំនួនតិចជាង១ភាគរយទៅ ទៀត។ មានន័យថា ការចំណាយនេះ គឺវាតិចជាងការសាងសង់ផ្លូវជម្រាល បង្កាន់ដៃ និងទីកន្លែងបង្គន់អនាម័យ ឱ្យបានគ្រប់គ្រាន់បន្ថែមនៅក្នុងអគារ បន្ទាប់ពីបានធ្វើការសាងសង់អគារ ជំហានដំបូងរួចរាល់ហើយនោះ។ អង្គការយូនីសេហ្វទទួលស្គាល់ ថា ត្រូវមានការខិតខំពិសេសដើម្បី ធានាឱ្យមានការគោរព និងការការ ពារសិទ្ធិកុមារពិការ ។ យើងទាំងអស់ គ្នាត្រូវតែចូលរួមចំណែកយ៉ាងសកម្ម ដើម្បីធានាថា កុមារគ្រប់រូប រួមទាំង កុមារពិការផងនោះ អាចចូលរួមជា មួយសហគមន៍របស់ខ្លួនបាន និងមាន សិទ្ធិដូចគ្នានិងមនុស្សដទៃទាំងពួងដែរ។

           ឧទាហរណ៍ ការអប់រំបញ្ចូលគ្នា វាពង្រីកវិសាលភាពព្រំដែនរបស់ កុមារគ្រប់រូប ។ កាលណាគ្រូបង្រៀន មានចំណេះដឹងសមស្របសម្រាប់ បង្រៀនសិស្សពិការ ហើយសាលារៀន បង្កឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ត្រឹមត្រូវ មានការប្រាស្រ័យទំនាក់ទំនង និងមានបច្ចេកវិជ្ជា នោះកុមារពិការ ប្រាកដជាមានឱកាសបំពេញបំណង ប្រាថ្នាដ៏ធំធេង និងសម្រេចសក្ដានុពល របស់ខ្លួនបាន។

    នៅព្រះរាជាណាចក្រកម្ពុជា យើងឃើញមានវឌ្ឍនភាពឆ្ពោះទៅ រកការគិតគូរដល់កុមារពិការ ហើយ ទោះជាវាមានលក្ខណៈយឺត និងមិន ស្មើគ្នាក្ដីក៏ដោយ ។ ការអប់រំបញ្ចូល គ្នានៅកម្រិតបឋមសិក្សា បាននិងកំពុង ពង្រីកវិសាលភាពបន្ដិចម្ដងៗ ពីមាន តែចំនួនមួយខេត្ដនៅឆ្នាំ ២០០០មក មានចំនួន ១៥ ខេត្ដសព្វថ្ងៃនេះ ។ ទោះជាយ៉ាង នេះក្ដី ការផ្ដល់សេវា “ការ អប់រំសម្រាប់ទាំងអស់គ្នា” នៅព្រះរាជា ណាចក្រកម្ពុជា ដើម្បីឱ្យកុមារពិការ គ្រប់រូប ទទួលបានការអប់រំប្រកបដោយ គុណភាពនោះវាមិនអាច សម្រេចបាន ជាមួយនឹងការកែកុនភ្លាមៗនោះឡើយ ពីព្រោះថាវាតម្រូវឱ្យមានអន្ដរាគមន៍ និងយុទ្ធសាស្ដ្រចំគោលដៅ ដែលមាន ការរៀបចំថវិកាល្អត្រឹមត្រូវ មានពេលវេលា សមស្របសម្រាប់អនុវត្ដ ។

    ព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបានការសរសើរ ដោយបានផ្ដល់ សច្ចាប័ននៅខែធ្នូ ឆ្នាំ ២០១២ ដល់អនុសញ្ញាស្ដីពីសិទ្ធិជនពិការ ។ របាយ ការណ៍ស្ដីពីស្ថានភាពរបស់កុមារក្នុង ពិភពលោក ជំរុញឱ្យរដ្ឋាភិបាលទាំង ឡាយបំពេញកាតព្វកិច្ចគតិយុត្ដិរបស់ អនុសញ្ញា ដោយធានាថា មានការ ពង្រឹង និងពិនិត្យតាមដានគោល នយោបាយ បានរៀបចំថវិកា និងបាន អនុវត្ដវិធានការរដ្ឋបាល ដើម្បីឱ្យមាន សេវាប្រកបដោយគុណភាពសម្រាប់ កុមារពិការគ្រប់រូប និងបានផ្ដល់ការ គាំទ្រដល់ក្រុមគ្រួសារ និងសហគមន៍ ដើម្បីឱ្យពួកគាត់អាចមានលទ្ធភាពគ្រប់ គ្រាន់សម្រាប់ថែទាំកូនៗរបស់ពួកគាត់ ដែលមានតម្រូវការពិការភាព ពិសេស។

