ទិវា​អឺរ៉ុប​ឆ្នាំ​២០១៣ ​

      ភ្នំពេញ ៖ “ទិវាអឺរ៉ុប ដែលជា ខួបនៃសេចក្ដីប្រកាស Schuman  គឺជា កាលានុវត្ដភាពដ៏អស្ចារ្យមួយសម្រាប់ សម្ដែងការអបអរ ចំពោះស្នាដៃរបស់ សហភាពអឺរ៉ុប ក្នុងការលើកកម្ពស់ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សន្ដិភាព និងវិបុល ភាពនៅលើទ្វីបអឺរ៉ុប។


   
    សម្រាប់ ការខិតខំប្រឹងប្រែងទាំងនេះ សហភាពអឺរ៉ុបត្រូវបានប្រគល់រង្វាន់ណូបែល សន្ដិភាពឆ្នាំ២០១២ ។ យើងចាត់ទុក កិត្ដិយសដ៏មហិមានេះថា ជាការអំពាវ នាវមិនត្រឹមតែដើម្បីរំលឹកអំពីស្នាដៃអតីតកាលរបស់យើង ប៉ុណ្ណោះនោះទេ ប៉ុន្ដែថែមទាំងដើម្បីប្រមើលមើលថា តើយើងអាចអនុវត្ដការងារនេះតទៅទៀត ដោយរបៀបណានៅពេលអនាគត ។
    សូម្បីតែនៅអឺរ៉ុប បច្ចុប្បន្ននេះ ប្រជាធិបតេយ្យ ក៏ជាកិច្ចការនិរន្ដរ៍ ដែល កំពុងតែត្រូវបានធ្វើបន្ដ ។ វាចាំបាច់ ត្រូវទទួលបាននូវតម្លៃ និងការការពារ។ យើងទទួលខុសត្រូវរួម ក្នុងការការពារ ប្រជាធិបតេយ្យមិនត្រឹមតែនៅ លើទ្វីប របស់យើងផ្ទាល់ប៉ុណ្ណោះនោះទេ ប៉ុន្ដែ ថែមទាំងនៅជុំវិញពិភពលោកផងដែរ។

    ចាប់តាំងតែពីឆ្នាំ២០០៩មក តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួល បន្ទុកផ្នែកគោលនយោបាយ និងសន្ដិសុខ លោកជំទាវ Catherine Ashton បានដឹកនាំកិច្ចការសេវាការបរទេស (EEAS) សម្រាប់គោលបំណងនេះ ។ ការងារក្រោមសេវានេះ រួមចំណែក ដល់ការលើកកម្ពស់តម្លៃ និងផល ប្រយោជន៍របស់សហភាពអឺរ៉ុបនៅជុំ វិញពិភពលោក ។
    សិទ្ធិមនុស្ស គឺជាមូលដ្ឋានគ្រឹះ ដែលទ្រទ្រង់គោលនយោបាយការ បរទេសរបស់សហភាពអឺរ៉ុប ដោយជួយ ជ្រោមជ្រែងសម័យអន្ដរកាលប្រជាធិបតេយ្យនៅជុំវិញសកលលោក និងជួយក្រុមជនជាតិភាគតិចដែលត្រូវបានជិះ ជាន់សង្កត់សង្កិន ក្រុមសង្គមកិច្ច និង អង្គការមិនមែនរដ្ឋាភិបាលឱ្យបង្ហាញ អំពីកង្វល់របស់ខ្លួន ។

    សូម្បីតែនៅអឺរ៉ុបសព្វថ្ងៃនេះ ប្រជាធិបតេយ្យ គឺជាកិច្ចការដែលត្រូវ បានធ្វើបន្ដ ។ នៅក្នុងស្ថានភាពសេដ្ឋកិច្ច ដ៏លំបាកនាពេលបច្ចុប្បន្ននេះភាពជ្រុល និយមគ្រប់ប្រភេទ និងប្រជានិយម កំពុងតែកើតមាន ។ នៅក្នុងបរិបទនេះ វារឹងរឹតតែមានសារសំខាន់ថែមទៀត ក្នុងការការពារសហភាពអឺរ៉ុប ដោយ ផ្អែកលើសេរីភាព សាមគ្គីភាព សោចក្ដី អត់ឱន និងពហុភាព ។

