ទាក់ទាញ​វិនិយោគ​បរទេស​ថែមទៀត​នៅ​ប្រទេស​កម្ពុជា​ ​

     ខ្ញុំសូមចាប់ផ្ដើមខ្ទង់សារព័ត៌មាន របស់ខ្ញុំ នៅសបា្ដហ៍នេះ ដោយអរគុណ ប្រជាជនកម្ពុជាជាច្រើនដែលបានផ្ញើ សមានទុក្ខរបស់គេមកខ្ញុំ ទាក់ទងនឹង ការបំផ្ទុះគ្រាប់បែកដ៏គួរឱ្យខ្លាច នៅក្រុង Boston នៃរដ្ឋMassachusetts។

ក្នុង នាមជាមនុស្សម្នាក់ ដែលមានសែ ស្រឡាយគ្រួសារនៅតំបន់ Boston  សោកនាដកម្មនេះពិតជានាំឱ្យខ្ញុំមានការ រន្ធត់ចិត្ដ ហើយដូចលោកអ្នកដែរ ខ្ញុំ អាណិតដល់អ្នកដែលបានបាត់បង់ មនុស្សជាទីស្រឡាញ់របស់ខ្លួន ហើយ សូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។

    ដូចលោកប្រធានាធិបតី  អូបាមា បានមានប្រសាសន៍ថា យើងសូម សម្ដែងអំណរគុណជ្រាលជ្រៅដល់ សមត្ថកិច្ចដែលបានចាប់ខ្លួនជនដែល ត្រូវបានជឿថា ទទួលខុសត្រូវចំពោះ អំពើដ៏ឆ្កួតលីលានេះ បានយ៉ាងឆាប់ រហ័ស។ ឆ្លងតាមរយៈព្រឹត្ដិការណ៍ទាំង អស់នេះ ដូចនៅកន្លែងឯទៀតនៃ ប្រទេសអាមេរិកដែរ ទីក្រុង Boston នៅតែមានស្មារតីរឹងប៉ឹង ហើយនៅតែ ប្រកាន់ជាប់នូវគុណតម្លៃនៃប្រជាជាតិ របស់យើង។
    សម្រាប់ខ្ទង់សារព័ត៌មាន ក្នុង សបា្ដហ៍នេះ ខ្ញុំសូមឆ្លើយសំណួរមួយ ទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។ ខ្ញុំបានទទួលសំណួរមួយ ពីឈ្មោះ សេរីវុឌ្ឍ ដែលបានសួរថា “ហេតុអ្វីក៏ សហរដ្ឋអាមេរិកបន្ទាបពន្ធនាំចូលលើទំនិញវាយនភណ្ឌកម្ពុជា?”។

     វាយនភណ្ឌ គឺជាទំនិញនាំចេញ សំខាន់ទី១ របស់ប្រទេសកម្ពុជា ដូច្នេះ ខ្ញុំយល់បានពីការចាប់អារម្មណ៍លើការ ពង្រីកវិស័យនេះ។ សហរដ្ឋអាមេរិក ទិញជាង៤០ភាគរយ នៃទំនិញវាយនភណ្ឌនាំចេញ (GDP) របស់ប្រទេស កម្ពុជា ដែលត្រូវជាប្រហែល២០ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់ ប្រទេសកម្ពុជា។ សព្វថ្ងៃនេះការងារ ចំនួនប្រហែល ១៥០.០០០ នៅកម្ពុជា ពឹងផ្អែកលើការនាំចេញសម្លៀកបំពាក់ ទៅកាន់សហរដ្ឋអាមេរិក។ ជាបន្ថែម លើការចំណេញផ្នែកសេដ្ឋកិច្ចពីការនាំ ចេញរបស់ខ្លួន ប្រទេសកម្ពុជាអាច ពង្រីកភាពចម្រុះក្នុងសេដ្ឋកិច្ចរបស់ខ្លួន ដោយបង្កើតឱ្យមានបរិយាកាសមួយ សម្រាប់ការងារដែលត្រូវការជំនាញ ហើយផ្ដល់ប្រាក់ខែខ្ពស់។ ការបង្កើត ការងារប្រភេទនេះនៅក្នុងប្រទេស កំពុងអភិវឌ្ឍជាធម្មតា ទាមទារការ វិនិយោគបរទេស។