    របៀបវារៈសម្រាប់សកម្មភាព ជាបន្ដទៅមុខទៀត ដែលមានចែងនៅ ក្នុងរបាយការណ៍ ស្ដីពីស្ថានភាពរបស់ កុមារក្នុងពិភពលោក រួមមានសេចក្ដី ត្រូវការឱ្យមានទិន្នន័យច្បាស់លាស់ ស្ដី ពីចំនួនកុមារពិការ ប្រភេទពិការ និង ថាតើពិការភាព វាប៉ះពាល់យ៉ាងណា ខ្លះដល់ជីវិតរស់នៅរបស់កុមារ ។ ដូចគ្នា និងរដ្ឋាភិបាលជាច្រើនទៀតដែរ គឺព្រះ រាជាណាចក្រកម្ពុជា ពុំមានមគ្គុទ្ទេសក៍ ពឹងផ្អែកសម្រាប់បែងចែកធនធាននា នាដោយឡែកទុកជួយកុមារពិការ និង ក្រុមគ្រួសារនោះឡើយ ។ របៀបវារៈ ស្រាវជ្រាវរួមមួយ ស្ដីពីពិការភាព ដែល ធ្វើឡើងដោយស្ថាប័នជាតិ និងអន្ដរជាតិ អាចបង្កើតទិន្នន័យ និងធ្វើវិភាគបាន សម្រាប់ជាមគ្គុទ្ទេសក៍ដល់ការរៀបចំ ធ្វើផែនការនិងបែងចែកធនធាន នានា។
    នៅទីបំផុត អ្វីដែលសំខាន់នោះ គឺត្រូវឱ្យកុមារ និងកុមារវ័យជំទង់ ដូចជាកុមារាចន្ទ្រាដែរ ចូលរួមចំណែក ពាក់ព័ន្ធ ដោយធ្វើការពិគ្រោះជាមួយ កុមារអំពីការរៀបចំគម្រោងការ និង ការវាយតម្លៃកម្មវិធី និងសេវានានា សម្រាប់កុមារ។

    ឧបសគ្គរូបវន្ដនានា អាចត្រូវ ធ្វើឱ្យរលាយសាបសូន្យបាន បើសិន ជាថ្នាក់ដឹកនាំរដ្ឋាភិបាលមានភាពខ្លាំង និងមាននីតិកម្មច្បាស់លាស់សម្រាប់ អគារនានា និងមធ្យោបាយដឹកជញ្ជូន។ ឧបសគ្គផ្នែកសង្គម ក៏ត្រូវឱ្យមានការ ប្ដេជ្ញារបស់រដ្ឋាភិបាលដែរ សម្រាប់ ប្រយុទ្ធតទល់នឹងការប្រកាន់រើសអើង ក្នុងចំណោមសាធារណជនទូទៅ ក្នុង ចំណោមអ្នកអាចធ្វើសេចក្ដីសម្រេចចិត្ដ និងក្នុងចំណោមអ្នកផ្ដល់សេវាសារវន្ដ នានា ដូចជា សេវាសាលារៀន និង សេវាថែទាំគាំពារសុខភាពជាដើម។ កិច្ចខិតខំប្រឹងប្រែងគាំទ្រដល់ការធ្វើ សមាហរណកម្មកុមារពិការ វាជួយ ដោះស្រាយបញ្ហាប្រកាន់រើសអើង ដែលជំរុញពួកគេឱ្យចូលថែមទៀត ទៅក្នុងព្រំដែនរបស់សង្គម ប៉ុន្ដែយើង ម្នាក់ៗក៏ត្រូវតែសកម្មក្នុងការបំបែកឧបសគ្គនានានោះផងដែរ ។

   យើងត្រូវតែរៀនក្រឡេកមើល កុមារជារួមមុននឹងផ្ដោតទៅលើពិការ ភាពរបស់កុមារ បើពុំដូច្នោះទេវានឹង ធ្វើឱ្យសង្គមខកខាន ពុំបានទទួលនូវ អ្វីដែលកុមារត្រូវផ្ដល់ជូននោះឡើយ។ កាលណាកុមារពិការទទួលបានផល ប្រយោជន៍ នោះប្រទេសជាតិក៏នឹង ចម្រើនលូតលាស់បរិបូរណ៍តាមនោះ ដែរ៕
    លោកស្រី រ៉ាណា ផ្លាវ័រ ជា ប្រធាន អង្គការយូនីសេហ្វ ប្រចាំនៅ ព្រះរាជា ណាចក្រកម្ពុជា
លាកស្រី រ៉ាណា ផ្លាវ័រ

Additional information