សិទ្ធិ​របស់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា គឺជា​សិទ្ធិមនុស្ស​ ​

     ជាថ្មីម្ដងទៀត ខ្ញុំសូមអរគុណ ច្រើនចំពោះសំណួរដ៏ប្រពៃទាំងអស់។ នៅក្នុងខ្ទង់សារព័ត៌មានរបស់ខ្ញុំកាលពី សបា្ដហ៍មុន ខ្ញុំបានបញ្ជាក់ថា ការប្ដេជ្ញា ចិត្ដរបស់សហរដ្ឋអាមេរិកចំពោះសិទ្ធិ មនុស្សឈរលើជំនឿថាគុណ តម្លៃខ្លះ មានលក្ខណៈជាសាកល ។

ជំនឿនេះ  គឺជាហេតុផលដែលរដ្ឋការលោក ប្រធានាធិបតី Obama គាំទ្រការបញ្ចប់ ការរើសអើងទៅលើក្រុមស្ដ្រីស្រឡាញ់ ស្ដ្រី បុរសស្រឡាញ់បុរស មនុស្ស ស្រឡាញ់ទាំងបុរសទាំងស្ដ្រី និងមនុស្ស ប្ដូរភេទ (LGBT) ។

     លោកប្រធានាធិបតីបានប្រកាស ថា “គ្មានប្រទេសណាមួយគួរបដិសេធ សិទ្ធិនៃប្រជាជនខ្លួនដោយសារមនុស្ស ដែលគេស្រឡាញ់នោះទេ ហេតុដូច្នេះ ហើយបានជាយើងការពារសិទ្ធិរបស់ ស្ដ្រីស្រឡាញ់ស្ដ្រី បុរសស្រឡាញ់បុរស នៅគ្រប់កន្លែង”។ លោកស្រី Hillary Clinton អតីតរដ្ឋមន្ដ្រីក្រសួងការ បរទេសសហរដ្ឋអាមេរិកធ្លាប់បានមាន ប្រសាសន៍ដែលគេដឹងឮច្រើនមកថា “សិទ្ធិរបស់អ្នកស្រឡាញ់ភេទ ដូចគ្នាគឺជា សិទ្ធិមនុស្ស ហើយសិទ្ធិមនុស្សគឺជាសិទ្ធិ របស់អ្នកស្រឡាញ់ភេទដូចគ្នាជារៀង រហូត”។ ការទទួលស្គាល់ក្រុម LGBT គឺជាជំហានដ៏សំខាន់មួយក្នុងការធានា ការចូលរួមពេញលេញរបស់ពលរដ្ឋទាំងអស់ក្នុងការបង្កើតឱ្យមានសង្គម មួយដែលមានយុត្ដិធម៌ និងវិបុលភាពច្រើន។

       នៅថ្ងៃទី១៧ ខែឧសភា ដែលជា ទិវាអន្ដរជាតិប្រឆាំងនឹងការស្អប់ខ្ពើម អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដូរភេទ ស្ថានទូតសហរដ្ឋអាមេរិកបានធ្វើការ បញ្ចាំងភាពយន្ដមួយ ហើយបានរៀបចំក្រុមពិភាក្សា ដើម្បីបង្ហាញឱ្យ ឃើញការ ប្ដេជ្ញាចិត្ដរបស់យើងក្នុងការលើកកម្ពស់ ការយល់ដឹងស្ដីពីបញ្ហា LGBT នៅ កម្ពុជា ។ តាំងពីឆ្នាំ ២០០៤ មកទិវាអន្ដរជាតិប្រឆាំងនឹងការស្អប់ខ្ពើមអ្នក ស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដូរភេទបានជួយទាញការយកចិត្ដទុក ដាក់នៅទូទាំង ពិភពលោករបស់អ្នកធ្វើគោលនយោបាយអ្នកដឹកនាំមតិចលនាសង្គម សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ចំពោះបញ្ហាក្រុមLGBT ។ នៅប្រទេស កម្ពុជា ក្រុម LGBT រៀបចំសកម្មភាព “សបា្ដហ៍មោទនភាព” នៅជុំវិញទិវានេះ ដើម្បីលើកកម្ពស់ការយល់ដឹងលើបញ្ហា ប្រឈមសំខាន់ៗ ក្នុងសង្គមដែល សមាជិកក្រុមទាំងនេះប្រឈមមុខជា មួយដែលអាចមានការរើសអើងដោយ និយោជក និងនគរបាល ការបដិសេធ របស់គ្រួសារ និងការតស៊ូដើម្បីទទួល បានការទទួលយកពីសង្គម ។

