លោកជំទាវ​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស័ក្ដិសម​ទទួល​នូវ​គោរមងារ​“​សម្ដេច​” ​

    ព្រះមហាក្សត្រកម្ពុជា បាន ប្រោសព្រះរាជទានគោរមងារ“សម្ដេច” កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ កន្លងមកនេះ ជូនដល់លោកជំទាវកិត្ដិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា និងជាភរិយាដ៏ ឧត្ដុង្គឧត្ដមរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ចាប់ពីពេលនេះតទៅពាក្យ ថា លោកជំទាវត្រូវបានជំនួសដោយពាក្យ “សម្ដេច”គឺ “សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន”។



    គោរមងារសម្ដេចដែលទទួល បាន មិនគ្រាន់តែជាកិត្ដិយសសម្រាប់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត, សម្រាប់គ្រួសារ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៉ុណ្ណោះទេ ប៉ុន្ដែ ជាកិត្ដិយសសម្រាប់ប្រជាជាតិខ្មែរទាំង មូល ជាពិសេសចំពោះបងប្អូន ស្ដ្រីទូទាំង ប្រទេស ដែលនេះបានឆ្លុះបញ្ចាំងពី សមភាពយេនឌ័រក្នុងសង្គមជាតិកម្ពុជា។សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនគឺស័ក្ដិ សមណាស់នឹងទទួលបានគោរមងារនេះ។
    នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះ ករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់បានយល់ថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន បានគាំទ្រសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន តាំងពីដើមរហូតមក ក្នុងការដឹកនាំយ៉ាងអង់អាច និងដោយ ស្វាមីភក្ដិជាអ្នករំដោះប្រទេសជាតិ ស្នេហាជាតិ ការពារជាតិ និងសាសនា គាំពារយ៉ាងខ្ជាប់ខ្ជួនឥតល្អៀងតាមមាគ៌ា នយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សា ជាតិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ ព្រះវររាជបិតាជាតិខ្មែរ ដើម្បីជាតិមាតុភូមិ។

    ទ្រង់បានយល់ថា សម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជាអគ្គមគ្គុ- ទ្ទេសក៍ដ៏ឆ្នើម ជាទីគោរពស្រឡាញ់ ដ៏ខ្ពង់ខ្ពស់របស់ប្រជារាស្ដ្របានដឹកនាំ កសាងនិងគោរពព្រះពុទ្ធសាសនាឱ្យ មានការអភិវឌ្ឍន៍រីកចម្រើននៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ។ ដោយបន្ថែម ទ្រង់បានយល់ថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ ដ៏ឆ្នើមជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ របស់ប្រជារាស្ដ្រមានស្វាមីភក្ដិដ៏ជ្រាលជ្រៅចំពោះព្រះរាជបល្ល័ង្ក បានចូលរួម ដង្ហែព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតតាំងពីដើមរហូតដល់ព្រះ អង្គយាងសោយព្រះទិវង្គត ។ ទន្ទឹមនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានដឹកនាំ កាកបាទក្រហមកម្ពុជាទទួលបានការគាំទ្រក្នុង សង្គមជាតិនិងអន្ដរជាតិ មាន សមត្ថភាពជួយជនរងគ្រោះដោយ គ្រោះមហន្ដរាយនានាបានទាន់ពេល វេលានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

    នេះជាផ្នែកមួយនៃការយល់ ឃើញរបស់ព្រះមហាក្សត្រកម្ពុជាពី គុណបំណាច់របស់លោកជំទាវកិត្ដិព្រឹទ្ធ បណ្ឌិត ដែលស័ក្ដិសមនឹងប្រោសព្រះ រាជប្រទាននូវគោរមងារជា“សម្ដេច”។
    សម្រាប់សាធារណជន ជាតិ អន្ដរជាតិបានមើលឃើញថា សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិតជាប្រធានកាកបាទ ក្រហមកម្ពុជា បានដឹកនាំស្ថាប័នមួយនេះ ទទួលបានជោគជ័យគ្រប់អាណត្ដិ និង ធ្វើឱ្យកិត្ដិនាមនិងកិត្ដិសព្ទមានការទទួល ស្គាល់ទាំងលើឆាកជាតិ. អន្ដរជាតិ ពីសកម្មភាពជួយដល់ប្រជាពលរដ្ឋរង-គ្រោះ មិនរើសអើងជាតិសាសន៍ មិនគិត ពីការនឿយហត់ ដោយបានលះបង់ ពេលវេលាក្នុងការចុះជួបសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ដ្រីមេម៉ាយមានកូនច្រើន គ្រួសារជន ពិការគ្រួសារផ្ទុកមេរោគអេដស៍... ។ល។

   ជាក់ស្ដែង៣ខែដើមឆ្នាំ២០១៣ នេះប្រជាពលរដ្ឋ៥.៨៩១ គ្រួសារមកពី ខេត្ដចំនួន ៩ បានទទួលអំណោយពី កាកបាទក្រហមកម្ពុជា ។ ក្រៅពីការផ្ដល់ជូន អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះកាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយ ដល់ពលរដ្ឋរងគ្រោះដោយ ខ្យល់កន្ដ្រាក់ ផងដែរដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបាន អញ្ជើញចុះជួបសួរសុខទុក្ខនិងចែកអំណោយ ដោយផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋ ។