    យោងតាមរបាយការណ៍ខ្លះ ក្រុមហ៊ុនអាមេរិកមានប្រាក់ ចំនួនជាង៥លានលានដុល្លារអាមេរិក ដែលនៅទំនេរ និងរង់ចាំការយកទៅ វិនិយោគ។ បើសិនជាប្រទេសកម្ពុជាអាច ទាក់ទាញបានតែមួយចំណែកដ៏តូចនៃ ប្រាក់នេះសម្រាប់ការវិនិយោគបរទេស ដោយផ្ទាល់នោះអនាគតនៃសេដ្ឋកិច្ច កម្ពុជានឹងមានការកែលម្អយ៉ាងឆាប់ រហ័ស។

     តើប្រទេសកម្ពុជាអាចប្រកួតប្រជែង យ៉ាងដូចម្ដេចជាមួយប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ដើម្បីឱ្យមានការ វិនិយោគបរទេសដោយផ្ទាល់របស់ អាមេរិក? គន្លឹះក្នុងការបង្កើនការវិនិយោគ គឺការបង្កើតឱ្យមានបរិយាកាស ប្រកបមុខជំនួញដែលមានលក្ខណៈទាក់ ទាញច្រើន។ ប្រទេសកម្ពុជាសម្រេចបានភាពជឿនលឿននៅក្នុងវិស័យជា ច្រើន ដូចជាការដាក់បង្ហាញតម្លៃសេវារបស់រដ្ឋនៅតាមអ៊ិនធឺណេត តែក្នុង នាមជាប្រទេសតូចមួយ នៅក្នុងតំបន់ ដែលមានការប្រកួតប្រជែងខ្លាំង ប្រទេសកម្ពុជាអាចផ្ដល់បរិយាកាស វិនិយោគប្រកបដោយការទាក់ទាញ ច្រើនជាងប្រទេសជិតខាងខ្លួន។ វារំលឹក ឱ្យខ្ញុំចាំពីយុទ្ធសាស្ដ្រមួយរបស់ក្រុមហ៊ុន ជួលរថយន្ដធំជាងគេទី២ នៅសហរដ្ឋ អាមេរិក គឺក្រុមហ៊ុន  Avis Car Rental នៅពេលត្រូវបានសួរថា តើក្រុមហ៊ុនធ្វើ យ៉ាងដូចម្ដេច ដើម្បីអាចប្រកួតប្រជែង ជាមួយនឹងក្រុមហ៊ុនធំជាងខ្លួន ប្រធាន ក្រុមហ៊ុន Avis បាននិយាយថា “យើង ប្រឹងឱ្យបានច្រើនថែមទៀត”។

   សហរដ្ឋអាមេរិកកំពុងតែខិតខំ ជួយពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់ យើង។ ខ្ញុំបានធ្វើដំណើរទៅទីក្រុង បាងកក និងប្រទេសសិង្ហបុរី ដែលនៅ ទីនោះ ខ្ញុំបានជួបជាមួយពាណិជ្ជករ អាមេរិកមួយចំនួន ដើម្បីពិភាក្សាពីលទ្ធ ភាពនៃការនាំចេញ និងឱកាសធ្វើ ពាណិជ្ជកម្មនៅកម្ពុជា។ នៅថ្ងៃទី១ ខែ ឧសភា ខ្ញុំនឹងរៀបចំ “សិក្ខាសាលាតាម អ៊ិនធឺណេត” ដោយមានការចូលរួម របស់សភាពាណិជ្ជកម្មអាមេរិក ដែល នឹងធ្វើឱ្យដឹងច្រើនដល់អ្នកជំនួញ អាមេរិក ដើម្បីពិភាក្សាពីផលចំណេញ និងបញ្ហាប្រឈមក្នុងការធ្វើជំនួញនៅ ប្រទេសកម្ពុជា។