      វាជាការគួរឱ្យស្ដាយដែលមាន អ្នកខ្លះបានអះអាងថា បញ្ហាក្រុម LGBT គឺជារឿងរបស់លោកខាងលិច ហើយ ជារឿងចម្លែកក្នុងវប្បធម៌របស់គេ ។ តាមពិតអ្នកស្រឡាញ់ភេទដូចគ្នាមានជាផ្នែកមួយនៃគ្រប់សង្គមក្នុង ពិភពលោក។ អ្នកស្រឡាញ់ភេទដូចគ្នាគឺមានក្នុងគ្រប់ អាយុគ្រប់សញ្ជាតិ គ្រប់ជាតិសាសន៍ និងគ្រប់ជំនឿសាសនា ។ មិនថាយើង ទទួលស្គាល់ថា មានឬក៏អត់ទេ អ្នក ស្រឡាញ់ភេទដូចគ្នា គឺជាសមាជិក គ្រួសារជាមិត្ដភក្ដិ និងជា អ្នកជិតខាង របស់យើង ។ ការស្រឡាញ់មនុស្សភេទ ដូចគ្នា មិនមែនជាអ្វីដែលកើតពីពួក លោកខាងលិចទេ។ វាជាការជាក់ស្ដែង នៅកម្ពុជា និងនៅជុំវិញពិភពលោក ។

     ពិតមែនតែគ្មានស្ថិតិគួរឱ្យទុក ចិត្ដបានស្ដីពីចំនួនអ្នកស្រឡាញ់ភេទដូច គ្នានៅកម្ពុជាក្ដី តែមានកាសែតក្នុងស្រុក មួយបានបញ្ជាក់កាលពីពេលថ្មីៗនេះនូវ មនុស្សស្រីស្រឡាញ់ស្រីដូចគ្នាមួយគូ ដែលបានរស់នៅជាមួយគ្នា ហើយចាត់ ទុកខ្លួនគេថា បានរៀបការហើយ ។ ក្រុម តស៊ូមតិ LGBT ក្នុងស្រុកមួយ ដែលមាន ឈ្មោះថា សហគមន៍ឥន្ទធនូកម្ពុជា រាយការណ៍ថា មានគូស្នេហ៍បែបនេះ ចំនួនរាប់រយនៅក្នុងប្រទេសដែលទំនាក់ទំនងរបស់គេត្រូវ បានទទួល ស្គាល់ដោយមេភូមិ និងមេឃុំ ។ នេះ បង្ហាញឱ្យឃើញច្បាស់ថា ក្រុម LGBT គឺជាក្រុមដែលមាននៅក្នុងសង្គមខ្មែរ ។

     ទោះបីជាមានករណីទទួលយក ក្រុម LGBT ក្ដី តែបុរេវិនិច្ឆ័យ និង ការរើសអើង នៅតែមានច្រើននៅឡើយ ។ ថ្វីបើការមិនអត់ឱនចំពោះអ្នក ដែលមានលក្ខណៈខុសគេហើយ និង ការយាយីនៅតែមានជាធម្មតាក្ដី តែ មនុស្សម្នាក់ៗ ក្នុងក្រុម LGBT ច្រើនតែ មិនប្រាប់ពីករណីរើសអើង ឬករណីត្រូវ បានគេធ្វើបាបឡើយដោយសារការមាក់ ងាយចំពោះភាពស្ថិតនៅក្នុងក្រុម LGBT ។ ជាការគួរឱ្យស្ដាយអ្នកដែល មានសេចក្ដីក្លាហានក្នុងការប្រាប់ពីការ ធ្វើបាបជាញឹកញាប់មិនត្រូវបានគេរវី រវល់ជាមួយ ឬមានរហូតដល់រងការធ្វើ បាបច្រើនថែមទៀតផង ។ នៅក្នុងពិធី រៀបចំនៅស្ថានទូតអាមេរិកក្នុងពេល ថ្មីៗនេះ វាគ្មិនពិភាក្សាបាននិយាយពី ការដែលគេច្រើនតែលាក់បាំងលក្ខណៈ របស់គេដោយសារការខ្លាចការរើស អើង ហើយគេបាននិយាយដូចគ្នាពីការ រងការបដិសេធនៅពេលគេប្រាប់ពី លក្ខណៈទាក់ទងនឹងផ្លូវភេទរបស់គេ ដល់គ្រួសារ និងមិត្ដភក្ដិ ។ ខ្ញុំមានការ ចាប់អារម្មណ៍ខ្លាំងទៅលើឆន្ទៈរបស់   ពួក  គេក្នុងការនិយាយត្រង់ដល់អ្នក ដែលគេមិនស្គាល់សោះ ហើយខ្ញុំមាន មោទនភាពដែលមានឱកាសបាន ជួបពួកគេ ។