    ក្រៅពីការចុះសួរសុខទុក្ខ និង ចែកអំណោយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ត្រូវបានគេមើលឃើញថា បានធ្វើ ការងារសុខភាពសាធារណៈជាច្រើន ផងដែរក្នុងការចូលរួមកាត់បន្ថយអត្រា ឆ្លងមេរោគអេដស៍ បានធ្វើឱ្យអត្រា ប្រេវ៉ាឡង់ ដែលធ្លាប់តែមានខ្ពស់ឱ្យធ្លាក់ ចុះមកដល់ក្រោម ០,៨ភាគរយមុនការ កំណត់របស់គោលដៅអភិវឌ្ឍសហស្សវត្សរ៍ ។ ក្រៅពីនោះសម្ដេចកិត្ដិ ព្រឹទ្ធបណ្ឌិតតែងតែបានចុះសាកសួរ សុខទុក្ខដោយផ្ទាល់ជាមួយនឹងអ្នករស់នៅ ជាមួយមេរោគអេដស៍ និងអាណាព្យាបាលកុមារផ្ទុកមេរោគអេដស៍និង បានលើកទឹកចិត្ដឱ្យអ្នកទាំងអស់នោះ ប្រើថ្នាំពន្យារជីវិតឱ្យបានទៀងទាត់ និងចូលរួមអនុវត្ដកុំចម្លងដល់អ្នកដទៃ។

    ជាមួយនឹងការចូលរួមដ៏សកម្ម ក្នុងការទប់ស្កាត់ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតត្រូវ បានឆាកអន្ដរជាតិផ្ដល់ងារជាឥស្សរជន ឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចំពោះការ ឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ នៅកម្ពុជា។
    បន្ថែមពីលើនេះទៀតនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានចូលរួមផង ដែរការងារសុខុមាលភាពមាតានិងទារក ក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈ មាតានិងទារក ។ ដោយសម្ដេចតែងតែ ចូលរួមបន្ដក់ថ្នាំការពារដល់កុមារ  និង បានផ្ដល់នូវការណែនាំដល់ស្ដ្រីឱ្យបោះបង់ ទម្លាប់អៀនខ្មាស និងជាពិសេសស្ដ្រី ដែលមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាព ឱ្យបានយ៉ាងតិច៤ដងមុនសម្រាល និង ចំពោះស្ដ្រីមានផ្ទុកមេរោគអេដស៍ត្រូវ ពិគ្រោះជាមួយគ្រូពេទ្យ ដើម្បី ទទួលយក ថ្នាំប្រើប្រាស់ដើម្បីបង្ការការឆ្លងពីម្ដាយ ទៅកូន។

    ជាមួយនឹងសកម្មភាពរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតដ៏សកម្ម អគ្គលេខាធិការអង្គការសហប្រជាជាតិបាន ផ្ដល់ងារឱ្យសម្ដេចជាឥស្សជនឆ្នើមថ្នាក់ ជាតិនៃផែនការសកម្មភាពរួមអគ្គលេខា ធិការអង្គការសហប្រជាជាតិ ដើម្បី សុខភាពស្ដ្រីនិងកុមារ។
           ជាការពិតណាស់រាល់គោរមងារ ដែលទទួលបានទាំងឆាកជាតិ និង អន្ដរជាតិរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺ បានមិនមែនជាការចៃដន្យនោះទេ គឺបាន មកពីការខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើជាតិ សាសនា ព្រះ មហាក្សត្រ ជាពិសេសក្នុងបុព្វហេតុមនុស្សធម៌។

    រាល់សកម្មភាពដែលទតនិង ឃើញដោយព្រះមហាក្សត្រ និងសាធារណជនទាំងជាតិនិងអន្ដរជាតិពីអ្វីដែល សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺស័ក្ដិសមនឹង ទទួលបាននូវគោរមងារសម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិតនេះ។
    សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ធ្វើជាប្រធានកាកបាទក្រហម កម្ពុជានៅឆ្នាំ១៩៩៨ រហូតមកដល់ ពេលនេះសម្ដេចទទួលបាននូវ គោរមងារនិងងារចំនួន៤ ។ ងារជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាព ជាអ្នកដឹ កនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍/ជំងឺ អេដស៍នៅកម្ពុជា ទទួលបាននៅឆ្នាំ ២០១០ ។ ងារឥស្សជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខា ធិការអង្គការសហប្រជាជាតិ ដើម្បី សុខភាពស្ដ្រី និងកុមារទទួលនៅឆ្នាំ ២០១០ ។ គោរមងារជាជំទាវកិត្ដិព្រឹទ្ធ បណ្ឌិត ទទួលបាននៅឆ្នាំ២០១១ និង គោរមងារចុងក្រោយនេះ គឺសម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ។

    ខណៈដែលទទួលបាននូវ គោរមងារជាសម្ដេចនោះ សម្ដេចកិត្ដិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន សូម ព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយ ព្រះមហាករុណាទិគុណប្រកបដោយ មនោសញ្ចេតនាគោរពនិងស្វាមីភក្ដិដ៏ ជ្រាលជ្រៅបំផុតថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រិយ ព្រះវររាជមាតាជាតិខ្មែរ ដែល បានប្រោសព្រះរាជទាននូវគោរមងារដ៏ខ្ពង់ខ្ពស់ ជាសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអបអរខួបទី១៥០ ទិវាពិភព លោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៕ ដោយៈ ស្រូយ នីកា

Additional information