    តម្លៃប្រជាធិបតេយ្យទាំងនោះ ក៏ត្រូវបានតម្កល់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយឆ្នាំនេះ ព្រឹត្ដិការណ៍សំខាន់មួយ នឹងកើត ឡើង គឺការបោះឆ្នោតសកល នៅថ្ងៃទី ២៨ ខែកក្កដា ។ ដំណាក់កាលដែលនាំ ទៅដល់ថ្ងៃនោះ គួរតែផ្ដល់នូវឱកាស ដល់ជនកម្ពុជាគ្រប់រូប ដើម្បីស្ដាប់នូវ បេក្ខជនគ្រប់គណបក្សនយោបាយទាំងអស់ ដើម្បីវាយតម្លៃកម្មវិធីនយោបាយ របស់គណបក្សទាំងនោះ តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយ ដែលតាមរយៈនេះគ្រប់ គណបក្សនយោបាយទាំងអស់គួរ តែត្រូវបានផ្ដល់នូវឱកាសដោយស្មើភាពគ្នា ។ រដ្ឋាភិបាលថ្នាក់ខ្ពស់បំផុត បានថ្លែងទៅកាន់សហភាពអឺរ៉ុបអំពីការប្ដេជ្ញាចិត្ដរបស់ខ្លួន ចំពោះយុទ្ធនា ការបោះឆ្នោត ដែលមានលក្ខណៈ បើកចំហ និងដោយ សន្ដិវិធី ។ តាមពិត មានតែបរិយាកាសបែបនេះទេ ដែល បង្កលក្ខណៈងាយស្រួលដល់អ្នកបោះ-ឆ្នោតឱ្យបង្ហាញ នូវការជ្រើសរើស របស់ពួកគេដោយសេរី យុត្ដិធម៌ និងត្រឹមត្រូវតាមច្បាប់ ។

    ដោយអនុម័តលើយុទ្ធវិធីដ៏ទូលំទូលាយមួយចំពោះបញ្ហាប្រឈម ជាសកល សហភាពអឺរ៉ុប បានកៀរគរ ប្រមូលមកដាក់ក្រោមប្រព័ន្ធតែមួយ នូវផ្នែកចាំបាច់ទាំងអស់នៃកិច្ចការការ បរទេសរបស់យើង ដូចជា ការទូតកិច្ចការ នយោបាយ ការអភិវឌ្ឍន៍ ជំនួយ មនុស្សធម៌ ពាណិជ្ជកម្ម ក៏ដូចជាការ បណ្ដុះបណ្ដាលផ្នែកយោធា នៅក្នុង ករណីខ្លះ ។ មិនដូចប្រទេស ឬអង្គការ អន្ដរជាតិដទៃទៀតទេ នេះបង្កលក្ខណៈ ងាយស្រួលដល់យើង ក្នុងការដោះស្រាយវិបត្ដិ លើគ្រប់ទិដ្ឋភាពទាំងអស់ និងសាបព្រោះគ្រាប់ពូជនៃប្រជាធិបតេយ្យដ៏ជ្រាលជ្រៅ និងវិបុលភាព ។ យើងក៏កំពុងតែដោះស្រាយបញ្ហា ប្រឈមថ្មីៗ ដូចជា សេរីភាព និងសន្ដិ-សុខសម្រាប់ដែននៃប្រព័ន្ធអេឡិចត្រូនិច ការអប់រំ ថាមពល និងសន្ដិសុខទឹក និង ការប្រែប្រួល អាកាសធាតុ ។

    បទពិសោធន៍របស់យើងក្នុង ការធ្វើការសម្រុះសម្រួលប្រទេសទាំង ២៧ ដែលមានវប្បធម៌ និងប្រវត្ដិសាស្ដ្រ ផ្សេងៗគ្នា បានផ្ដល់ដល់យើងនូវទុនដ៏ ពិសេសមួយ ដើម្បីជាមួយនឹងដៃគូ សំខាន់ៗ ដូចជា សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ សហភាពអាហ្វ្រិក សម្ព័ន្ធ រដ្ឋអារ៉ាប់ និងអង្គការកិច្ចសហប្រតិបត្ដិការអ៊‌ិស្លាម ។ វាក៏ជាកម្លាំងរបស់យើង ក្នុងការនាំសម្រុះសម្រួល ដូចជា ការ ងារ កំពូលលើផ្នែកអ៊ីរ៉ង់ និងរដ្ឋបាល់កង់ ។
    កាលពីហុកសិបបីឆ្នាំមុន Robert Schuman បានអំពាវនាវឱ្យរដ្ឋនានា របស់អឺរ៉ុប បញ្ចប់សង្គ្រាមនៅលើទ្វីប និងពង្រីកសន្ដិភាព និងវិបុលភាព នៅ ទូទាំងសកលលោក ។ នេះ គឺជាការ ងារដែលយើងត្រូវតែបន្ដធ្វើនាពេល បច្ចុប្បន្ននេះ ។
    យើងត្រូវធ្វើការរួមគ្នា ដើម្បីឱ្យប្រជាជននៅជុំវិញពិភពលោកមាន ក្ដីសង្ឃឹមថា ថ្ងៃមួយសម្រេចបាននូវអ្វី ដែលយើងមាននៅអឺរ៉ុប គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងវិបុលភាព” ៕ ដោយៈលោក ហ្សង់ហ្វ្រង់ស័រ កូតាំង (Jean-Fracnois Cautain) ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំព្រះ រាជាណាចក្រកម្ពុជា

Additional information