     ព័ត៌មានល្អគឺថា ឥរិយាបថបែប នេះនៅជុំវិញពិភពលោកហាក់កំពុង មានការប្រែប្រួលយឺតៗ ចំពោះបញ្ហា ក្រុម LGBT ។ លោកអ្នកជាច្រើន ប្រហែលជានៅចាំបានថា ព្រះមហាវីរក្សត្រ នរោត្ដម សីហនុបានសម្ដែង ការគាំទ្ររបស់ព្រះអង្គចំពោះអាពាហ៍ពិពាហ៍នៃមនុស្សភេទដូចគ្នា នៅកម្ពុជា កាលពីឆ្នាំ២០០៤ ។ ថ្វីបើប្រទេសកម្ពុជា មិនទាន់មានច្បាប់សម្រាប់អាពាហ៍ពិពាហ៍បែបនេះក្ដី តែប្រទេសជាច្រើន មានហើយដោយនៅពេលចុងក្រោយ បំផុតនេះ គឺប្រទេសបារាំង ។ ប្រទេស អ៊ុយរូហ្កាយ និងប្រទេសនូវែលសេ-ឡង់ត្រូវគេរំពឹងថា នឹងអនុម័តច្បាប់ ដែលជាការនាំឱ្យចំនួនប្រទេសដែល អនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍នៃ មនុស្សភេទដូចគ្នាមានចំនួនដល់១៤ ។ នៅ សហរដ្ឋអាមេរិក រដ្ឋចំនួន១២ និង នៅទីក្រុងវ៉ាស៊ីនតោន DC បានធ្វើឱ្យ មានភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍នៃមនុស្សភេទដូចគ្នា ហើយ តុលាការកំពូលរបស់យើងកំពុងតែ ពិភាក្សាលើគំនិតនៃការផ្ដល់ដល់អាពាហ៍ពិពាហ៍បែបនេះ នូវការទទួល ស្គាល់ដោយរដ្ឋាភិបាលសហព័ន្ធ ។

      នៅប្រទេសកម្ពុជា លោកនាយក រដ្ឋមន្ដ្រីហ៊ុន សែន បានអំពាវនាវជា សាធារណៈផងដែរ ឱ្យមានការប្រព្រឹត្ដិ ស្មើភាពទៅលើក្រុម LGBT ។ ខ្ញុំសូម សរសើរលោកនាយករដ្ឋមន្ដ្រីដែល បានប្រកាន់ជំហររឹងមាំជាសាធារណៈ លើបញ្ហានេះ ហើយបានលើកកម្ពស់ ការយល់ដឹងជាសាធារណៈ ហើយ បង្កើតឱ្យមានការពិភាក្សាមួយអំពី តម្រូវការត្រូវការពារសិទ្ធិរបស់ក្រុម ងាយរងគ្រោះនេះនៅក្នុងសង្គម ។ ជំហានសំខាន់ទៅមុខមួយទៀតគឺកំណើននៃក្រុម សង្គម ស៊ីវិលនៅកម្ពុជា ដែលតស៊ូមតិដើម្បីក្រុម LGBT ។ ក្រុម ដូចជាក្រុមឥន្ទធនូកម្ពុជាកំពុងតែដើរ តួនាទីយ៉ាងសំខាន់ក្នុងការទាមទារឱ្យ មានការទទួលស្គាល់សិទ្ធិរបស់អ្នកនៅ ក្នុងក្រុម LGBT នៅក្រោមច្បាប់និងទាម ទារឱ្យមានការលុបបំបាត់ហិង្សា និង ការរើសអើងប្រឆាំងនឹងក្រុម LGBT ។

      ខ្ញុំមានការប្ដេជ្ញាចិត្ដក្នុងការធ្វើ ការជាមួយរដ្ឋាភិបាលកម្ពុជា សង្គម ស៊ីវិល និងសាធារណជន ដើម្បីបន្ដការ ប្រយុទ្ធដើម្បីការពារសិទ្ធិរបស់មនុស្ស គ្រប់គ្នា រួមទាំងសិទ្ធិរបស់ក្រុម LGBT ផងដែរ ។ ការលើកកម្ពស់ការយល់ ដឹងលើបញ្ហាទាំងនេះ ជាមួយក្រុម មនុស្សផ្សេងៗ និងអ្នកពាក់ព័ន្ធគឺជាផ្នែក សំខាន់មួយនៃការបង្កើនការយល់បាន ក្នុងចំណោមប្រជាជនកម្ពុជា ។ ខ្ញុំមាន សង្ឃឹមថា នៅថ្ងៃណាមួយមនុស្សគ្រប់ គ្នានៅប្រទេសកម្ពុជា នៅសហរដ្ឋ អាមេរិក និងនៅជុំវិញពិភពលោកអាច រស់ដោយគ្មានការភ័យខ្លាច និងការ រើសអើង មិនថាគេជានរណា ឬនរណា ដែលគេស្រឡាញ់នោះឡើយ ។


    សូមអរគុណច្រើនដែលបានអាន ខ្ទង់សារព័ត៌មានក្នុងសបា្ដហ៍នេះ ។ សូម បន្ដផ្ញើសំណួរ និងមតិរបស់លោកអ្នកជា ភាសាខ្មែរឬអង់គ្លេសមកខ្ញុំតាមអ៊ីម៉េល This email address is being protected from spambots. You need JavaScript enabled to view it. និង សូមតាមដាន Blog របស់ខ្ញុំដែលមាន អាសយដ្ឋានhttp://blogs.usembassy. gov/todd/ ៕

ដោយៈ លោក William  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា

Additional information