    ខ្ញុំនឹងបញ្ជាក់ឱ្យគេដឹងថា ក្រៅពីការលើកទឹកចិត្ដដល់ការធ្វើ ជំនួញនៅកម្ពុជា ប្រទេសកម្ពុជាមាន យុវជនក្នុងអាយុធ្វើការ និងធនធាន ធម្មជាតិច្រើន ដែលជាការទាក់ទាញ ដល់អ្នកវិនិយោគជាច្រើន។ ក្នុងពេលដែល ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ មានទីផ្សាជោរជន់ហើយនោះ ប្រទេស កម្ពុជាអាចមានកំណើនបានច្រើនថែម ទៀត។ ប្រទេសកម្ពុជាអាចផ្ដល់ច្រើន ដល់ក្រុមហ៊ុនអាមេរិក ដែលកំពុង សម្លឹងរកការចាប់ផ្ដើមការរកស៊ីនៅ ក្នុងទីផ្សារថ្មីមួយ។

     គោលដៅរបស់យើង គឺលើកទឹក ចិត្ដឱ្យមានការវិនិយោគបន្ថែមទៀត របស់អាមេរិក ដែលនឹងជួយបង្កើត ឱ្យមានការងារដែលផ្ដល់ប្រាក់ខែខ្ពស់។ ការនេះនឹងជួយបន្ថែមទៀត ក្នុងការ កាត់បន្ថយភាពងាយរងគ្រោះរបស់ ប្រជាជនកម្ពុជា ដោយសារការជួញដូរ កម្លាំងពលកម្ម។ នៅពេលគេមានប្រាក់ ខែដែលអាចឱ្យគេរស់បានសមរម្យនៅ ក្នុងប្រទេសរបស់គេ គេមិនត្រូវការពឹង ពាក់មេខ្យល់ទុច្ចរិត ដែលនាំគេទៅក្រៅ ប្រទេសដោយខុសច្បាប់ឡើយ។ ថ្មីៗនេះ ខ្ញុំបានជួបជាមួយក្រុមយុវជនមួយក្រុម គួរឱ្យចាប់អារម្មណ៍នៅខេត្ដសៀមរាប ដែលជាដៃគូរបស់យើងក្នុងសកម្មភាព ជាមួយយុវជន ហើយពួកគេស្ទើរតែ គ្រប់គ្នាបានស្គាល់មនុស្សដែលត្រូវបានគេជ្រើសរើសឱ្យទៅធ្វើការ ដោយខុស ច្បាប់នៅក្រៅប្រទេសកម្ពុជា។ វិធីមួយ ក្នុងចំណោមវិធីល្អបំផុតក្នុងការប្រយុទ្ធ ប្រឆាំងនឹងការជួញដូរកម្លាំងពលកម្ម គឺការផ្ដល់ការងារសមរម្យដែលផ្ដល់ ប្រាក់ខែខ្ពស់ នៅក្នុងប្រទេសកំណើត តាមរយៈការវិនិយោគ បរទេស។ ខ្ញុំជឿ ថា យើងទាំងអស់គ្នាអាច “ប្រឹងឱ្យបាន ច្រើនថែមទៀត” នៅប្រទេសកម្ពុជា ដើម្បីទាក់ទាញវិនិយោគដោយផ្ទាល់ របស់បរទេសឱ្យបានច្រើន។ ដូចដែល ខ្ញុំបានឮកន្លងមកថា “អ្វីដែលល្អអាចបានដល់អ្នកដែលរង់ចាំតែ គ្រាន់តែជាអ្វីដែលបន្សល់ដោយអ្នកដែលញាប់ដៃ ញាប់ជើងតែប៉ុណ្ណោះ”។

    សូមអរគុណដែលបានបន្ដតាម ដានខ្ទង់សារព័ត៌មាន“សួរឯកអគ្គរដ្ឋទូត” របស់ខ្ញុំ។ ខ្ញុំរីករាយនឹងទទួលមតិ និង សំណួរល្អៗ ដែលជាវិធីល្អបំផុតសម្រាប់ ឱ្យខ្ញុំយល់ដឹងច្រើនថែមទៀតអំពីបញ្ហា ដែលប្រឈមនឹងប្រទេស កម្ពុជា។ ខ្ញុំ សង្ឃឹមថា នឹងបានបន្ដឮពីលោកអ្នកតាម អ៊ីម៉េល This email address is being protected from spambots. You need JavaScript enabled to view it. ហើយសូមតាមដាន Blog របស់ខ្ញុំដែល មានអាសយដ្ឋាន http://blogs.usembassy.gov/todd ៕
ដោយ : លោកWilliam E.Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

Additional information